57-58

358 18 2
                                    


    "រឿង"
#លង់ស្នេហ៍លោកពូទី៧🌺

  Episode:57-58

    🌺....

«ពូមិនបានរោគចិត្តទេ!និយាយពិត»
«យ៉ាងណា៎ក៏លីលីមិនឲ្យពូស្រលាញ់ស្រីចាស់នោះដែរ»
«ប្រាប់ហើយថាពូមិនព្រមបែកទេឯងស្ដាប់ច្បាស់ទេ»
«លីលីនិងបំបែកពូជាមួយស្រីនោះលុះក្ស័យចាំមើលទៅ!!បានហើយពូចេញទៅលីលីចង់គេងបន្តិចព្រោះថាអស់កម្លាំងក្នុងខ្លួនហេវៗ»
«ឯងមិនទាន់បានញាំុំអាហារពេលព្រឹមទេញាំុំអីសិនទៅ»
«អត់!លីលីមិនញាំុំ»
«តាមចិត្តប្រយ័ត្នគ្មានកម្លាំងតាមបំបែកពូទៅ»
«លីលីញាំុំតែសូមគេងបន្តិចសិន»
«អត់ចង់ឲ្យគេងទេ ចង់ឲ្យចុះទៅញាំុំឥឡូវនេះ»

«ហើយពូស្មាណា៎!ទើបទៅធ្វើការហាស់»
«មិនទៅទេ!ថ្ងៃនេះមានណាត់»
«ណាត់អ្នកណា៎!ឬក៏អ៊ុំស្រីបាឡែននោះទៀតហើយ»

«...»ពូស្ងាត់មិនតប នោះប្រកដជាទៅជួបម្នាក់នោះមែនហើយបានជា។
«លីលី!លែងហាមពូហើយបើពូពិតជាស្រលាញ់ស្រីនោះណាស់ក៏ទៅរកនាងទៅណាត់ជួបនាងទៅលីលីមិនហាម មិនឃាត់ឃាំងពូទៀតទេលីលីក៏អាណិតពូណាស់ដែរបើសិនជាពូបែកពីស្រីនោះទៀតនេះក៏ជាលើកទី19ហើយ!ហើយក៏កុំឲ្យលីលីជាជនជ្រៀតជ្រែកទៀតអីណាស់»

  ពូក៏លែងតបហើយក៏លើកចិញ្ចើមងួកក្បាលតិចៗដាក់លីលី!ក៏ប្រុងក្រោកចេញតែក៏ងាកទៅមើលរូបថតនៅលើទូររួមជាមួយទូរម្ខាងទៀតនៃចិញ្ចាំងជាប់តុដាក់កុំព្យូទ័រនោះទាំងដើរទៅមើលនោះសុទ្ធតែពានរង្វាន់តែថាពាន់មួយៗសុទ្ធតែរូបលីលីថតជាមួយម៉ូតូឡានហើយក៏មានពានមាសមួយទៀតធំដែរធ្វើជារូបរាងម៉ូតូតែម្ដងហើយពាននោះគឺជាពានចុងក្រោយដែរលីលីឈ្នះក្នុងការប្រកួតផងដែរតែពូឃើញហើយហាក់មិនពេញចិត្តនិងរបស់ទាំងអស់នោះឡើយទើបនាយងាកមកចងចិញ្ចើមដង្ហក់ខ្យល់បន្តិចសម្លឹងមុខលីលីដោយចង់ស្ទុះមកច្របាច់កក្មួយទាំងរស់អញ្ចឹង។

«នេះជាអី?»ពូលើកពានមាសមួយមកសួរលីលីទាំងសម្លឹងរឹងកំព្រឹសគ្មានជាតិចូវសោះ។តែលីលីក៏ក្រោកមកអង្គុយធ្វើធម្មតាតបទៅពូទាំងហីៗហាក់មិនខ្វល់និងបកស្រាយឲ្យពូបានយល់ឡើយ។

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now