រំលងពេលវេលា១ខែជាង ម្នាក់ៗរវល់រៀងៗខ្លួន។ ជុងហ្គុគមានបញ្ហាក្នុងក្រុមហ៊ុនជាច្រើនរាប់លែងចង់អស់ ទោះបីជាដោះស្រាយបញ្ហាចាស់ហើយខ្លះ បញ្ហាថ្មីក៏ចូលមកដល់ថែមទៀត គ្មានចន្លោះមួយនោះទេ។
ចំណែកឯថេយ៌វិញក៏មានរឿងនៅក្នុងហាងនិងរឿងផ្ទាល់ខ្លួនមិនឈប់មិនឈរនោះដែរ។ រឿងនៅក្នុងហាងម្ដងមានការធ្វើអោយបែកកញ្ចក់ ផ្កាក្នុងហាងត្រូវខូចខ្ទេចខ្ទី ពេលខ្លះមានគេយកថ្នាំពណ៌ ពណ៌ក្រហមមកសរសេរពេញហាងថា "មុខក្រាស់ ដណ្ដើមគូរដណ្ដឹងរបស់គេ" ហើយពេលខ្លះទៀតមានអ្នកប្រលែងពស់ជាច្រើនចូលក្នុងហាងធ្វើអោយថេយ៌វីសនឹងត្រូវពស់ចឹកស្លាប់នៅក្នុងហាង។ ហើយរឿងផ្ទាល់ខ្លួនរបស់ថេយ៌គឺមានគេមកផ្ដាច់ហ្វាំ្រងឡាន ពេលខ្លះវាយដំឡានថេយ៌ខូចគ្មានសល់ និងផ្ញើកាដូរជាសាកសពសត្វមកបន្លាចថេយ៌ ពេលខ្លះក៏មានចោរចូលក្នុងផ្ទះគម្រាមសម្លាប់ទៀតផង។
ហើយអំពើទាំងអស់នោះគឺបណ្ដាលមកពីស្នាដៃរបស់លីម៉ាទាំងអស់ ថេយ៌និងជុងហ្គុគចង់ប្ដឹងប៉ូលីសណាស់ប៉ុន្ដែគ្មានភស្ដុតាងចងករនាងស្រីល្អនោះទេ។ ណាមួយពួកគេក៏មិនអាចធ្វើស្អីនាងបានឡើយ។
ចំណែកឯជីមីននិងយ៉ងហ្គីវិញពួកគេចាប់ផ្ដើមយល់ចិត្តគ្នាហើយក៏បានសម្រេចចិត្តថានឹងរៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ។
+ហាងផ្កាថេយ៌
ថេយ៌បានដើរមកបើកហាងផ្កា រួចក៏បើកហាងភ្លាម នៅពេលដែលគេបើកហាងភ្លាមនោះក៏មានហ្វូងកណ្ដុរជាច្រើនរត់តម្រង់មករកទ្វារដែលកំពុងតែបើកនោះ ថេយ៌គ្រាន់តែឃើញកណ្ដុរភ្លាមគេភ័យឡើងទន់ជើងតែម្ដង ព្រោះវាជាសត្វដែលគេខ្លាចជាទីបំផុត។
"ថេយ៌យ៉ាងម៉េច" នៅសុខៗស្រាប់តែថេយ៌វិកមុខរកខ្យល់គរដួលចេះមានបុគ្គលិកម្នាក់មកទប់គេជាប់ បើមានចឹងទេថេយ៌ច្បាស់ជាដួលបោកក្បាលទៅលើឥដ្ឋហើយ។
"ខ្ញុំមិនអីទេ" ថេយ៌ងើបឈរឡើងវិញទាំងមានអារម្មណ៍ថាផែនដីនេះកំពុងតែវិលជុំវិញ ស្រទាប់ភ្នែករបស់គេក៏ចាប់ផ្ដើមទន់ ថេយ៌ដឹងខ្លួនច្បាស់ណាស់ថាគេនឹងសន្លប់តែថាគេខំប្រឹងទប់ខ្លួនមិនអោយដួលនិងមិនអោយសន្លប់នោះទេ។
![](https://img.wattpad.com/cover/294087193-288-k121540.jpg)
STAI LEGGENDO
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Storie d'amore"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021