+ព្រឹកឡើង
ពេលព្រឹកព្រលឹមក៏ឈានចូលមកដល់។ ពេលនេះគឺម៉ោង៨:០០ព្រឹក តែកម្លោះសង្ហាររបស់យើងទាំងពីរមិនទាន់ភ្ញាក់ដឹងខ្លួននោះទេ គឺពួកគេនៅគេងអោបគ្នាយ៉ាងផ្អែមល្ហែមនៅលើគ្រែ បើសិនជាពួកយើងបានឃើញភ្ទាល់ភ្នែកពួកយើងរាល់គ្នាច្បាស់ជាច្រណែនពីរនាក់នឹងស្លាប់ហើយ🙂។
បន្តិចក្រោយថេយ៌ចាប់ផ្ដើមដឹងខ្លួន រាងតូចចាប់ផ្ដើមបើកភ្នែកមកព្រឹមៗ ហើយរាងតូចមានអារម្មណ៍ល្វើយ និងធ្ងន់ខ្លួនតែម្ដង អ្វីដែលសំខាន់នោះគឺគេមានអារម្មណ៍ថាគេដូចជាកំពុងតែគេងអោបនរណាម្នាក់។
"អ្ហឹម~~~"រាងតូចគ្រហឹមក្នុងបំពង់ក៌បន្តិច រួចក៏ងើបឡើងដោយប្រើភ្នែកបែបមិនទាន់អស់ងងុយ "អ្នកណានឹង?"ថេយ៌ឃើញរូបរាងមនុស្សព្រាលៗគេងនៅជិតខ្លួន រួចរាងតូចក៏សួរខ្លួនឯង។ រាងតូចបានយកដៃញីភ្នែកដើម្បីអោយមើលទៅកាន់តែច្បាស់ជាងមុន។
"ចន ជុងហ្គុគ!!"គ្រាន់តែញីភ្នែកហើយ មើលច្បាស់ឃើញថាអ្នកដែលខ្លួនអោបជាជុងហ្គុគ ថេយ៌ស្រាប់តែលើកជើងធាក់ជុងហ្គុគមួយជើងធ្វើអោយជុងហ្គុគធ្លាក់ពីលើគ្រែភ្លាមៗតែម្ដង។
"អូយ៎~~~"នាយស្រែកដោយការឈឺចាប់ព្រោះគ្រែមិនមែនទាបនោះទេ ដែលត្រូវធ្លាក់ហើយមិនឈឺនោះ។
"ហេតុអីក៏ខ្ញុំមកដេកជាមួយនាយ?"ថេយ៌ចង្អុលមុខជុងហ្គុគរួចហើយសួរ
"ស្អីគេ???"នាយសួរបកវិញព្រោះឆ្ងល់ កំពុងតែដេកលក់សុខៗស្រាប់តែធាក់គេមួយជើងរួចហើយក៏មកស្រែកសួរបែបនេះ ដូចជាមិនសមទាល់តែសោះ។
"ខ្ញុំសួរនាយ ហេតុអីក៏ខ្ញុំមកដេកជាមួយនាយបាន នេះកុំប្រាប់ថា......" ថេយ៌ក៏សម្លឹងមើលតួខ្លួនរបស់គេឃើញថាខ្លួនរបស់គេគឺននោលគោគ ថេយ៌ក៏ចាប់ផ្ដើមគប់ខ្នើយទៅជុងហ្គុគភ្លាម
"អាមនុស្សឆ្គួត អាមនុស្សឆ្លៀតឱកាស អាមនុស្សចង្រៃ អាមនុស្ស---"ថេយ៌រកជេរបន្តទៀត តែថាជុងហ្គុគក៏បានហក់មកសង្រ្គប់ពីលើគេ រួចយកដៃបិទមាត់ថេយ៌មិនអោយជេរបន្តទៀត
"ឈប់ជេរទៅថ្លង់ណាស់!"នាយខ្ទប់មាត់ថេយ៌ជិត តែថេយ៌មិនបាននៅស្ងៀមនោះទេ គឺថាគេប្រើធ្មេញរបស់គេខាំដៃរបស់ជុងហ្គុគមួយទំហឹង ធ្វើឲ្យដៃរបស់ជុងហ្គុគឡើងចង់ចេញឈាមតែម្ដង
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021