"រឿង"
#លងស្នហ៍លោកពូទី៧🌺Episode:39-40
🌺នាងតូចលីលីចង់បើកណាស់តែត្រូវហាមដោយលោកពូទើបពូសានញញឹមបើកទ្វាឲ្យនាងទៅអង្គុយជាមួយលោកពូទី៧តែនាងមិនព្រមនោះទេគួរតែស្គាល់ចរិកលីលីហើយណោះ។
«ទេលីលីចង់បើកឡានឲ្យពូទី៧»
«តែអ្នកនាងតូចទើបតែត្រឡប់មកអ្នកនាងមិនទាន់មានប័ណ្ណបើកបរនោះទេនេះបើគ្មានប័ណ្ណបើកបរទេប៉ូលិសនិងចាប់មិនខានឡើយ!»
ពូសានក៏និយាយទៅកាន់លីលីនិងពន្យល់អំពីច្បាប់បើកបរផ្លូវគោកក្នុងប្រទេសបើគ្មានប័ណ្ណបើកបរទេនោះនិងមានបញ្ហាជាក់ជាមិនខានឡើយ។«លឿនឯងគ្មានប័ណ្ណបើកបរទេឆាប់មកអង្គុយនេះមកលឿនៗពូប្រញាប់ទៅប្រជុំ»
«ម៉េចដឹងលីលីមានប័ណ្ណបើកបរហើយមកពូសានចាស់ហើយល្មមសម្រាកខ្លះទៅហើយឲ្យលីលីធ្វើជាអ្នកបើកឡានឲ្យពូទី៧»
«សានឲ្យសោរឡានទៅលីលីទៅខ្ញុំប្រញាប់ណាស់»ពូសានក៏បានឲ្យសោរឡានទៅលីលីតាមបញ្ជារលោកពូទី៧ទៅឯលីលីក៏ញញឹមឡើងរួចទាញសោរខ្វាច់ពីដៃពូសានរួចចូលខាងចង្កូតទាញកៅអីសារ៉េកញ្ចក់ឆ្វេងស្ដាំនិងខាងក្រោយ។ពូទី៧ឃើញហើយ
ក៏ញញឹមឡើងគិតថាក្មួយស្រីប្រាដកជាចេះបើកបរពិតមែនហើយ។«Are you ready?»
«រួចហើយ»គឹប!ង៉ោង!!
«ហាក៎!លីលីបើកម៉ាកអីនិងហាស់ឈប់ៗទៅ»
«នៅឲ្យស្ងៀមទៅពូលីលីបើកឲ្យឆាប់ដល់ណាស់»
«លីលីឡាននៅខាងមុខ អូ!លី!លីឈប់ៗ»
«ហេ៎!ពូនៅឲ្យស្ងៀមទៅលីលីមិនឲ្យស្លាប់ទេ»
«លីលីប៉ូលិសនៅខាងមុខ»
«ប៉ូលិសអីលីលីមិនខុសទេ»ងឿត!ងឿរ....
លីលីបើកគៀសទាំងប៉ូលិសឲ្យរត់ចែកជើងគ្នាសព្រាតថែមទៀតឯពូទី៧វិញប្រឹងតោងទប់ឱបកៅអីជាប់ស្អិតទាំងភ័យវិលមុខរកក្អួតផងឯលីលីវិញជាន់ហ្ការមិនប្រណីប្រើរយ:ពេលត្រឹមតែ16នាទីលីលីក៏បើកមកដល់ក្រុមហ៊ុនបាត់ ទាំងដែររាល់ថ្ងៃពូសានបើកលឿនយ៉ាងតិចក៏30ទៅ40នាទីដែរតែលីលីវិញធ្វើឲ្យពូបែកក្អួតហើយ..
«អ៊ួក..លីលីឯងមានប័ណ្ណបើកបរពិតមែនហ្ហេ៎ឬឯងចង់សម្លាប់ពូអ៊ួក..»
ចុះពីឡានមិនទាន់ទេពូក៏វិលខ្ញាល់ក្អួតដូចអ្នកចាញ់កូនឯលីលីវិញឈរអេះក្បាល់ខ្វាច់ៗសម្លឹងមើលពូទី៧ទាំងរួញចិញ្ចើមចូលគ្នាធ្វើដូចខ្លួនអត់កំហុស។
«ក្រែងថាប្រញាប់ប្រជុំមិនថាអញ្ចឹងហ្ហេ៎!ម្ដេចមិនចូលទៅដល់ក្រុមហ៊ុនហើយតើ!»
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜