ភាគទី ២៥ :ខ្ញុំនឹងយកឈាមស្រស់ឯងចេញមក

372 38 0
                                    

"ឯងមករងជំនួសវាធ្វើស្អីហាស?!" លោកយាយរបស់ជុងហ្គុគបានសួរបែបគំហកទៅកាន់លោកស្រីចនទាំងអារម្មណ៍ខឹងសម្បារដែលមិនបានទះកំផ្លៀងថេយ៉ុងបែរជាមកទះកំផ្លៀងកូនខ្លួនឯងទៅវិញ។

"ខ្ញុំមិនអោយម៉ាក់មកធ្វើបាបកូនប្រសាររបស់ខ្ញុំនោះទេ ព្រោះម៉ាក់គ្មានសិទ្ធិ?"

"គ្មានសិទ្ធិ?! ឯងហ៊ាននិយាយពាក្យនេះចំពោះយើងផងហេស? យើងជាម្ដាយឯងមិនមែនជាកូនឯងទេ យើងមានសិទ្ធិក្នុងការគ្រប់គ្រងជីវិតឯងនិងជីវិតរបស់ជុងហ្គុគផងដែរ ទោះបីយើងចង់ទះកំផ្លៀងនរណាក៏យើងមានសិទ្ធិដែរ ឯងចាំក្នុងខួរអោយច្បាស់ទៅ" គាត់ចង្អុលទៅលើសៀតផ្ការរបស់លោកស្រីចនឡើងមួយទំហឹង លោកស្រីចនទប់លំនឹងមិនជាប់ក៏ថយទៅខាងក្រោយបន្តិច

"មែនម៉ាក់មានសិទ្ធិក្នុងការគ្រប់គ្រងជីវិតខ្ញុំ តែម៉ាក់គ្មានសិទ្ធិគ្រប់គ្រងកូនប្រុសខ្ញុំនោះទេ ម៉ាក់មានសិទ្ធិចង់ទះកំផ្លៀង វាយតប ឬសម្លាប់នរណាក៏បាន តែម៉ាក់គ្មានសិទ្ធិធ្វើរឿងទាំងអស់នោះដាក់ថេយ៌នោះទេ ព្រោះថេយ៌គ្មានជាប់សាច់ជាប់ឈាមជាមួយម៉ាក់ទេ ណាមួយកំឡុងពេលនេះថេយ៌ក៏បានពពោះចៅរបស់ខ្ញុំក៏ត្រូវជាចៅទួតរបស់អ្នកម៉ាក់ផងដែរ ដូច្នេះហើយអ្នកម៉ាក់គឺគ្មានសិទ្ធិជាដាច់ខាត" មួយម៉ាត់ចុងក្រោយគឺគាត់សង្កត់សម្លេងធ្ងន់មែនទែនគឺអាចនិយាយថាផ្ដាច់ការតែម្ដង

"ហឹស! មានកូនហេស? កុំយកកូនមកធ្វើជាលេសអាងព្រោះវាអាចនឹងរលូតពេលណាក៏ថាបានដែរ" គាត់ញញឹមចុងមាត់បន្តិចបែបមានពិសពុលជាខ្លាំង "ណាមួយទោះបីជាវាមានឈាមកាត់ចូលក្នុងត្រកូល'ចន'យើងក៏ដោយក៏យើងមិនព្រមទទួលស្គាល់ដែរ យើងមិនដែលយកពួកអ្នកក្រៗ និងពួកអូមេហ្កាថោកទាបបែបនឹងមកធ្វើជាពូជពង្សវង្សត្រកូលនោះទេ" គាត់បានបែរទៅជិតថេយ៌ រួចរុញថេយ៌មួយទំហឹងធ្វើអោយថេយ៌ទប់លំនឹងមិនជាប់ក៏រកដួលចេះសំណាងជុងហ្គុគឃើញទាន់ យាយជុងហ្គុគធ្វើបែបនេះព្រោះចង់អោយថេយ៌ដួលរួចរលូតកូន។

លោកស្រីចនឃើញបែបនេះគាត់ខឹងខ្លាំងណាស់ ទើបគាត់ប្រើសម្ដីធ្ងន់ដាក់ម៉ាក់របស់គាត់

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now