13-14

342 4 0
                                    


           "រឿង"
   #លង់ស្នេហ៍លោកពូទី៧🌺

Episode:13-14

 
   «...»ចុងក្រោយលីលីនឹងមិត្តលីលីបានទៅទាំងអស់គ្នាដដែរតែថាម៉ូតូមួយជិះគ្នាប្រាំនាក់😹

  «ចុះទៅប្រយ័ត្នបន្តិចណា៎!!»នាយដឹកមកដល់ផ្ទះហើយក៏ឲ្យលីលីនាំមិត្តភក្តិគេទៅលេងទៅហើយក៏ប្រាប់ទៅដេរីដែរជាអ្នកធ្វើការក្នុងផ្ទះឲ្យយកទឹកយកនំទៅឲ្យពួកគេញាំុំចំណែកនាយក៏ឡើងទៅបន្ទប់ងូតទឹកឲ្យត្រជាក់ចិត្តបន្តិចសិនព្រោះថាក្ដៅចិត្តជាមួយលីលីមិនទាន់បាត់ទេព្រោះតែគេទើបនាយត្រូវអាម៉ាស់មុខ។

«អ្ហើយ!នេះៗណាម្ចាស់ក្រុមហ៊ុនឡានមួយទាំងមូលឲ្យយើងទៅបាក់មុខដោយសារឯងលីលីផុតទុកហើយថ្ងៃនេះ» នាយនិយាយទាំងទាញទូរស័ព្ទចុចខលទៅបងទីមួយឲ្យគាត់មកទទួលលីលីព្រោះថាសប្ដាហ៍នេះបងទីមួយជាអ្នកមើលលីលីម្ដង តែថាគាត់មិនទាន់ត្រឡប់មកពីឡុងដុងវិញទេ ទើបពូស្ទានត្រូវខលទៅបងទីពីរតែថាគាត់ក៏មិនទំនេដែរ...

  «នេះត្រូវខលទៅបងទី៣ដែរទេ ហឹសខលទៅឲ្យគាត់ស្ដីឲ្យហ្ហេ៎មិនបាច់ល្អជាង»នាយក៏ដាក់ទូរស័ព្ទចុះរួចបន្តដើរទៅងូតទឹកទៅ។

  ក្រលែកមកមើលលីលីនឹងមិត្តភក្តិវិញគឺថានាំគ្នាអង្គុយមើលទូរទស្សន៍រួចនាំគ្នាមកគូសរូបលេងគូសរូបលេងរួចមកលេងក្នុងសួនតែពេលនេះវាក៏អស់សប្បាយហើយ ទើបលីលីនាំមិត្តចូលមកក្នុងវិញ។

«អា៎!លីលីនឹកឃើញហើយពួកឯងចង់មើលត្រីទេ»
«ចង់..»បីនាក់ទៀតគេឆ្លើយព្រមគ្នាទើបលីលីនាំអ្នកទាំងបីដើរទៅមើលទូរដែរពូស្ទានចិញ្ចឹមត្រី ដើរមកហើយក៏ឃើញថាទូរនោះធំណាស់ហើយត្រីក៏ច្រើន
ដែរ.។

«អូលីលីពូឯងចិញ្ចឹមត្រីទុកធ្វើអាហារមែនទេបានច្រើនម្លឹងៗ»គិគិក៏សួរទៅកាន់លីលីដោយដៃប៉ះទូរកញ្ចក់នោះមើលត្រីកំពុងហែលប្រលែងគ្នា..
«អូលីលីមើលទៅត្រីមួយក្បាលនោះហ្ន៎!វាសុភាពណាស់ហើយវាហែលដូចជាគ្មានកម្លាំងសោះ»យ៉ាយ៉ានិយាយទាំងភ្នែកស្រទុនមើលត្រីកំសត់នោះទើបនាងតូចនីនីតបទៅវិញម្ដង~
«វាសុភាពដូចខ្ញុំដែរទេពួកឯង»នីនីតូចក៏បន្ថែមសួរធ្វើឲ្យស្រីតូចបីនាក់ទៀតសើចអេះក្បាល..

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now