71-72

257 8 0
                                    


"រឿង"
#លង់ស្នេហ៍លោកពូទី៧🌺

Episode:71-72

🌺គ្រាន់តែឮក្មួយថាអាមួយនេះពូក៏លែងដៃនាងបែរមុខចេញលើកដៃទះថ្ងាស់ខ្លួនឯងមួយដៃលាន់ផាច់រួចដើរមកអង្គុយលើពូកធ្វើខ្លួនលែងត្រូវខណ:ភ្នែកមួយគូរកំពុងតែសម្លក់មកនាយក្នុងចិត្តហាក់ចង់ហក់មកដាល់មួយដៃទេព្រោះស្អប់អាចរិកហួងហែងខុសរបៀបនោះពេក។

«ខ្ញុំចេញពីនេះហើយ»ស្រពពេលស្ងាត់មួយស្របក់បបូរមាត់តូចហើបឡើងបរិយាយឲ្យឮចូលត្រចៀកអ្នកជាពូ។ភ្លាមៗនាយរិទ្ធតែមូវខឹងខ្ទើតឡើងងើបខ្វាច់ពីសាងឡុងដើរតម្រុងមកឈរចំពោះមុខនាងតូចទាំងកែវភ្នែកក្រហមឈរសម្លក់ដោយមិនអាចធ្វើអីបានក្រៅពីសម្លក់នេះទេព្រោះតាំងពីដើមមកហើយពូខឹងក្មួយលើកណា៎!ក៏បែបនេះដែរ។🤦

«អត់!!!»មួយម៉ាត់យ៉ាងខ្លីឆ្លើយមកផាំងមិនទុកឡើយ។តែពាក្យអត់មួយមាត់នោះក៏ធ្វើឲ្យលីលីយល់ពីអត្ថន័យនោះហើយទើបនាងមិនតបតសម្ដីអ្វីទៀតឡើយនាងដើរចេញទៅទាញវ៉ាលីនិងរៀបខោអាវនិងចាកចេញទៅពិតមែនតែពូនេះក៏ដើរទៅស្រវ៉ាចេញបោះមកក្រៅ រួចក៏ទាញដៃលីលីចេញមកវិញទើបន្តនិយាយទាំងខឹងឆេវក្ដៅក្រហាយខ្លាំងណាស់។

«ប្រាប់ហើយថាហាមទៅណា៎!ទាំងអស់យល់ទេ?»
«មិនយល់មិនចង់!ខ្ញុំចង់ចេញពីទីនេះពូឮទេខ្ញុំស្អប់ពូណាស់ខ្ញុំមិនចង់នៅជាមួុយពូនោះទេពូអាក្រក់ពូឯងវាឆ្កួតៗខ្លាំងបំផុតហើយ»

«អត់ទេលីលី!ហាមទៅណា៎!ទាំងអស់..»
ពូនិយាយទាំងឱបក្មួយជាប់មិនលែងឡើយ!ឯលីលីក៏ឈរស្ងៀមទ្រឹងបណ្ដោយឲ្យពូឱបក្រសោបតាមចិត្តដោយលែងមាត់អ្វីទៀតហើយ។

«ពូនិងរៀបការជាមួយលីលី»នាយប្រលែងក្មួយមកវិញរួចក៏និយាយពាក្យរៀបការក្ដែងៗចេញមកធ្វើឲ្យលីលីសម្លឹងមុខនាយធ្មឹងៗទើបនិយាយឡើង។

«ខ្ញុំមិនការ»
«ហេតុអីក៏មិនការលីលីជារបស់ពូហើយពូមិនឲ្យលីលីទៅអ្នកណាឡើយ»
«ពេលនោះ!!ពូបង្ខំខ្លួនខ្ញុំពូធ្វើបាបខ្ញុំ!ខ្ញុំមិនការទេខ្ញុំមិនសាងគ្រួសារជាមួយពូឡើយពូចាំទេពូធ្លាប់ប្រាប់ថាពូមិនការមិនយកក្មេងដូចខ្ញុំទៅធ្វើគូរជីវិតនាំតែខ្មាស់អាម៉ាស់មុខក្នុងសង្គមពូចាំទេ!អឹុម..»

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now