រឿង
#លង់ស្នហ៍លោកពូទី៧🌺Episode:21+22
🌺ត្រឡប់មកដល់ផ្ទះវិញតែនាងតូចរបស់យើងក៏គេងលក់ហើយទើបពូចតឡានឲ្យមានរបៀបទើបហៅនាងតិចៗ~
«លីលី!ដល់ផ្ទះហើយឆាប់ក្រោកឡើងទៅ»
«..»ស្ងាត់មិនមានការឆ្លើយតបនោះទេមើលទៅហៅមិនកម្រើកដូចមនុស្សធ្វើល្បិចជាគេងលក់យ៉ាងចឹង!
«លីលី!ហា៎!ក្រោកមកបើមិនក្រោកពូទុកឯងឲ្យមូសសែងទម្លាក់ពីក្នុងឡានហើយណាស់»
«..»នាងនៅតែមិនភ្ញាក់ទើបលោកពូសម្រេចចិត្តចុះទៅបើកទ្វាឡានបីគេចុះតែម្ដងទៅតែនាយក៏ដឹងល្បិចនោះហើយ។មកដល់បន្ទប់
...
ព្រូស..«អូយឈឺពូ»
«អ្នកណាប្រើឲ្យល្បិចនោះហាស់នេះពូមិនយករំពាត់វាយសំណាងហើយ» នាយបីក្មួយឡើងមកហើយតែគ្មានចិត្តមេតាធម៌សោះ។ពូទម្លាក់ក្មួយទៅលើការ៉ូធ្វើឲ្យលីលីអុកគូទស្ទើចេញទឹកភ្នែកហើយទើបគេស្រែកអូយឡើងមកនោះ។«ពូចិត្តអាក្រក់ចាស់អីគួរឲ្យខឹង អូយពូនេះ»
«ឆាប់ទៅងូតទឹកទៅ»
មិនទាន់បាននិយាយចប់ផងពូក៏ទាញកន្សែងរូបតុក្តាពណ៌សគប់មកគ្របមុខលីលីរួចក៏ដេញគេឲ្យទៅងូតទឹក..
១៥នាទីនាងចេញមកវិញតែមិនបានស្លៀកពាក់ឲ្យមានរបៀបទេបែរជារុំកន្សែងមួយ!មួយទៀតដណ្ដប់ដូចអាវដើរចេញមកធ្វើឲ្យពូស្ទានឃើញហើយអត់និងចាប់វាយមិនបានទេ នាយប្រញាប់បិតសៀវភៅទុកងាកមុខទៅសម្លក់លីលីបន្តិចសិនទើបវាចា៎!ដោយមានកំហឹងទឹកមុខមាំប្រើសម្លេងកាចបន្តិចទៅកាន់ក្មួយស្រី។«លីលី!ហេតុអីក៏មិនស្លៀកពាក់ឲ្យត្រឹមត្រូវសិនទៅហាស់ខោអាវគ្មានទេហ្ហេ៎!»
«ពូលីលីក៏ធ្វើតែបែបនេះតាំងពីដើមមកហើយ»
«តែពេលនេះឯងធំឯងរៀនចប់ហើយគេមិនធ្វើរបៀបនេះទៀតទេទៅមុនត្រូវរំពាត់ឆាប់ចូលទៅស្លៀកពាក់វិញ» លីលីក៏ដើរចូលទៅស្លៀកពាក់វិញឯលោកពូក៏បន្តអានសៀវភៅទៀត!«រួចហើយពូ!»
«គេងទៅបន្ទប់នេះពូឲ្យឯង ចាប់ពីពេលនេះទៅពូនិងទៅគេងបន្ទប់ផ្សេងហើយ»
«អា៎!ពូ»
«គ្មានអា!អើអីទាំងអស់»
«មិនបាច់ទៅទេពូព្រោះថាមិនប៉ុន្មានថ្ងៃខាងមុខទៀតនេះពូគង់និងបញ្ជូនលីលីឲ្យទៅរៀននៅបរទេសដដែរពូក៏មកគេងបន្ទប់នេះវិញហើយរើធ្វើអី»
«ចាំឯងទៅរៀនបាត់ពូរើមកវិញក៏បាន»«ពូស្អប់លីលីហើយមែនទេនិង»
នាយមិនតបសម្ដីទៅក្មួយវិញទេនេះណាបើការនៅតូចនាងសួរពាក្យនេះតែមួយម៉ាត់នាយក៏និយាយថា{បើមិនស្រលាញ់យើងយកឯងមកចិញ្ចឹមធ្វើអី)
តែពេលនេះនាងធំអាចនិយាយបានថាពេញក្រមុំហើយ!ហើយក៏មានការយល់ដឹងជាងមុនទើបនាយមិនចង់បូបាច់វែងឆ្ងាយច្រើន។«ពូចង់ឲ្យឯងមានពេលផ្ទាល់ខ្លួន»
«ពូស្អប់ខ្ញុំ!បើធំឡើងមកហើយពូមិនស្រលាញ់ខ្ញុំក៏មិនចង់ធំៗនាំតែចេះគិត នាំតែចេះយំធំឡើងនាំតែចេះកុហក»
«ឯងចង់ល្ងង់ដូចពាក្យកាលដែរឯងតែងនិយាយដាក់ពូកាលនៅតូចមែន រឿងរៀនពូគ្រាន់តែចង់ឲ្យឯងមានអនាគតល្អចេះទទួលខុសត្រូវលើខ្លួនឯងចេះចិញ្ចឹមខ្លួនឯងឬមួយចង់ឲ្យពូៗចំណាយលុយលើឯងរហូតមានប្រពន្ធកូន ឬត្រូវមើលថែឯងរហូតដល់ចាស់ស្លាប់!!ហើយរឿងកុហកនោះទៀតពូមិនដែរបង្រៀនរឹទ្ធតែមិនដែរចេះកុហក»នាយរៀបរាប់និយាយទាំងលួងទាំងបញ្ឈឺដើម្បីឲ្យក្មួយតែមួយនេះបានរៀនខ្ពង់ខ្ពស់ឲ្យចេះមានការតស៊ូនេះត្បិតតែនាងតូចមិនមែនជាក្មួយបង្កើតតែបើនិយាយឲ្យអស់មានតែពូម្នាក់នេះទេ១០ឆ្នាំចុងក្រោយមកនេះនាយមើលថែទាំងស្រលាញ់អាណិតដូចជាកូនបង្កើតយ៉ាងអញ្ចឹង...
«ពូមិនកុហកហ្ហ៎!!ពូកុហកថាប៉ានៅលើមេឃតែការពិតប៉ាស្លាប់កប់ក្នុងដីសោះម៉ាក់លីលីនៅរស់តែពូកុហកថាម៉ាក់ស្លាប់ហើយពូចង់ឲ្យលីលីចេញពីពូទាំងដឹងថាលីលីស្រលាញ់ពូតាំងតែពីតូចៗមកឃើញទេលីលីទេដែរមិនចេះកុហកតែពូទី៧កុហកគ្រប់យ៉ាងហើយលីលីក៏ដឹងកាលដែរឲ្យលីលីទៅរៀននៅនោះមកពីពូធុញលីលីតើពិតទេ!»«ពិត»មួយមាត់យ៉ាងខ្លីតបសម្ដីទៅក្មួយវិញធ្វើឲ្យលីលីធ្លាក់ទឹកភ្នែកចុះមក ជើងឈានចូលទៅឈរចំពោះមុខលោកពូ នាងសម្លឹងភ្នែកនាយដោយមិនបានព្រិចទោះនាយខំគិចក៏នាងនៅតែតាមសម្លឹង។
«ឆ្លើយមកអ្នកណា៎!ដែរផ្គត់ផ្គង់លុយរៀនសូត្រឲ្យលីលី??»
«គ្រប់គ្នាដកពូចេញ»នាយឆ្លើយដោយមិនស្ទាក់ស្ទើនោះទេ!
«លីលី!ទៅស្អែកនេះសុំត្រឹមឃើញមុខពូពេលទៅបានទេពូជូនខ្ញុំទៅប្រលានយ័ន្ដហោះ»
«បាន»
«មើលទៅពូពេលគ្មានខ្ញុំប្រហែលសប្បាចចិត្តណាស់ហើយ»
«មែនហើយពេលគ្មានឯងពូនិងមានសេរីភាពដូចដកបន្លាចេញពីទ្រូង»
លីលីក៏ងួកក្បាលរួចដើរទៅទាញវ៉ាលីរៀបខោអាវនៅក្នុងទូរទាំងសម្ងំយំតែឯង។«កាលពិតខ្ញុំល្ងង់ពិតមែនហើយខ្ញុំស្មានតែពូស្រលាញ់ខ្ញុំដូចខ្ញុំស្រលាញ់ពូដែរ..»
«មែនឯងល្ងង់ពូមានតែមិនចូលចិត្តឯងបើឲ្យស្រលាញ់ឯងពូគ្មានសូម្បីតែ០%ភាគរយ»🤦
សូមរងចាំភាគបន្ត
#A🌹
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜