59-60

263 10 1
                                    


   "រឿង"
#លង់ស្នហ៍លោកពូទី៧🌺

Episode:59-60

   🌺....

  «មិនបាច់ទេលីលីមិនឈឺ!!ហើយក៏មិនចាំបាច់សុំទោសលីលីដែរ»
«មិនឈឺ!ហើយមិញស្រែកដូចជ្រូកគេចាក់(ក)ធ្វើអីហាស់»
«ខ្វល់អីមនុស្សរំអួយដូចលីលីនោះ»
«រឹងក្បាលចលើមក្បាលស្អុយ»

មាត់ចេះតែរអ៊ូថាឲ្យតែដៃក៏លាបរបួសដែរមុតបន្តិចនោះឲ្យក្មួយថ្នមៗផង ផ្លុំឲ្យទៀតឯលីលីនៅជ្រប់មាត់ពេបធ្វើត្រាប់តាមពូតិចៗ រហូតពូសម្លឹងមុខទើបឈប់ហើយងាកមុខចេញធ្វើមិនដឹង។
«ឯងនេះរឹងរូសណាស់អ្វីដែរហាមម្ដេចនៅតែរឹងចចេសមានះធ្វើទៀតឯងដឹងទេថាកាលប្រណាំងម៉ូតូអីអស់នោះវាមានគ្រោះថ្នាក់ណាស់ដឹងទេ!!»
«មិនដឹងទេ!»

«ហេតុអីក៏មិនដឹង»
«ដឹង!ហ្ហ៎!លីលីមិនដែរមានគ្រោះអីផងសប្បាយសឹងស្លាប់»
«ដាច់ខាតហាម!ទៅប្រកួតទៀតបើពូដឹងពូមិនបោកតែអាពានស្ពាន់នេះទេពូនិងវាយឯងថែមទៀតណាស់យល់ទេ!»
«មិនយល់ទេ!ហើយបើលីលីទៅប្រកួតទៀតនោះក៏ទៅមិនឲ្យពូដឹងដែរ»
«នេះហើយចរិកបែបនេះ!បានជាពូមិនចូលចិត្ត»
«លីលី!លែងទ្រលែងខ្វល់អីហើយចូលចិត្តមិនចូលចិត្តក៏អត់ទៅ»

លីលីនិយាយដោយមិនមើលមុខពូទេនាងបែរទៅមើលចិញ្ចាំងមើលបង្អួចវិញវាចង់ឲ្យគយគន់ជាងមុខពូ។
«ខំប្រឹងមកធ្វើអីប្រថុយប្រថានយកអាពានសីុម៉ង់អាពានស្ពាន់នេះមកធ្វើអីចង់បានណាស់ឬពូទិញឲ្យ»
«មិនមែននេះសុទ្ធតែជាមាសហើយប្រាក់មិនមានស្ពាន់សីុម៉ង់សីុអីទេពូមិនចេះមើលទេឬហើយអាមួយនេះសំណប់ចិត្តលីលី!តែពូធ្វើវាឲ្យបាកហើយពូអាក្រក់ណាស់»

«ហាក៎!!ខ្ពើម»
«ពូឯង!នេះ»
«អឺ!អឺ!ចាំពូទិញសងវិញចុះ!ហើយកាលដែរពូគប់វាចោលក៏ព្រោះតែឯង»
«សងឬ!»
«អឹុម!»ពូងួកក្បាលគ្រហឹមដើម(ក)ជំនួសលីលីក៏បន្តការនិយាយទៅកាន់ពូទៀតព្រោះអាអម្បាញ់មិញនោះនិយាយមិនទាន់អស់ពាក្យនៅឡើយទេ!..

«រីសម៉ៅស្វឹតបេះមិនចេញដូចពូនេះហ៊ានទិញឲ្យដែរហ្ហ៎!»
«ឥឡូវមិនដូចមុនទេ!»
«ទៅក្រែងថាមានណាត់ជាមួយស្រីចាស់នោះហ្ហេ៎!ម៉េចបានមិនទៅ!នៅមកប្រកែកជាមួយលីលីធ្វើអីទៀត»

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now