មីនហ្យូបានដើរមកអង្គុយនៅលើសាឡុងមួយ ចំណែកឯថេយ៌និងជុងហ្គុគក៏ដើរមកអង្គុយតាមក្រោយ
"នេះជាហាងរបស់ឯងមែនទេ?"
"ហឹម មែនហើយខ្ញុំបើវាដោយផ្ទាល់"
"ហើយថេយ៌មិនគិតទៅលេងប៉ាម៉ាក់ខ្លះទេអី ពួកគាត់ពិតជានឹកដល់ឯងខ្លាំងណាស់" មីនហ្យូនិយាយទាំងមើលមុខថេយ៌ចំៗតែម្ដង ព្រោះគេចង់ដឹងអំពីទឹកមុខរបស់ថេយ៌ថាវាជាយ៉ាងណា។
"បងអោយខ្ញុំមានមុខឯណាទៅជួបពួកគាត់នោះ ព្រោះខ្ញុំធ្វើអោយពួកគាត់ពិបាកចិត្តខ្លាំងណាស់ ហើយខ្ញុំធ្វើបាបចិត្តពួកគាត់ក៏មិនតិចដែរ ខ្ញុំមិនហ៊ានទៅជួបមុខពួកគាត់ដោយផ្ទាល់នោះទេ ខ្ញុំរអៀសខ្លួនឯងណាស់ ហើយវាក៏ជាកំហុសរបស់ខ្ញុំដែលខ្ញុំរត់ចេញពីផ្ទះមក ដោយសារតែអំពើឆោតល្ងង់របស់ខ្ញុំបានធ្វើអោយពួកគាត់ឈឺចិត្តនោះ ខ្ញុំនេះមិសមមានមុខទៅជួបពួកគាត់ទេ ហើយពួកគាត់ប្រហែលជាស្អប់ខ្ពើមខ្ញុំខ្លាំងហើយ" ថេយ៌និយាយរៀបរាបើទាំងទម្លាក់មុខចុះ ព្រោះគេដឹងខ្លួនខុសនិងស្ដាយក្រោយនូវទង្វើដែលខ្លួនធ្លាប់បានធ្វើដល់ពួកគាត់ មីនហ្យូឃើញអាការះប្អូនបែបនេះនាយក៏ដាក់ដៃលើស្មារប្អូនបែបលួងចិត្ត។
"ពួកគាត់ជាប៉ាម៉ាក់របស់ឯងពួកគាត់នឹងមិនស្អប់ឯងនោះទេ ជឿបងទៅចាំពេលណាថេយ៌ធ្វើចិត្តបានថេយ៌អាចទៅរកពួកគាត់បានណា បងជឿថាពួកគាត់ក៏ចង់ជួបមុខឯងខ្លាំងណាស់ដែរ"មីនហ្យូលួងលោមប្អូនខ្លួនមិនចង់អោយគេគិតច្រើននោះទេ
"ហើយចុះអាម្នាក់ដែលថេយ៌ស្រឡាញ់ខ្លាំងដល់ថ្នាក់អោយបណ្ដាលអោយថេយ៌ធ្វើរឿងទាំងអស់នេះវាទៅណាបាត់ហើយ?"មីនហ្យូសួររកស៊ូអ៊ីងដែលជាសង្សាចាស់របស់ថេយ៌។
"ហឹស គេនោះហេស? អាប្រុសចោលម្សៀតម្នាក់នឹងខ្ញុំខំស្រឡាញ់គេយ៉ាងខ្លាំងតែគេបែរជាហ៊ានក្បត់ចិត្តខ្ញុំទៅវិញ បើគេក្បត់ចិត្តខ្ញុំនៅពីក្រោយខ្នងខ្ញុំមិនថាស្អីនោះទេតែគេក្បត់នៅចំពោះមុខខ្ញុំធ្វើអោយខ្ញុំឃើញហើយគេនៅមានសិទ្ធិថាគេមិនបានខុសទៀត ពេលនោះខ្ញុំឈឺស្ទើរស្លាប់ស្ទើររស់តែគេបែរជាមិនខ្វល់ទៅវិញ ចុងក្រោយគេក៏ចាកចេញទៅបាត់ បេះដូងរបស់ខ្ញុំត្រូវខ្ទេចខ្ទាំនិងមានរបួស ហើយគេបានធ្វើអោយខ្ញុំខ្លាចក្នុងការមានស្នេហាម្ដងទៀត!" ថេយ៌និយាយទាំងមានដានទឹកភ្នែកស្រក់កាត់ថ្ពាល់មិនថាថេយ៌និយាយរឿងនេះប៉ុន្មានដងនោះទេ អោយតែគេនឹកដល់រឿងនេះទឹកភ្នែករបស់គេក៏ស្រក់ចុះមកដោយឯងហើយស្នាមរបួសបេះដូងចាស់ក៏របើកមកម្ដងទៀត ជុងហ្គុគឃើញថេយ៌ហូរទឹកភ្នែកចេញមកនាយក៏ប្រញាប់ជូតអោយថេយ៌រួចក៏យកថេយ៌មកអោបក្នុងដើមទ្រូង ឯមីនហ្យូឃើញបែបនេះនាយក៏មានចិត្តខឹងជំនួសថេយ៌ក៏មិនស្ទើរដែរ នាយងើបឡើងក្រូសមុននឹងពោលវាចាចេញមក។
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021