"រឿង"
#លង់ស្នេហ៍លោកពូទី៧🌺Episode:51-52
🌺....ពូនិយាយថែមទាំងឱនមុខចុះបន្តិចតែក្មួយដ៏សែនច្រឡើសច្រឡើមរបស់យើងក៏លមុខឡើងទៅទាញកពូចុះមកបបូរមាត់ក៏អឹបនិងបបូរមាត់តូចស្ទិចច្រមិចៗរបស់នាង។នេះរាងយូរបន្តិចអារម្ភរវើរវាយចេះតែវាយលុកលុយក្នុងខួរក្បាលអ្នកជាមនុស្សចាស់ឲ្យដាស់អារម្មណ៍ភ្លេចខ្លួនពួនដង្ហើមបិទភ្នែកដៃលើកមកអង្អែលចង្កេះអង្ក្រងតូចតិចៗទាំងភ្លេចភ្លាំងថាស្រីតូចរាងស្ដើល្អិតម្នាក់នេះជាមួយបណ្ដូលជីវិតរប់ស់ខ្លួន។
ឯកញ្ញាក្មួយវិញប្រឹងធ្មេចភ្នែកចិញ្ចើមញាក់ពឺតៗហាក់ថប់ដង្ហើមយ៉ាងម៉េចមិនដឹងទេ។
«អឹុម!»ដោយឮសម្លេងគ្រហឹមចេញពីបំពងករបស់នាងតូចយើងពូក៏ដកបបូរមាត់ចេញមកវិញទាំងលើកលីលីឲ្យអង្គុយលើសាឡុងមានរបៀបវិញទាំងធ្វើខ្លួនលែងត្រូវហើយពេលនេះ។«ទៅគេងទៅ»សម្លេងនិយាយស្រុះគ្នាឡើងខណ:ពេលភ្នែកសម្លឹងមុខគ្នាទៅមក។តែបន្ទាប់លីលីក៏រត់លឿនស្លេវឡើងទៅបន្ទប់ទាំងមុខក្រហមឯលោកពូវិញតាមសម្លឹងមើលរាងតូចពីក្រោយទាំងញញឹមស្រស់ នាយសម្លឹងរហូតក្មួយស្រីឡើងទៅបន្ទប់បាត់ទើបងាកមកសម្លឹងដៃខ្លួនឯងដែរហ៊ានប្រមាថចាប់ចង្កេះតូចទាំងប្រហើនភ្លេចខ្លួនគិតថាម្នាក់នោះជាក្មួយស្រី។
«ឯងធ្វើអីហាស់អាស្ទាន!ដៃៗនេះហេតុអីក៏ប៉ះពាល់ក្មួយហាស់ឯងឆ្កួតណាស់ ហើយអាមាត់នេះទៀតគិតអីយើងមិនយល់ពីពួកឯងទេ!»
រឿងរ៉ាវរបស់យើងកាត់មកពេលព្រឹកវិញ
នៅតុអាហារ..
ខណ:ពេលនេះដែរទាំងពីរនាក់ពូក្មួយនៅអង្គុយទល់មុខគ្នាដួសបបរដាក់ចូលមាត់រាងខ្លួនដោយមិនទាន់និយាយរកគ្នាឡើយព្រោះតែអៀនរាងខ្លួននៅរឿងកាលពីយប់មិញនោះ។
«ពូទៅរោងចក្រ»ញាំុំរួចជូតមាត់ទើបពូស្រដីឡើងដោយមើលមុខក្មួយស្រី។បន្តិចរួចទម្លាក់ភ្នែកសម្លឹងមើលចានបបរវិញឯលីលីក៏ជូតមាត់ហើយទើបសម្លឹងមុខពូដោយនិយាយទៅកាន់នាយវិញដូចគ្នា។
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜