#លង់ស្នេហ៍លោកពូទី៧
Episode:81-82🌺ពូសានបើកឡានមកដល់ផ្ទះហើយលីលីក៏ចុះដើរចូលទៅខាងក្នុងឯពូទី៧វិញខំដើរតាមពីក្រោយឡើងក្រព័ទ្ធកែងវេពេញផ្លូវហើយតែយ៉ាងណាក៏ពូនៅតែដើរតាមទាន់ព្រោះមានរឿងច្រើនចង់និយាយជាមួយលីលី!
«ហេតុអីក៏ទៅមិនប្រាប់ពូ?»
សម្លេងងួរៗសួរទៅកាន់រាងតូចតែនាងក៏ឈរស្កុបមិនបែរមុខមកឬក៏តបសំណួររបស់នាយឡើយ។
«លីលី!ឮពូសួរទេ?»
«ពូឆ្កួតហើយ!ពូបានធ្វើអីខ្លះទៅពូដឹងទេ?»
«ឆ្កួតដោយសារឯង»
«ខ្ញុំចង់ដឹងណាស់ថាពេលគ្មានខ្ញុំពូកើតជាយ៉ាងណា៎!»
«ពូនិងស្លាប់»
«ល្អហើយពូស្លាប់ទៅមនុស្សអាក្រក់មករកខ្ញុំធ្វើអីទៅហាស់»
«លីលី!»នាយហៅឈ្មោះលីលី!ទាំងស្ទុះទៅកាន់ដៃនាងជាប់ភ្នែកសម្លឹងមុខច្រមិចៗរបស់មិនទម្លាក់បបូរមាត់ញ័រស្រដីឡើង..
«ឯងជាមនុស្សចុងក្រោយដែរនៅក្បែរពូហើយឯងចង់រត់ចោលពូម្នាក់ទៀតឬ?»
«មកពីចរិកបែបនេះហើយទើបខ្ញុំស្អប់ខ្ញុំមិនចង់នៅជាមួយពូឡើយពូឆ្កួត!ពូបានធ្វើអីខ្លះពូបំផ្លាញរបស់លោកតាពូឆ្កួតណាស់ ពូចេញទៅមិនបាច់មកប៉ះខ្ញុំទេខ្លួនពូស្មោគក្រោគណាស់»វឹប!
ប្រាប់ឲ្យលែងតែពូបែរជាចាប់ឱបរឹទ្ធនាងថែមនោះមិនមែនជាការឌឺដងអ្វីទេតែស្រលាញ់។
«ពូ!ស្មោគគ្រោកត្រង់ណា៎?»
«ខ្លួនពូទាំងមូលហឹុក!លែងខ្លួនខ្ញុំទៅកុំប៉ះខ្ញុំ»
«អត់!ទេលីលី!ឆ្លើយសិនហេតុអីក៏រត់ចោលពូទៀតហើយ»
«មិនបានរត់!!»
«ពូទេដែរបណ្ដោយឲ្យខ្ញុំទៅនោះ!ពូបានធ្វើអី?ខ្ញុំខលទៅពូតែ!»លីលី!ស្ងាត់និយាយលែងចេញដៃរុញពូចេញរួចរត់ទៅបន្ទប់បាត់។ឯពូវិញកាលដែរមិនទាន់និយាយចប់ស្រុះស្រួលផងនោះគាត់ក៏ប្រញាប់ទៅតាមនាងដើម្បីនិយាយគ្នាឲ្យដឹងឬសគល់។
⁰⁰⁰⁰
តុ!តុ!តុ!
«លីលី!បើកទ្វាមកនិយាយឲ្យដឹងរឿងសិនតើខលទៅពូយ៉ាងម៉េចពូមិនបានដឹងទេ!ឆាប់ឡើងបើកទ្វាមក»
«ពូចេញទៅខ្ញុំមិនបើកឲ្យទេ»
«បើមិនបើកពូនិងឈរត្រង់នេះរហូតមិនទៅណា៎!ឡើយ»
«ឈរ!ទៅនៅដល់ស្អែកក៏ខ្ញុំមិនខ្វល់អង្គុយគិតពិចារណាកំហុសទៅថាពូបានធ្វើអីខ្លះ»
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜