ភាគទី ១៩ : ឯងមករកស្អី???

354 33 0
                                    

នាងក៏បានខលរកឡានសង្គ្រោះបន្ទាន់រួចក៏នាំជុងហ្គុគទៅកាន់មន្ទីរពេទ្យបាត់ទៅ។ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យក៏បានពិនិត្យសុខភាពអោយជុងហ្គុគ ឃើញថាជុងហ្គុគមានសុខភាពខ្សោយនិងគ្មានកម្លាំងកំហែងនៅក្នុងខ្លួនទៀតផង ណាមួយសារពាង្គកាយរបស់នាយគឺសឹងតែគ្មានវីតាមីននៅក្នុងខ្លួននោះទេ។ គ្រូពេទ្យក៏បានដាក់ព្យួរសេរ៉ូមអោយនាយដើម្បីបញ្ចូលនូវសារធាតុចិញ្ចឹម ជីវជាតិនិងវីតាមីនចូលក្នុងសារពាង្គកាយដើម្បីអោយនាយមានកម្លាំងធម្មតាវិញ។

ឯលេខារបស់នាយក៏នៅមើលថែទាំនាយព្រោះខ្លាចនាយក្រោកមកគ្មានអ្នកណានៅក្បែរខ្លួនដើម្បីប្រើនេះប្រើនោះ ហើយខ្លាចក្រែងថាគ្មានអ្នកមើលថែនាយដិតដល់ដូចជាខ្លួន។ ហើយនាងក៏បានយកការងារមកធ្វើនៅមន្ទីរពេទ្យផងដែរ ព្រោះខ្លាចពេលជុងហ្គុគដឹងខ្លួនឡើងវិញមិនឃើញនាងធ្វើការ នាយច្បាស់ជាស្ដីអោយនាងស្លាប់ហើយ ណាមួយនាងមិនចង់អោយក្រុមហ៊ុនមួយនេះដួលរលំនោះទេ ព្រោះនាងក៏ស្រឡាញ់ក្រុមហ៊ុនមួយនេះមិនស្ទើរដែរ។

ឥលូវក្រលេកមកមើលថេយ៉ុងនិងជីមីនវិញ ពួកគេទាំងពីរបាននិយាយគ្នាពីរឿងថេយ៌មានផ្ទៃពោះមួយខែមកនេះ តែថាថេយ៌មិនបានដឹងអ្វីទាំងអស់ ដូចថាថេយ៌គ្មានអារម្មណ៍ដឹងថាខ្លួនពពោះកូនក្នុងផ្ទៃបានមួយខែនោះទេ ព្រោះគេគ្មានអារម្មណ៍ចម្លែកស្អីនោះទេ ណាមួយ'អូមេហ្កា'ប្រុសនៅពេលពពោះកូនក្នុងផ្ទៃមិនសូវឃើញមានពោះនោះទេ គឺឃើញបែបរាបស្មើតែម្ដង។

"នេះថេយ៌ពិតជាគ្មានអារម្មណ៍ស្អីពិតមែនហ៌?" ជីមីនសួរទៅកាន់ថេយ៌ទាំងឆ្ងល់ជាខ្លាំង ព្រោះកាលពីខ្លួនពពោះយ៉ុងមីននោះ គឺធ្វើទុក្ខណាស់អោយតែភ្ញាក់ពីគេងមិនទាន់ទេគឺដឹងតែក្អួតតែម្ដង ជាពិសេសនៅពេលមានពពោះបានមួយខែដូចជាថេយ៌គឺធ្វើទុក្ខរឹតតែខ្លាំង តែចំណែកថេយ៌វិញបែរជាគ្មានស្អីទាំងអស់ អីដែលមានគឺការញ៊ាំអាហារមិនសូវបានតែប៉ុណ្ណោះ។

"......." ថេយ៌គ្រវីក្បាលតិចៗ ព្រោះគេគ្មានអារម្មណ៍ស្អីក្នុងខ្លួនទេ ណាមួយក៏មិនបានចាប់អារម្មណ៍ច្រើនដែរ ព្រោះវល់រឿងកើតឡើងក្នុងហាងផ្កាដែលនាងលីម៉ាបង្កឡើងនោះ ថេយ៌ឈឺក្បាលចង់ស្លាប់ទៅហើយ ហើយក៏គ្មានពេលមកគិតរឿងផ្សេងដែរ។

ថេយ៉ុងកំពូលស្នេហ៌បង❤️❤️Where stories live. Discover now