"រឿង"
#លង់ស្នេហ៍លោកពូទី៧🌺Episode:53-54
🌺....«លីលី!ឆាប់ទៅចាំពូនៅឡានវិញទៅពូត្រូវនិយាយការងារ»
«និយាយជាមួយអ៊ុំស្រីបាឡែននេះមែនទេពូ»
ដោយឮលីលីហៅខ្លួនឯងបែបនេះដាយសីុក៏ចាប់ផ្តើមក្ដាប់ដៃជាប់ណែនខាំធ្មេញគ្រឺតៗសម្លក់មុខលីលីទើបខំនិយាយទាំងខាំធ្មេញជាប់។«មិនអីទេស្ទានបើអញ្ចឹងអូនទៅវិញសិនក៏បានណាស់»
«អត់ទេដាយ!អូនខំមកហើយកុំទៅវិញអីនៅនិយាយគ្នាសិនទៅ» នាយក៏បេះដៃលីលីចេញរួចកាន់ដៃដាយសីុដើរចូលទៅឯលីលីក៏ឈរមើលគេទាំងពីដោយធ្លាក់ទឹកមុខតែដាយមិនភ្លេចងាកក្រោយឌឺដាក់លីលីនោះទេ។«នាងពិសពុលណាស់ស្រីចាស់កុំគិតថាយើងព្រមឲ្យពូយើងទៅនាងអីស្រម៉ៃទៅ»
⁰⁰⁰⁰
លីលី!ក៏ចេញមកខាងក្រៅវិញទៅនាងចូលឡានទាញទូរស័ព្ទខលទៅពូទីមួយព្រោះថាចង់ទៅហាត់បាញ់កាំភ្លើងជាមួយគាត់(ពូទីមួយជាប៉ូលិស)
កាត់មកពេលល្ងាច...
ពូទី៧ភ្លេចចាប់អារម្មណ៍ជាមួយលីលីហើយដោយបានដាយសីុនាំទៅនេះទៅនោះរហូតមកដល់ល្ងាចព្រលប់នាំគ្នាមកផឹកសីុ!ក្នុងបាជាប្រចាំនោះ។តែលើកនេះលែងដូចលើកមុនហើយដោយនឹកឃើញដល់លីលីកញ្ញាដាយសីុក៏មានគម្រោងធ្វើសីុពូស្ទានផងដែរ។
នាងបានជួលអ្នករត់តុឲ្យដាក់ថ្នាំម្យ៉ាងនៅក្នុងស្រាមុននិងលើកយកមកឲ្យគ្រីស្ទានជាមួយនាងលើកនេះគិតឆក់ត្របាក់ពូស្ទានមែនទែនហើយ។
តែមិនងាយទេថ្ងៃនេះលីលីចេញមកពីបាញ់កាំភ្លើងវិញក៏ណាត់ហ្គីនមកផឹកកាត់ស្រេះជាមួយគ្នាដែរហើយក៏មកហាងតែមួយជាមួយនេះហើយ។
«លីលី!ឯងខូចចិត្តរឿងអីខូចចិត្តរឿងសង្សាមែនទេឯងបែកពីអាម្នាក់នោះទៅហើយមកស្រលាញ់យើងវិញណាស់»ហ្គីននិយាយទាំងក្រលែងកែវស្រាលើកផឹកក្អឿកៗខុសពីលីលីដែរកំពុងតែចោលភ្នែកទៅមើលស្រីប្រុសមួយគូរនោះដែរអង្គុយតុមិនឆ្ងាយប៉ុន្មានពីតុរបស់នាងជាមួយហ្គីននោះឡើយ
«អឺ!យើងកាត់ចិត្តហើយវើយ!ចាំយើងយកឯងធ្វើសង្សាក៏បានដែរមកជល់ទៅ»មិនទាន់ស្រវឹងផងតែលីលីនិយាយផ្ដល់សង្សឹមឲ្យទៅហ្គីនហើយតែបានប៉ុន្នេះហ្គីនក៏សប្បាយចិត្តព្រោះអីតាមស្រលាញ់លីលី6ឆ្នាំមកហើយ។
YOU ARE READING
រឿង🌺លង់ស្នេហ៍លោកពូទី៧🌺
Werewolfរឿងនេះពូយករបស់ស្រីអេមកផុសទេ ! «លីលីស្អប់ពូទី៧ពូជាចាស់អាក្រក់» «ជឿទេថាពូវាយឯងឲ្យបែកគូទ...» Thank you for loving💛💜