៦៧/៦៨

235 4 0
                                    

#លោកប៉ាចិញ្ចឹម

៦៧/៦៨

     «កន្លងមកខ្ញុំមិនដែរ ឃើញរឿងណាមួយដែរត្រឹមត្រូវនោះទេ»រាងតូចតបដោយរុញដៃមាំរបស់ឪពុករួមទាំងក្រោក ចេញមកឈរនៅមាត់បង្អួច ភ្នែកសម្លឹងទៅឆ្ងាយសែនឆ្ងាយ ដ្បិតថាពេលនេះជាពេលារាត្រីទៅហើយ តែនាងដូចជាមិនបានឃើញ ដួងច័ន្ទឬក៏ផ្កាយមួយដួងណារះបញ្ចេញពន្លឺឡើយ ផ្ទៃមេឃក៏រាងស្រអាប់តិចៗដែរ វាស្រអាប់ដូចដួងចិត្តរបស់នាងនាពេលនេះ។

«ហេតុអី តើយើងកំពុងតែនិយាយរឿងណាមួយដែរខុសឆ្គងទៅលើឯងមែនទេឈើរី?»
កែវភ្នែកសម្លឹងនាងពីក្រោយ មាត់និយាយសួរ ឯខួរក្បាលកំពុងតែគិតៗថា នាយបានធ្វើអីឲ្យនាងខឹងដែរទេ ? មិនដឹងជាយ៉ាងម៉េច មួយរយ:ពេលចុងក្រោយមកនេះ នាយហាក់ខ្លាចនាងខឹងមកលើនាយណាស់(ខ្លាចតែពេលខ្លះឌឺដាក់គ្នាសាហាវ)

«លោកប៉ាមិនដែរខុសទេ លោកប៉ាត្រូវគ្រប់យ៉ាង»
ទឹកមុខស្មើធេងសម្លេងប្ដូរមកជារឹង នាងពោលពាក្យតបទៅកាន់លោកប៉ាវិញ ដោយបែរមុខមកសម្លឹងកែវភ្នែកខ្មៅយង់របស់នាយ ការនិយាយដោយលាយសម្លេងញ័រត្រជាក់ ប្រៀបដូចទឹកសមុទ្រត្រូវខ្យល់បក់ ដៃខ្ញាំឆ្កឹះក្រចកចុះឡើងៗ ឯបបូរមាត់ក៏ប្រែស្លេកតិចៗ ដង្ខៅឃើញទឹកមុខបេះដូងតូចរបស់នាយចាប់ប្រួលប្រែភ្លាមៗឡើងបែបនេះ នាយប្រញាប់ស្ទុះក្រោក ឡើងដើរមករកនាង ដៃមាំលើកមកស្ទាបស្ទង់ថ្ងាស់ទូលាយ ព្រោះខ្លាចនាងកើតមិនត្រូវខ្លួន។

«ខ្លួនមិនមានក្ដៅទេ ម្ដេចបបូរមាត់ប្រែស្លេកភ្លាមៗបែបនេះ?»
«គឺខ្លាច»

កាន់តែនិយាយសម្លេងរិទ្ធតែញ័រ ស្រីតូចបែរជាខ្លាចខណ:ដៃមាំលើកមកស្ទាប់ថ្ងាស់បន្តិច នាងបែរជាឱនមុខចុះ ដូចខ្លាចលោកដង្ខៅវាយដុំជ្រុំធាក់យ៉ាងដូច្នោះ
«ប្រាប់មកថាខ្លាចអី ខ្លាចយើងឬ? តើកន្លងយើងធ្វើបាបឯងខ្លាំងណាស់មែនទេ?»
«ខ្លាចពេលលោកប៉ាធ្វើល្អដាក់ខ្ញុំ ធ្វើឲខ្ញុំរិទ្ធិតែមានអារម្មណ៍ថាខុសឆ្គងចំពោះលោកយាយនិងលោកតាណាស់ គាត់បានឲ្យខ្ញុំជួយសូមឲ្យលោកប៉ាទៅត្រូវរៅគ្នាជាមួយអ្នកមីងខ្វាន់វិញ បើពេលនេះគាត់ដឹងថាលោកប៉ាកំពុងតែនៅទីនេះតែពីរនាក់ខ្ញុំ ច្បាស់ណាស់ថាអារម្មណ៍របស់លោកទាំងពីរ មិនស្រណុកចិត្ត ហើយខ្ញុំក៏មិនចង់ធ្វើជាមនុស្សអាត្មានិយមដែរ យល់ល្អខ្ញុំគួរតែទៅស្នាក់បន្ទប់មួយទៀតណាលោកប៉ា»

លោកប៉ាចិញ្ចឹមWhere stories live. Discover now