79-80

255 7 0
                                    


    "រឿង"
#លង់ស្នេហ៍លោកពូទី៧🌺
Episode:79-80

     🌺....

ស្ដាប់ឮហើយពូជ្រៀបតែម្ដងហើយព្រោះលីលីមិនបានប្រច័ណ្ឌអីទាំងអស់និ ងឯពូក៏ចេញទៅទទួលទូរស័ព្ទទៅ។

មួយសន្ទុះធំទើបដើរចូលមកវិញនិយាយទៅកាន់លីលី។
«លីលី!ពូ!ទៅមានការខាងក្រៅបន្តិចហើយត្រូវមានណាត់ជាមួយអតិថិជនផងព្រោះម្សិលមិញនេះពូបានរំសាយការណាត់ជួបញាំុំបាយល្ងាចជាមួយពួកគាត់ដោយសាតាមរកឯងណាស់លីលី»
«ទៅ!ទៅ!»
«ចង់ទៅជាមួយគ្នាទេ?»
«អត់ចង់!ទេ»

  បានចម្លើយហើយពូក៏ទៅងូតទឹករៀបចំខ្លួនចេញទៅព្រោះថាពេលនេះម៉ោងទើប១២ថ្ងៃត្រង់នាយចូលក្រុមហ៊ុនហើយម៉ោង៥ចេញទៅញាំុំបាយជាមួយភ្ញៀវ!ក្នុងចំណោមភ្ញៀវទាំងនោះក៏មានដាយម្នាក់ដែរ។

  លីលីរបស់យើងវិញពូចេញទៅហើយនាងក៏ងូតទឹកស្លៀកពាក់រៀបរយដែរ ព្រោះថាមិនទាន់ចូលធ្វើការពេញលេញផងទាន់មានពេលក៏ទៅលេងលោកតាគីមបន្តិចទៅ។

  រឿងកាត់មកពេលល្ងាច

  ក្នុងអាហារដ្ឋានរាត្រីនៃជំនោរសេអ៊ូលប្រទេសកូរ៉េមានឧត្តមភាពខ្យល់បក់មកល្វើយៗស្បើយអារម្មណ៍ស្រស់ស្រាយនេះជាហាងប្រណិតជាប់ជិតនៃទន្លេទើបមើលទៅពេលរាត្រីត្រជាក់ត្រកាលបែបនេះ។

ក្នុងបន្ទប់ VIP ដែរបានទទួលការកក់ទុកពីលោកស្ទានផ្ទាល់នោះពេលនេះត្រូវបានរៀបចំយ៉ាងប្រណិតសំរិតសំរាំងឡើងព្រោះនាយបានកម្ម៉ង់និងចង់លុបលាងកំហុសដែរចាកចេញទៅភ្លាមៗនោះ

ខណ:នេះកាលញាំុំអាហារក៏ប្រារព្ធឡើងយ៉ាងសប្បាយមានខារ៉ាអូខេស្រា ស្រីក៏មានដែរ។
៰៰៰៰
ញាំុំអាហារផងផឹកស្រាផងធ្វើឲ្យមានការជំនុំជជែកវែកញ៉ែកខ្លះរឿងការងារនិងជំនួញធំៗកំពុងតែជោគជ័យនោះ ខណ:ពេលអង្គុយយូរពូទី៧ក៏ឃ្លាចូលបន្ទប់ទឹកមួយសិនព្រោះថាពេលនេះនាយស្រវឹងក្រហមមុខប៉េះហើយ។

«ចាំបន្តិចសូមទៅបន្ទប់ទឹកមួយសិន»
«ស្ទានបងទៅរួចទេ»
«រួចដាយមិនបាច់បារម្ភទេ»

ទឺង!ទឺង!ទឺង!
នាយចេញផុតហើយតែក៏ភ្លេចយកទូរស័ព្ទនៅចោលលើតុតែក៏លោតឈ្មោះនិងរូបលីលីឡើងមកទើបដាយសីុញញឹមពិសពុលបន្តិចទាញទូរស័ព្ទនោះមកចុចទទួល។

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now