១១៩/១២០

170 10 0
                                    

#លោកប៉ាចិញ្ចឹម

ភាគ:១១៩/១២០

~កាយតូចចេះតែរុលៗ រហូតមកប៉ះខ្លួនមាំដូចយក្សដែរគេងម្ខាងទៀត នាងទាញភួយបើកឡើងតិចៗព្រោះពេលនេះនាងហប់ បែកញើសជោគថ្ងាស់អស់ទៅហើយ។

«ខ្មោចទៅអស់ហើយឬនៅ?»
«លោកដង្ខៅ ខ្មោចនៅឬក៏ទៅហើយ?»
គ្មានការឆ្លើយតបមកវិញ នាងងាកមើលមុខ ព្រោះតែសួរមិនស្ដីវាចា។
«អត់!ធ្វើឲ្យខ្ញុំខ្លាចហើយចង់គេងចោលខ្ញុំមែនទេ ឆាប់ក្រោកមកឥឡូវនេះ»

នាងទះទ្រូងមាំរបស់នាយផាច់ៗដើម្បីឲ្យ ក្រោកមកមើលនាងដែរកំពុងតែខ្លាច។
«ឈើរី ខ្ញុំពិតជាងងុយណាស់ឯងគេងដែរទៅ»
សម្លេងងួរៗ ឆ្លើយប្រាប់ឲ្យនាងគេង រួចនាយបែរខ្លួនទៅម្ខាងដោយខ្នងបែរមករាងតូច តែរាងល្អិតម្នាក់នេះពិតជាមិនឲ្យនាយគេងបានសុខឡើយ។

«ក្រោក មកឥឡូវនេះ ខ្ញុំមិនឲ្យគេងចោលខ្ញុំបែបនេះឡើុយ ឆាប់បែរមុខមកហើយបើកភ្នែក»
«ឈើរី បើឯងមិនគេងខ្មោចនិងលង»

ក្រិក!ក្ដុក!
«អ្ហាយ!ខ្មោចនេះវាមិនដេកពួនទេឬ?»
ឮសម្លេង បាក់មែកឈើនៅខាងក្រៅ នាងគិតថាខ្មោចមកលងទៀតហើយ នាងស្ទុះមកឱបដង្ខៅជាប់ ដល់ដំណាក់កាលនេះហើយ សុំឱបសិនរឿងខឹងសប្បារចាំស្អែកដោះស្រាយគ្នាតាមនិងទៀតទៅ។

«ហឹុក!ហឹុក!ហឺុ!ហឺុ»

សម្លេងយំហឺៗក្បែរត្រចៀក ដង្ខៅបើកភ្នែកឡើង គាត់ប្រហែលជាស្វាងហើយក៏មិនដឹង សម្លេងនេះគួរឲ្យខ្លាចជាងខ្មោចទៅទៀត នាយចង់បម្រះខ្លួនបែរមករកប្រភពសម្លេងនោះវិញ តែខ្លួននាយត្រូវបានរិទ្ធរួតដោយរាងតូចចាប់ឱបនាយល្អិត លើសបិតកាវទៅទៀត។

«មិនមានខ្មោច ទេនោះជាសម្លេងបាក់ដើមឈើតែប៉ុណ្ណោះ ជួយលែងដៃបន្តិចទៅខ្ញុំចង់បង្វិលខ្លួន»

រាងតូចពន្លែងហើយទើប នាយបែរមុខមកវិញ បើកភួយឡើងដើម្បីមើលមុខរបស់នាង។
«ខ្លាចដល់ម្លឹង ហើយរាល់ថ្ងៃតើខ្លាចបែបនេះមែនទេ?»

ងាកមកឃើញនាងយំទឹកភ្នែកហូរជោគថ្ពាល់ ដៃមាំលើកមកជូតឲ្យ ទាំងក្រវីក្បាលហួសចិត្តយ៉ាងខ្លាំង។
«បើមិននិយាយ បន្លាយខ្ញុំក៏មិនខ្លាចដែរ ហឺុកៗ»
«សុំទោសៗ ភ្លេចគិតទៅថាឯងនេះខ្លាច»

លោកប៉ាចិញ្ចឹមWhere stories live. Discover now