8-9

439 9 0
                                    

#លោកប៉ាចិញ្ចឹម🌿

   Episode:8-9

 
         {:} ឈាមច្រមុះលីសាឮលោកប៉ាប្រាប់ថាខ្លួនឈាមច្រមុះនាងក៏ប្រញាប់លើកដៃជូតខ្វាច់ៗទាំងមុខក្រហមងាំងដូចផ្លែប៉ោមទុំ តែលោកប៉ាឃើញកូនមុខក្រហមហើយក៏បារម្ភដៃម្ខាងសូកទាញចង្កេះនាងមកឲ្យអឹបនិងខ្លួនរបស់គាត់ដៃម្ខាងទៀតលើកមកស្ទាបថ្ងាស់របស់កូនក្រមុំដោយមានការព្រួយបារម្ភតែលីសាក៏កាន់តែមុខក្រហមឡើងហើយព្រោះតែលោកប៉ាទាញក្បាលនាងឲ្យអឹបនិងទ្រូងមាំក្ដៅរបស់គាត់ថ្ពាល់ប៉ោងតូចច្រមិចក៏ប៉ះនិងចុងសីុជម្ពូនៃទ្រូងរបស់លោកដង្ខៅនាងស្ទុះដកខ្លួនបើកភ្នែកធំក្រឡោតឡើងទាំងដកថយឆ្ងាយបន្តិច។

«ខ្លួនរបស់ឯងមិនក្ដៅទេម្ដេចក៏មុខក្រហមបែបនេះហាស់ហើយនេះឈាមច្រមុះថែមទៀតផងណាស់»
លោកដង្ខៅស្រដីឡើងទាំងដើរចូលទៅជិតនាងទៀតតែលីឡាក៏លើកដៃទប់ឲ្យគាត់ឈរត្រឹមនោះមិនឲ្យចូលមកក្បែរខ្លួននាងពេកទេ!
«លោកប៉ាឈប់ត្រង់និងហើយមិនបាច់ចូលមកទេណាស់ខ្ញុំជាគ្រូពេទ្យខ្ញុំចេះមើលថែខ្លួនឯងហើយ»
«យី!អឺ!ហើយចុះអាឈាមច្រមុះជាមួយនិងមុខក្រហមនោះតើបណ្ដាលមកពីអីដែរទៅអ្នកគ្រូពេទ្យ?»

លោកដង្ខៅចងចិញ្ចើមទាំងខ្នើសចិត្តសួរទៅកាន់កូនស្រី..តែគ្មានពាក្យតបតទៅគាត់វិញទេនាងនៅតែឈរខ្ទប់ច្រមុះឱនមុខចុះមិនហ៊ានងើបឡើយ។
«មើលហេតុអី?ក៏មិនស្រដីតបនិងយើងបែបនេះហាស់?»
«ខ្ញុំទៅបន្ទប់វិញហើយនេះងងុយណាស់»
វឹប!
នាងមិនទាន់បានងាកខ្លួនមកផងលោកដង្ខៅក៏ចាប់ដៃនាងជាប់ភ្នែកសម្លឹងមុខនាងម៉ក់ៗមួយស្របក់ធំភ្នែកស្ទើតែប្រទាញប្រទាក់គ្នាទៅហើយទើបលោកលោដៃឡើងមកទាញវែកសសៃសក់ទុនល្មឿយរបស់នាងតូចក្រមុំមកសូកសៀតនៅគុម្ភត្រចៀករួចក៏ស្ដីបន្ទោសនាងភ្លាម..

«ខ្លួនឯងធំដូចឃ្លោកហើយមើលចុះសូម្បីតែសក់ក្បាលក៏មិនចេះរៀបចំឲ្យមានរបៀបដែរ»
🤦ប៉ុណ្ណឹងក៏ស្ដីថាដែរលោកពុកនេះ។
«ទៅ!ទៅបន្ទប់របស់ឯងវិញចុះ»
លីសានៅតែឈរធ្មឹងមិនកម្រើកលោកប៉ាក៏ដេញនាងទៀត។
«យី!ហើយនៅឈរមើលមុខយើងធ្វើអីទៀតម៉េចមិនចេញទៅ»
«លោកប៉ាលែងដៃខ្ញុំសិនទៅ»
«អឺ!អឺ!»

លោកប៉ាចិញ្ចឹមWhere stories live. Discover now