ភាគទី ២៣ : ខួរក្បាលឯងមានបញ្ហាហើយមែនទេ?

367 42 0
                                    

មេឃចាប់ផ្ដើមជ្រេពីពេលថ្ងៃត្រង់ទៅជាពេលល្ងាច ចំណែកឯគូរស្នេហ៍ដែលកំពុងគេងអោបគ្នានៅតែបន្តគេងអោបគ្នាយ៉ាងសុខស្រួលដដែល។

រយៈពេលរៀងខ្លីក្រោយមកអ្នកដែលមានឈ្មោះថាជាម្ដាយរបស់ជុងហ្គុគក៏បានមកដល់នៅខាងមុខបន្ទប់ គាត់ក៏យកដៃកាន់បង្កាន់ដៃទ្វារដើម្បីបើកចូលទៅ។ នៅពេលគាត់បើកចូលទៅក៏ឃើញថាកូនប្រុសនិងកូនប្រសាររបស់គាត់កំពុងគេងអោបគ្នាយ៉ាងមានសេចក្ដីសុខជាទីបំផុត។ គាត់រៀងញញឹមបន្តិច ហើយមុខគាត់ចាប់ផ្ដើមឡើងពណ៌ក្រហមស្រាលព្រោះមានអារម្មណ៍ថាអៀនជំនួសពីរនាក់នោះ។

ចៃដន្យអីពេលនោះជុងហ្គុគក៏ដឹងខ្លួនល្មមដែរ តែនៅពេលដែលនាាយដឹងខ្លួននាយមិនបានចាប់អារម្មណ៍ទៅនឹងវត្តមានរបស់ម្ដាយខ្លួនទេ នាយចាប់អារម្មណ៍តែពីវត្តមានរបស់ថេយ៌ដែលនៅចំពោះមុខតែប៉ុណ្ណោះ។ ជុងហ្គុគបានយកដៃឆ្វេងរបស់ខ្លួនវែកសក់ថេយ៌ចេញពីលើថ្ងាសម្ខាង រួចក៏ប្រើបបូរមាត់ពណ៌ស៊ីជម្ពូររបស់ខ្លួនថើបថ្ងាសថេយ៌បែបថ្នមៗ នៅពេលដែលជុងហ្គុគដកបបូរមាត់ចេញពីថ្ងាសថេយ៌ក៏ប្រទាក់ភ្នែកជាមួយម្ដាយខ្លួន ដែលមុខរបស់គាត់ក្រហមឡើងដូចប៉េងប៉ោះទុំចឹង

"ម៉ាក់!!" ជុងហ្គុគចាប់ផ្ដើមរៀបចំខ្លួននិងចុះចេញពីនៅគ្រែមន្ទីរពេទ្យ ដោយមានសម្លេងរៀងលឺៗបន្តិច

"កុំអោយមានសម្លេងខ្លាំងអី កូនថេយ៌កំពុងតែសម្រាក" លោកស្រីចនបានថាអោយជុងហ្គុគ ឯជុងហ្គុគវិញក៏ធ្វើកាយវិការទាំងនោះដោយប្រើសម្លេងស្រាលបំផុត។

"ម៉ាក់មកអង្គុយសិនមក" ជុងហ្គុគអញ្ជើញម៉ាក់គេអោយអង្គុយនៅលើសាឡុងក្បែរនោះ

"កូនថេយ៌យ៉ាងម៉េចហើយ?" លោកស្រីចនគ្រាន់តែដាក់គូទអង្គុយភ្លាមក៏សួរនាំអំពីអាការៈថេយ៌តែម្ដង ព្រោះគាត់បារម្ភពីថេយ៌ខ្លាំងជាងបារម្ភពីកូនប្រុសខ្លួនឯងទៅទៀត។ (ម្ដាយក្មេកស្រឡាញ់កូនប្រសារគឺតែចឹងហើយ ថេយ៌សំណាងណាស់ដែលមានម្ដាយក្មេកដែលស្រឡាញ់គេប្រៀបទៅដូចកូនបង្កើត)។

"ថេយ៌មិនអីទេ គ្រាន់តែមានរបួសសារស្បែកតែមុខរបួសក៏រៀងជ្រៅបន្តិចដែរ និងហូរឈាមច្រើនតែប៉ុណ្ណោះ ចំណែកកូនក្នុងផ្ទៃក៏មិនបានកើតអីដែរ"

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Où les histoires vivent. Découvrez maintenant