"រឿង"#លង់ស្នេហ៍លោកពូទី៧🌺
Episode:27-28
🌺ទឺង..ទឺងលើកនេះលីលីជាអ្នកខលមកម្ដងតែនាយក៏ទទួលទៀតទៅព្រោះតែថាចិត្តណាស់ក៏នឹកក្មួយណាស់ដែរតែនៅធ្វើចរិក។ឬករីៗនៅនិង។
ទឺត!ទឺត!
«មានការអីទៀតហើយហាស់នេះដល់កន្លែងស្នាក់ហើយមែនទេ!ហើយហត់ទេញាំុំអាហារហើយឬនៅកុំញាំុំរបស់មានជាតិខ្លាញ់ច្រើនពេកឈប់គេងទ្រមួកមុនចូលគេងដាក់ម៉ោងរោទ៍ផងចូលគេងម៉ោង៩ក្រោកម៉ោង៦:៣០យល់ទេនៅទីនោះត្រជាក់ណាស់ពូឲ្យគេរៀបចំថ្នាំទុកញាំុំពេលមានផ្ដាសសាយនៅក្នុងថតទូរជាប់ក្បាលគ្រែហើយនៅក្នុងទូរឯងទៅបើកមើលទៅគឺមានកន្សែងបង់កក្រាស់ៗនៅក្នុងនោះ៤.៥ហើយកន្សែងទាំងនោះក៏ពូឲ្យគេសម្អាតរួចហើយដែរឯងអាចយកប្រើបានព្រោះនោះជារបស់ពូទេ! ចំណែកក្នុងទូរទឹកកកវិញគឺមានបន្លែត្រីសាច់»
ទឺត!ទឺត!..
ខណ:ពេលដែរកំពុងតែនិយាយនាយក៏ចុចបិតបាត់រួចក៏គប់ទូរស័ព្ទចោលទៅលើតុហើយលើកដៃមកច្រោងសក់ឡើងបន្ទាប់ទាញកែវស្រាមកផឹកទៀតទាំងហួសចិត្តខ្លួនឯងហួសថ្លែងវាចា៎!ពិតមែនហើយ..«អាស្ទានឯងឆ្កួតហើយៗឯងទៅប្រាប់គេធ្វើអីឯងបារម្ភក្មេងនោះធ្វើអីទៅហាស់យើងមិនយល់ថាឯងឆ្កួតអីទេអ្ហើយហា៎!រូបថតៗច្រើនណាស់ឯងមិនបានឲ្យគេប្រមូលទុកទេ😩» នាយរៀបប្រាប់គ្រប់យ៉ាងហើយផ្ទះដែរលីលីទៅនៅនោះក៏ជាផ្ទះពូទី៧តែឆាតប្រាប់ថាជាផ្ទះពូទី៦អីណា!🤦
យើងកាត់មកមើលលីលីវិញ..
ស្រពពេលនេះដែរទឹកមុខចាប់ផ្ដើមញញឹមឡើងវិញហើយព្រោះតែនៅទីនោះគឺជាផ្ទះពូទី៧នាងដើរមើលសុទ្ធតែរូបថតរបស់ពូស្ទាននៅព្យួរពេញចិញ្ចាំងនាងដើរមើលៗរហូសមកដល់លើទូរក៏ឃើញសៀវរូបថតមួយក្បាលធំនាងតូចកាន់មកអង្គុយមើលតែនោះសុទ្ធតែជារូបកូនង៉ែតហើយកូននោះគ្មានអ្នកណាក្រៅពីលីលីនោះទេ
ក្នុងរូបមួយគឺមានភ្ជាប់ជាមួយលេខទៀតផងនោះជាលេខដំណាងឲ្យថ្ងៃកើតរបស់លីលីនាយបានថតរូបក្មួយទុកតាំងតែពីកើតបានមួយថ្ងៃពីថ្ងៃបីថ្ងៃរហូតលីលីបានអាយុពីឆ្នាំទើបនាយមិនបានថតរូបក្មួយទុកទៀតដោយសាតែលេតពេលវេលាមកញ៉ូវយ៉កនេះទើបនាយប្រមូលរូបទាំងនោះមកជាមួយហើយ១០ឆ្នាំចុងក្រោយដែរលីលីនៅជាមួយនាយនោះគឺថាលួចថតយកទៅផ្ដិតទុករាល់ថ្ងៃៗខ្លះទៅយកចេញពីកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះក៏មានគឺថាតាំងពីតូចមកលីលីគឺជាគ្រាប់ពេជ្ររបស់ពូហើយតែក្មួយនេះណាស់ដឹងហើយថាស្រលាញ់ប្រាប់តែមិនដែរដឹងពីទំហុំទឹកចិត្តមួយនេះទេព្រោះតែនាយមិនដែរប្រាប់សោះថាអ្វីគ្រប់យ៉ាងដែរធ្វើគឺសម្រាប់លីលី កាលដែលមិនប្រាប់នោះគឺមិនចង់ឲ្យក្មួយបានចិត្តឬកខ្មើតអ៊ីចឹងណាស់។«ហូ!សិទ្ធិតែរូបលីលីទាំងអស់អ្នកណាថតទៅពូ៧ទេដឹងនិង»🤦
កាត់មកពូស្ទានវិញ..
នាយចេញពីបាផឹកសីុនោះហើយទើបដើរត្រឡប់ទៅមាត់ផ្លូវព្រោះថាកាលដែរមកនាយជិះម៉ូតូទើបទៅវិញមិនជិះម៉ូតូទេព្រោះពេលនេះស្រវឹងយល់យោគហើយទើបជិះទៅវិញមិនកើតនាយ ដើរទៅហៅតាក់សីុជិះទៅ។
ហើយកាលដែរជិះម៉ូតូនោះក៏ចង់រំលឹកកាលដែរធ្លាប់ជិះជាមួយក្មួយស្រីនោះហើយអាតុក្តាដូរ៉េមុនធំមួយទៀតនោះគឺនាយកាន់រហូតមិនចោលទេកាន់ដំណាងឲ្យលីលី(នៅលីលីមួយទៀតគឺអាតូច) មិនដឹងថាពូយើងគិតអីទេរាល់ថ្ងៃនេះនោះ។«អាយលែងជួយផងៗ»នាយឈរបក់ដៃហៅតាក់សីុតែក៏មានសម្លេងស្រួយស្រិបស្រែកឲ្យជួយនាយងាកទៅហើយក៏ឃើញមនុស្សប្រុសបីនាក់ឈរជុំស្រីម្នាក់ហាក់ចង់ប៉ះពាល់រាងកាយទើបកម្លោះសង្ហារូបស្រស់ស្ទុះដើរទៅជួយ..
«ហេ៎!ធ្វើអីមនុស្សស្រីលែងនាងភ្លាម»
«ឯងចេះអីហាស់នាងនេះជាស្រីរបស់យើង»ប្រុសម្នាក់នោះក៏តបទៅស្ទានណូវិញទាំងងើយមុខឌឺឡើងបន្តិច។
«អត់ទេបងប្រុសខ្ញុំមិនដែរស្គាល់ពួកគេទេជួយខ្ញុំផងទៅ»
«លែងនាងទៅ បើមិនអ៊ីចឹងទេយើងខលហៅប៉ូលិសមកមិនខានឡើយ»៰៰៰
ពួកបីនាក់នោះក៏ប្រលែងស្រីតូចច្រឡឹងនោះទៅតែមុនទៅពូស្ទានត្រូវគេដាល់ឈាមមាត់ដែរ។
«បងប្រុសឲ្យខ្ញុំសុំទោសនេះបងឈឺក៏ព្រោះតែខ្ញុំបងមកត្រង់នេះសិនទៅចាំខ្ញុំលាបរបួសឲ្យបងណា៎!»នាងទាញដៃពូស្ទានទៅក្បែរឡានរួចបើកយកថ្នាំលាបរបួសមកលាបឲ្យនាយ កន្លងទៅ២.៣ម៉ោងអ្នកទាំងពីក៏ស្គាល់គ្នាហើយ..
«បងឈ្មោះអីទៅ??»
«ខ្ញុំឈ្មោះចនស្ទានណូចុះអ្នកនាង»
«ខ្ញុំឈ្មោះដាយសីុកា ហៅខ្ញុំដាយក៏បាន»
«ដាយឈ្មោះពិរោះណាស់»
«ចា៎!អ៊ីចឹងខ្ញុំសូមជូនបងទៅផ្ទះបានទេ!ដើម្បីទុកជាការអរគុណដែរបងបានជួយខ្ញុំ»
«បាទ!បាន»🤦
សូមរងចាំភាគបន្ត
#A🌹
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜