ភាគទី ៣ : នាយទៅត្រូវនឹងស្អីមកនឹង?

580 56 0
                                    

+ព្រឹកឡើង

   ពេលព្រឹកព្រលឹមក៏បានឈានចូលមកដល់ មនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមរៀបចំខ្លួនទៅធ្វើការរៀងៗខ្លួនអស់ទៅ រួមទាំងកម្លោះសង្ហាររបស់យើងទាំងពីរនាក់ដែរគឺ គីម ថេយ៉ុង និង លោកបង ចន ជុងហ្គុគ។

   ថ្ងៃនេះថេយ៌បានទៅធ្វើការលឿនជាងរាល់ដងទៀត ព្រោះគេត្រូវរៀបចំហាង ដោយសារតែវ៉ូអុនធ្លាប់តែជាអ្នករៀបចំហាងនៅពេលព្រឹកតែថ្ងៃនេះគេត្រូវទៅមើលថែយាយរបស់គេឈឺនៅឯមន្ទីរពេទ្យ ទើបថេយ៌ត្រូវទៅរៀបចំដោយខ្លួនឯង។

+ហាងផ្កា

   ថេយ៌ចាប់ផ្ដើមបើកហាងនិងរៀបចំឥវ៉ាន់ឲ្យបានរៀបរយ និងស្រស់ស្អាត។ នៅពេលរៀបចំសុខៗក៏មាននរណាម្នាក់ដើរចូលមក។

   "ហាងផ្ការបស់យើងមិនទាន់បើកនោះទេ" ថេយ៌ប្រាប់ទៅភ្ញៀវដែលដើរចូលមកទាំងខ្លួនកំពុងតែរវល់ដៃ។

   "ខ្ញុំមិនបានមកទិញផ្កាទេ" ជុងហ្គុគនិយាយឡើង។

   ថេយ៌គ្រាន់តែលឺសម្លេងនេះហើយក៏ដកដង្ហើមធំបែបធុញទ្រាន់បន្តិច គេមិនដឹងយ៉ាងម៉េចទេថ្ងៃនឹង គ្រាន់តែលឺសម្លេងជុងហ្គុគហើយ គេស្រាប់តែមានអារម្មណ៍មិនល្អតែម្ដង។

   "មករកស្អី?"ថេយ៌សួរបែបអារម្មណ៍មិនល្អ

   "ថេយ៌ញ៊ាំអីហើយឬនៅ?"ជុងហ្គុគសួរទាំងបារម្ភ

   "នៅទេហើយយ៉ាងម៉េច?"ថេយ៌បានកាន់ផ្កាយកមកដាក់លើតុនិងសម្លឹងមើលទៅមុខរបស់ជុងហ្គុគ ជុងហ្គុគក៏បានហុចអាហារពេលព្រឹកអោយទៅថេយ៌

   "នេះអាហារ ហើយនេះកាហ្វេ" ជុងហ្គុគប្រគល់អាហារនឹងកាហ្វេឲ្យទៅថេយ៌

   "អរគុណហើយ" ថេយ៌ក៏ទទួលយកអាហារនិងកាហ្វេមក ។ "ចឹងនាយគួរតែទៅវិញហើយ" ថេយ៌ដេញជុងហ្គុគអោយទៅវិញ មិនមែនដោយសារតែមិនចង់ឃើញមុខជុងហ្គុគទេ គឺដោយសារតែគេមិនចង់អោយជុងហ្គុគទៅធ្វើការយឺតដោយសារតែគេនោះទេ។

   "អឹម~~ទៅហើយណា៎ ចាំពេលល្ងាចខ្ញុំមកម្ដងទៀត"ជុងហ្គុគដើរចេញពីហាងដោយមិនភ្លេចផ្ដាំថេយ៌ទុកមុន។

   "មិនបាច់មកក៏បានដែរ"ថេយ៌ស្រែកតបវិញតែម្ចាស់ខ្លួនដែលបានផ្ដាំអម្បាញ់មិញបានដើរចេញទៅផុតបាត់ទៅហើយ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now