១៨/១៩

410 9 0
                                    

#លោកប៉ាចិញ្ចឹម🍃

         ១៧/១៩

      ផាច់!!!
   កម្លាំងប្រឹងបម្រះ រាងតូចច្រឡឹងក៏ជ្រុលមកទះនាយមួយដៃ តែមិនត្រូវមុខទេគឺត្រូវគុម្ភត្រចៀករបស់រាងខ្ពស់ស្រឡះធ្វើឲ្យមុខក្រហមងាំង អារម្មណ៍ឈឺក៏កើតឡើង ទើបនាយប្រលែងនាងឲ្យមានសេរីភាពវិញ
«ចេះឈឺទេ? »
«ហេតុអីត្រូវឈឺនោះ វាមិនបានប៉ុនស្រមោចខាំផង»
«លោកមុខថ្ម ចិត្តបីសាច»
«មែនហើយយើងចិត្តបីសាច បីសាចដែរសីុសាច់របស់ឯងនេះហើយ»
«លែងទៅហ្អឹក!»

«បើលែង តើយើងចាប់ធ្វើអី?»
«ចង់អីធ្វើទៅ ធ្វើឲ្យឆ្អែតចិត្តរបស់លោកប៉ាទៅព្រោះខ្ញុំគ្មានអីសេសសល់ទៀតទេ លោកប៉ាចិញ្ចឹមខ្ញុំមកធំបានបុិននេះ ចាត់ទុកថាខ្ញុំសងគុណលោកទៅចុះ»

និយាយហើយនាងក៏បិតភ្នែកជិតឆឹង ដៃចាប់ខ្ញាំចូលគ្នាជាប់ សូម្បីតែកម្រើកខ្លួនបន្តិចក៏នាងមិនកម្រើកផង។
«ឯងផ្ចាញ់ផ្ចាល់យើងមែនទេ?»
«~~»

នាងមិនតបវាចាឬក៏បើកភ្នែកសម្លឹងទៅកាន់នាយឡើយ តែនាយចំណាស់ក៏ទាញនាងឲ្យក្រោកឡើងនាយចុះពីលើគ្រែឈរអស់កម្ពស់ទើបនិយាយទៅកាន់នាង។

«ថ្ងៃនេះមិនបាច់ទៅមន្ទីពេទ្យទេ ហើយ១០នាទីទៀតទៅរៀបចំអាហារនៅខាងក្រោមឲ្យយើង ខ្លួនប្រាណរបស់ឯង ហាមឲ្យនណាប៉ះពាល់ ព្រោះខ្លួនឯងវាកខ្វក់»

ខ្វាក!!!
អស់ប្រយោគត្រូវនិយាយហើយ នាយក៏បើកទ្វាឡើងទៅកាន់បន្ទប់សម្រាកខាងលើវិញ ឯរាងតូចច្រឡឹងលីសានាងក៏ប្រញាប់ក្រោក ចុះពីគ្រែទាញកម្រាលពូកដែរប្រលាក់ឈាមក្រហមរងាលនោះចេញរួចនាងទៅប្ដូរឈុតម្ដងទៀត ទើបចុះទៅខាងក្រោមដើម្បីរៀបចំអាហារទុកជូនលោកម្ចាស់។

~តុអាហារ

  «អូ៎!នាងតូចរបស់ខ្ញុំ ម្ដេចមករៀបអាហារបែបនេះ? នាងកុលាប នាងម្លិះ នាងឈូក បាត់ក្បាលទៅណាអស់ហើយម្ដេចបានឲ្យអ្នកនាងរៀបចំអាហារបែបនេះ»

ម៉ែដោះ ចេញមកពី សួនខាងក្រៅឯក្នុងដៃក៏មានកន្រ្ទក់ផ្កា ដើរចូលមកតែក៏ជួបនាងរាងតូចច្រឡឹងដែរកំពុងតែរៀបចំចានអាហារ និងកម្រាលតុ គាត់ក៏មកចាប់ដៃនាងរួចនាំនាងឲ្យអង្គុយចុះលើកៅអី ហើយក៏ស្រែកហៅ នាងទាំងបី។
«ម៉ែដោះ ខ្ញុំ'នេះៗ!មុខមាត់កូនកើតអី? ហើយស្នាមនៅកញ្ចឹងកនេះ'»
គាត់ និយាយកាត់សម្ដីរបស់រាងតូចច្រឡឹងដោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ដៃចាប់ផ្ងើយ ចង្កានាងមើលស្នាមក្រហមនោះទាំង ឆ្ងល់។

លោកប៉ាចិញ្ចឹមWhere stories live. Discover now