៥៣/៥៤

239 11 1
                                    


  #លោកប៉ចចិញ្ចឹម

៥៣/៥៤

           ~ក្រលែកទៅមើលទិដ្ធភាពក្នុងផ្ទះ នៅតុអាហារពេលនេះគឺ ពោលពេញទៅដោយភាពស្ងប់ស្ងាត់ ឯតុអាហារវិញមានចានក្បានពាសពេញដែរចាននីមួយៗគឺមានសុទ្ធតែអាហារឆ្ងាញ់ៗប្រណិតៗ បបូរហូរហៀរ ចាប់ច្រាប តែអ្នកបរិភោគវិញហាក់មិនចូលចិត្តទាល់តែសោះ។

«ឈើរីចុះមកហើយឬនៅ?»ស្ងាត់ជាយូរទើបដង្ខៅងាកទៅនាងឈូក សួររកកូនស្រី។
«ចាស់!លោកម្ចាស់ អ្នកនាងតូចប្រាប់ថាមិនទាន់ឃ្លានទេ» នាងឈូកតបទាំងរអាក់រអួលនាងមិនហ៊ានប្រាប់ត្រង់ទេថា រាងតូចពេលនេះកំពុងតែសម្ងំមិនទាន់ឈប់នៅឡើយ។

«កូនគួរតែទៅតាម ចៅតូចមកណា ដង្ខៅព្រោះឈើរីមិនទាន់បានស្គាល់ជាមួយនិងខ្វាន់ទេ» អ្នកម៉ែដែរមិនដឹងរឿងរ៉ាវក៏ បញ្ជារទៅកូនឲ្យទៅហៅកូនស្រីចុះមកដោយខ្លួនឯង ដើម្បីឲ្យនាងបានស្គាល់និងខ្វាន់ដែរអង្គុយធ្វើមុខសុភាពនោះផង។

ក្រឺង!
សណ្ដាប់ប្រសាសន៍របស់អ្នកម៉ែចប់ហើយដង្ខៅក៏ទម្លាក់ស្លាប់ព្រា ទៅលើចានឲ្យលាន់សូរជាសម្លេង ធ្វើឲ្យគ្រប់គ្នាសម្លឹងមុខព្រាតរួមទាំងលោកពុកអ្នកម៉ែផង តែពួកគាត់មិនមាត់អ្វីទេ ព្រោះគាត់បានដឹងពីចរិកកូនប្រុសហើយ។

តុតុតុ!
  
រាងមាំសង្ហាមកឈរនៅមុខបន្ទប់របស់រាងតូចអស់ជាច្រើននាទីទើបដាច់ចិត្តលើកដៃធ្ងន់មកគោះទ្វារបន្ទប់របស់កូនស្រី រាងតូចដែរនៅខាងក្នុងឮហើយក៏ប្រញាប់ជូតទឹកភ្នែកស្រែកពោលពាក្យតបមកពីចម្ងាយ។

«បងឈូកមែនទេ? ខ្ញុំមិនចុះទៅទេបង»សម្លេងងួរៗស្រែកមក ធ្វើឲ្យដង្ខៅដឹងថា នាងនៅយំមិនទាន់បាត់ទេ ~អ៊ែត~ បង្ខៅសាកមួលគន្លឹះរុញទ្វារចូលមកសាកតែទ្វារមិនបានចាក់គន្លឹះទេ ។គាត់ចូលមកហើយក៏ឃើញកូនស្រីពៅអង្គុយយំ ត្រនោមក្បាលជង្គង់ទឹកភ្នែកហូរជោគជាំគួរស្រណោះជាពន់ពេក តែគាត់មិនដឹងថាគួរធ្វើដូចម្ដេចទេ?

«ចេញទៅ» ងាកមកងើបមុខឡើងសម្លឹងនាយ បន្តិចនាងក៏ដេញឲ្យនាយចាកចេញទៅវិញ តែដង្ខៅមិនចេញទេដូចដែរបានដឹងចរិករួចមកហើយ មិនចេញតែចូលថែម។

«ឆាប់ជូតទឹកភ្នែក ដ៏សោះកក្រោះនេះចេញទៅ យំធ្វើអីទៀត យើងធ្វើតាមឯងគ្រប់យ៉ាងហើយ តើ?នៅទួញសោកធ្វើអី?» សម្លេងកាចៗ បានបញ្ជារតែរាងតូចមិនទៅស្ដាប់នោះទេ។
«ខ្ញុំចង់ចេញពីផ្ទះនេះ»
«យើងមិនអនុញ្ញាតិ»

ដៃជ្រែងហោប៉ៅ ពោលពាក្យសម្តីតបភ្លាមៗខណ:សសៃកតឹងភ្នែករួមតូចសម្លឹងមុខនាងថ្មែ។
«ខ្ញុំនិងចេញ» វាចាទាំងក្រោកឈរអស់កំពស់រួចបោះជំហ៊ានដើរចូលទៅក្នុងបន្ទប់ដាក់ខោអាវ ដើម្បីរៀបខោអាវនិងចាកចេញពិតមែន ដង្ខៅប្រញាប់បោះពួយចូលទៅតាមរួចចាប់កញ្ឆក់វ៉ាលីពណ៌ប្រផេះរបស់នាងចេញ ~ប្រាវ~នាយបោកប្រាវផ្ទប់ទៅគន្លាតទូរ ភ្នែកសម្លក់មុខកូនស្រីទាំងថប់ៗ ដង្ហើមដកឮៗចេញមក ដើម្បីបញ្ជាក់ថានាងគ្មានសិទ្ធចេញទៅណាទាំងអស់។

«បើឯងហ៊ានចេញទៅតែមួយជំហ៊ាន យើងនិងសម្លាប់ឯងចោ» ចរិកដដែរចាប់ផ្ដើមផុសឡើងមកវិញហើយតែ និយាយបែបនេះហើយគិតឬ ថាឈើរី ព្រឺសម្បុរជាមួយនោះ នាងនៅតែទៅទាញវ៉ាលីពីគន្លាតទូរមកទៀត តែលើកនេះដង្ខៅក៏ចាប់នាងរុញឲ្យពិតខ្នងទៅនិងទូរកញ្ចក់មួយជំហរខ្លួន ដៃលើកមកចាប់ច្របាច់ផ្ងើយចង្កានាងឡើង សម្លេងធ្ងន់ៗបញ្ចេញតាមជើងធ្មេញក៏ផុសឡើងម្ដងទៀត។

«កុំបញ្ជួសយើងឲ្យសោះ»
«សម្លាប់ទៅ »
ភ្នែកស្រអាប់សម្លឹង ប្រសព្វគ្នាជាមួយកែវភ្នែកក្រហមឆេះរបស់ដង្ខៅមាត់ក៏ហើបនិយាយតិចៗស្ដាប់មិនចង់ឮ នាងឲ្យនាយសម្លាប់ ព្រោះនាងសែនធុញនិងពាល្យគំរាមមួយនេះណាស់។

«ឯងដឹងហើយថា ពេលដែរយើងខឹង រឿងអីក៏យើងអាចធ្វើបានដែរ» ដង្ខៅនៅតែនិយាយសង្កត់សម្លេងដាក់រាងតូចដៃកាន់តែបន្ថែមកម្លាំងច្របាច់មិនពន្លែង។
«ធ្វើទៅលោកប៉ាធ្វើបានស្រាប់~ខ្វោក~»

រងចាំភាគបន្ត

~ជួបលោភ~

លោកប៉ាចិញ្ចឹមTahanan ng mga kuwento. Tumuklas ngayon