" រឿង"
#លង់ស្នហ៍លោកពូទី៧🌺Episode:23-24
🌺 នាយមកឈរមើលដំណើរនាងកំពុងតែរៀបចំខោអាវញាត់ចូលក្នុងវ៉ាលីមកឮនាងនិយាយថាខ្លួនល្ងង់ ទើបនាយបន្ថែមថានាងល្ងង់ពិតមែន។
រឿងរ៉ាវកាត់មកពេលព្រឹកឡើងវិញ..
លីលីពេលនេះក៏សម្រេចចិត្តថាទៅពិតមែននាងមិនបាននិយាយតែពេលខឹងនោះទេ..
ប្រលានយន្តហោះខណ:ពេលនេះដែរលោកពូទាំងប្រាំមួយនាក់បានមកជូនដំណើរក្មួយគ្រប់គ្នាបាត់តែលោកពូទី៧យើងទេដែរមិនឃើញគាត់មកនោះ..
លោកពូបាននិយាយជូនពរក្មួយស្រីទាំងឱបដោយលួងលោមព្រោះខណ:ពេលនេះនាងយំខ្លាំងណាស់នាងពិតមិនចង់ទៅនោះទេនាងចង់នៅទីនេះចង់នៅជាមួយលោកពូណាស់ពិសេសគឺពូស្ទាននិងហើយតែនេះនាយដាច់ចិត្តសូម្បីតែជូនដំណើរក្មួយស្រីទៅរៀននៅបរទេសក៏នាយមិនមកផង..
«ពូទី៧របស់ក្មួយគេប្រហែលជារវល់ណាស់លីលីកុំយំអីណា៎!!»លោកពូទី១ក៏លួងលោមក្មួយស្រីមិនឲ្យយំទេគាត់បានលើកហេតុផលមកប្រាប់ថាពូទី៧ជាប់រវល់រឿងអ្វីមួយក៏អាចថាបានដែរ។
«អត់ទេពូ៧គាត់មិនរវល់ទេតែគាត់មិនចង់មករកលីលី»
«ណាស់ហើយចុះដល់ពេលចេញដំណើរហើយក្មួយចូលទៅខាងក្នុងចុះខណ:ពេលនេះក្មួយនៅក្មេងចាំតែប្រាំមួយឆ្នាំទៀតក្មួយធំពេញវ័យក្មួយនិងយល់ច្បាស់ពីពូទី៧ហើយមិនបាច់ខំប្រឹងពេកក៏បានលេតពេលដើរលេងរាប់អានមិត្តភក្ដិខ្លះទៅ»⁰⁰⁰
ស្រពនេះដែរលីលីចូលទៅខាងក្នុងហើយឯពូស្ទានយើងពេលឃើញក្មួយចូលទៅផុតទើបនាយដើរតម្រង់មករកបងៗទាំង៦នាក់ដែរធ្វើមុខក្រៀមៗដាក់គ្នានោះ!
«ហី!នេះប្អូនទី៧ហេតុអីក៏ទើបតែមកបែបនេះហាស់»ក្រលែកឃើញប្អូនលោកបងទី៣ក៏សួរនាំទាំងឆ្ងល់។នោះនៅក្នុងដៃមានកាន់តុក្តាថែមទៀតផងមិត្តអ្នកអានដឹងទេនោះជាកុត្តាដែរលីលីចង់បានកាលពីគេនៅតូចៗកាលពិតពូទិញយូរហើយតែមិនបានឲ្យទៅក្មួយសោះទើបមកដល់ពេលនេះនាយកាន់វាមកៗជាមួយទឹកមុខក្រៀមក្រំបំផុតនាយហាក់ដូចជាមានកំហុសជាមួយក្មួយស្រីអញ្ចឹងដែរមកហើយសុខចិត្តឈរមើលគេពីចម្ងាយទៅវិញ..«លីលីគេទៅហើយមែនទេបង»
នាយសួរតបទៅបងវិញទាំងដឹងឃើញដំណើរក្មួយដើរចូលទៅហើយនោះ..
«បើនៅគឺឃើញហើយ »បងទី៣ប្រើពាក្យសោះកក្រោះតបទៅប្អូនវិញ..
«ដឹងទេថាលីលីយំចាំប្អូនណាស់»បងទី១
«ខ្ញុំឃើញទឹកមុខគេហើយបងទី១»
«ឃើញម្ដេចមិនចូលមករកក្មួយ»
«អត់ទេ!!ខ្ញុំមិនចង់ឲ្យគេឃើញមុខខ្ញុំពេលនេះទេខ្ញុំស្អប់ទឹកភ្នែកគេណាស់គេនិងទន់ជ្រាយពេលឃើញខ្ញុំ»
«បានចុះដៃកាន់អី?»បងទី២បន្តការសួរ..
«តុក្តាដែរគិតថាយកឲ្យលីលីតែក៏ខ្ចិលឲ្យវិញ»
«បងមិនដឹងនិយាយថាម៉េចជាមួយប្អូននោះទេបងលែងយល់ជាមួយប្អូនហើយតោះទៅផ្ទះវិញទៅមកនេះក៏ហួសពេលដែរ»
«មិនហួសទេ!បងទី២ព្រោះថាដាច់ឆ្នាំខ្ញុំមានការប្រជុំធំរហូតទៅដល់មួយខែហើយខ្ញុំក៏ទៅប្រជុំនៅអាមេរិចផងដែររឿងអីថាខ្ញុំមិនទៅរកលីលីនោះ»
«ទេប្រជុំអីបងមិនបាច់ទៅទេ»គ្រាន់តែឮបងទី៦ថាមានការប្រជុំនៅដំណាច់ឆ្នាំពូស្ទានក៏ឆ្លើយកាត់ហាមបងប្រុសខ្លួនមិនឲ្យទៅ!ទៅវិញទាំងនោះជាការងាររបស់បងទី៦សោះ..
«ហេតុអីក៏ប្អូនមិនឲ្យបងទៅ? »
«បងខូចខិលណាស់មិនឲ្យទៅនាំលីលីខូចខិលតាមនោះទេ»
«ឃើញទេប្អូនឯងនេះបារម្ភក្មួយមើលថែឈឺស្កាត់បង់សាលាលុយចាយប្រចាំថ្ងៃលុយទិញរបស់ប្រើប្រាស់ប្អូនចំណាយលើក្មួយគ្រប់យ៉ាងម៉េចក៏ប្អូនយកឈ្មោះបងៗទៅលាបពណ៌បែបនេះអញ្ចឹង»បងទី៤«មិនចង់ទេបងតោះល្ងាចនេះមិនបាច់ទៅជួបលោកប៉ាទេទំនេខលហៅប៉ាមកផឹកដែរទៅជប់លៀងពេលនេះខ្ញុំមានសេរីភាពពីក្មេងរឿងច្រើននោះហើយ»
ចាំមើលតែសាលាញ់ក្មេងរឿងច្រើននេះណាស់🤦
សូមរងចាំភាគបន្ត#by:A🌹
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜