"រឿង"
#លង់ស្នហ៍លោកពូទី៧
Episode:61-62🌺....
ផ្កាយកមកពីក្រុមហ៊ុនតែកាន់ចេញពីហាង។ជាការពិតពូទិញយកមកឲ្យលីលីទេព្រោះលីលីចូលចិត្តកុលាបពណ៌ស។
«ក្រអូបជាងគេលើលោក»លីលីស្រូបក្លិនផ្កាមួយដង្ហើមទើបនិយាយសរសើរក្លិនផ្កានោះទាំងញញឹមរីមថ្ពាល់ឡើងពូសម្លឹងមុខនាងដោយដៃលើកផ្កាចេញរួចក៏គេងទម្លាក់ក្បាលកើយភ្លៅក្មួយស្រីទើបបើកភ្នែកឡើងវិញនិយាយ។
«ក្នុងសួនគកោកម្ដេចមិនទៅហិត»
«អត់ទេ!ក្នុងសួនលីលីឃើញមេអំបៅច្រើនពួកវានាំគ្នាហិតអស់ហើយ»
«ផ្កានេះវាក្រអូបមែនឬ»
«មែនហើយ!»លីលីនិយាយទាំងហូតផ្កាមួយទងមកហិតទៀតតែពូក៏ទាញពីដៃនាងយកទៅត្រដុសចង្កាត្រដុសថ្ពាល់នាងតិចៗ។
«អ្នកណាថាថ្ពាល់ពូក្រអូបជាងគេលើលោកនោះហើយម៉េចមកសរសើរផ្កានេះទៅវិញ»«អត់ទេពេលនោះលីលីគិតខុស!»
«ខុសយ៉ាងម៉េចទៅ??»
«គឺថ្ពាល់ពូមិនក្រអូបអីផងនិង»
«សាកថើបទេ»
«អត់ចង់ទេ»«បីសប្ដាហ៍ទៀតពូទៅប៉ារីសហើយ!»
អូកុំប្រាប់ថាទិញផ្កាមកឲ្យហើយទៅចោលក្មួយណាស់ពូ។ទិញមកលួងចិត្តទុកមុន..
«ទៅធ្វើអី?»
«ប្រជុំ!»
«ហេតុអី!ក៏ចាំបាច់ទៅប្រជុំនៅប៉ារីសស្រុកយើងគ្មានកន្លែងប្រជុំទេឬ»
«ក៏មានតែ!!ពូត្រូវទៅមើលនិងរៀនបន្ថែមពីរថយន្តផងដែរហើយក៏ត្រូវបង្ហើតឡានម៉ូតូថ្មីនិងខុសផ្លែកពីគេណាស់ទើបយើងកាន់តែរីកចម្រើន»«ទៅយូរទេ..»
«មិនយូរទេត្រឹម៦ប៉ុណ្ណោះ»
«...»លីលីស្ងាត់មាត់ឆឹងលែងនិយាយស្ដីអីទាំងអស់ ដោយឃើញទឹកមុខក្មួយបែបនោះហើយពូក៏ចាប់ដៃតូចរបស់នាងជាប់យកមកដាក់លើទ្រូងទើបបន្តសួរ..
«យ៉ាងម៉េចស្ងាត់ធ្វើអី??»
«លីលីកំពុងតែគិត»
«គិតអី?»
«គឺ!គិតថាកំឡុងពេលដែរពូមិននៅនោះលីលីនិងទៅនៅផ្ទះពូម្នាក់ណាមុនគេផ្ទះពូទី៦មុនល្អទេហ្ន៎!»
«អត់!»
«ហេតុអី?»
«ទៅប៉ារីសជាមួយពូទៅ»ពូក្រោកឡើងវិញក៏និយាយបបួលក្មួយឲ្យទៅប៉ារីសជាមួយព្រោះចិត្តពិតមិនចង់ឲ្យក្មួយទៅផ្ទះបងម្នាក់ណាបានឡើយ។ហើយកុំសួរថាហេតុអីក៏ពូឃាំងខណ្ឌហាមឃាត់ក្មួយសម្បើមម្ល៉េះស្រលាញ់នាងឬ?
បើមិនស្រលាញ់សួរថាហាមធ្វើអី..
«ពូលីលីមិនទៅទេ!»
«ហេតុអីក៏មិនទៅ?»
«ពូទៅដល់៦ខែឯណោះលីលីក៏ត្រូវធ្វើការដែរណាស់ឲ្យទៅតាមពូដូចក្មេងយ៉ាងម៉េចកើតទៅ»
សមហេតុផលនាងធំហើយគួរតែចេះទទួលខុសត្រូវលើខ្លួនឯងទៅរៀនរាប់ឆ្នាំត្រឡប់មកវិញចង់ឲ្យនាងដើរតាមនាយតត្រុកចឹងឬវាមិនអាចទេ!«បាន!មិនទៅក៏អត់ចុះ?»
ពូនិយាយហើយក៏ក្រោកឡើងទាញសោរឡានលីលីឃើញហើយក៏ប្រញាប់សួរដោយចម្លែកព្រោះថាពូទើបតែមកដល់ផ្ទះសោះចង់ទៅណា៎!ទៀតហើយ
«ពូចង់ទៅណា៎?»
«ទៅផឹក»
«លីលីបើកឡានឲ្យពូ»
«មិនបាច់ទេ!ឯងធំហើយពូក៏ចាស់ហើយគួរធ្វើអីដោយខ្លួនឯង»
«អញ្ចើញ...»លីលីក៏បណ្តោយហើយព្រោះថាកាលពីថ្ងៃពូប្រាប់ថាទៅជួបសង្សាតែពូមិនបានទៅចឹងលើកនេះក៏ដូចគ្នាដែរពូក៏មិនទៅញាំុំស្រាដែរ។
រឿងរ៉ាវរបស់យើងកាត់មកថ្ងៃព្រឹមថ្មី...
ក្រលែកទៅមើលពូស្ទានពេលនេះដែរគាត់កំពុងតែស្ថិតនៅក្នុងបារនៅឡើយទេមួយយប់ទល់ភ្លឺហើយនៅផឹកៗរហូតដេកសន្លប់ឆឹងលើតុទើបពេលនេះខាងហាងទាក់ទងទៅផ្ទះបានលីលីជាមួយពូសានមកទទួល។ល្អម្យ៉ាងដែរផឹកបើបើកបរខ្លួនឯងមិនកើតទេគឺដេកនិងម៉ងទៅ!ពូឆ្លាត។
«អ៊ួក!..»
«កុំអាលចាំទៅផ្ទះសិនចាំក្អួតណាស់ពូ!ពូសានបើកឲ្យលឿនបន្តិតទៅពូ..»
គេក្រៀរមកដល់ឡានបើកចេញទៅហើយពូបែរចង់ដោលទឹកស្រាចេញមកទាំងព្រឹកទើបលីលីប្រញាប់ខ្ទប់មាត់ពូជាប់រហូតបើកមកដល់ផ្ទះ តែបាត់ក្អួតហើយ។ឡើងមកដល់បន្ទប់លីលីក៏ជូតខ្លួនឲ្យពូទាំងមុខមាត់ផង។
«អ្នកបម្រើស្រាយកស្រាមកឲ្យយើងទៀតមកយើងចង់ផឹកទៀត»
ពូរវើរវាយទាស្រាផឹកទៀត។លីលីក៏ក្រវីក្បាលហួសចិត្តបន្តិចទើបសួរនាំទៅតែមិនដឹងថាបានរឿងរ៉ាវយ៉ាងណា៎ទេ..!
«ហេតុអីក៏ផឹកដល់ថ្នាក់នេះ»
«ឯងមិនមែនយើងឯងមិនដឹងទេអ្នកបម្រើស្រាឯងដឹងទេថាយើងនេះមានក្មួយស្រីស្អាតឆ្លាតពូកែរឹងមាំក្លាហានតែទាស់ម្យ៉ាង»លីលី!ឮពូសរសើរខ្លួនបែបនេះក៏ញញឹមឡើងរួចក៏សួរបន្តទៀត។
«ទាស់អីទៅ»
«ទាស់ត្រង់វាក្បាលរឹងក្បាលឌឺនិងម៉ង»
«ហើយគេមិនចេះស្ដាប់នណាឡើយខឹងម្ដងៗយើងចង់តែទាត់ៗផ្ទាត់ឲ្យដាច់ដោចឲ្យអស់ទេក្មេងអីខុសគេដល់ថ្នាក់នេះ!សូម្បីតែហៅឲ្យទៅជាមួយក៏មិនទៅឯងមិនទៅទេអត់ទៅមិនខ្វល់ៗទេ»
ពូរៀបរាប់ទាំងភ្នែកបិទនិយាយស្កាងដៃស្កាងជើងឯលីលីក៏សើចទាញទូរស័ព្ទមកលួចថតសកម្មភាពពូនៅពេលនេះ....
«គួរឲ្យស្រលាញ់ដែរតើចរិកបែបនេះលោកចាស់សែប្លាយ»ភាគក្រោយអាចនិងមានរឿងចម្លែក😹
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜