#លោកប៉ាចិញ្ចឹម
ភាគ:៨៣/៨៤~ប្រលែងដៃលោកប៉ាហើយរាងតូចដើរចូលមកខាងក្នុងមុន ដោយទុកឲ្យដង្ខៅជាមួយខ្វាន់យ៉ាបណ្ដើរគ្នាមកតាមក្រោយ។
«លែងដៃយើងទៅ» ឃើញរាងតូចទឹកមុខមិនស្រស់ស្រាយដង្ខៅពោលតិចៗល្មមស្ដាប់ឮតែពីរនាក់ខ្វាន់យ៉ា នាយប្រាប់ឲ្យនាងលែងដៃព្រោះមិនចង់ឲ្យនាងមកតោងដូចជាឈ្លើងយ៉ាងនេះទេ។
«លោកបងធ្វើបែបនេះមិនសមទេ មើលចុះមនុស្សម្នាច្រើនណាស់»ដង្ខៅមិនបានតប នាយក៏បោះជំហ៊ានវែងៗដើរចូលមកខាងក្នុង។ មកដល់វេទិកាហើយហើយកៅអីនៅពីរផ្នែកខាងមុខ ទុកសម្រាប់លោកដង្ខៅជាមួយកូនស្រីរបស់គាត់យ៉ាងពិសេស តែនេះបានខ្វាន់មកអង្គុយជំនួសចំណែករាងតូចមកអង្គុយជិតបុរសហៃសូរម្នាក់ទៀត។
«នេះឈើរីតូចកំពូលស្នេហ៍ របស់បងមែនទេ?»
គ្រាន់តែឮប្រយោគមួយឃ្លានេះភ្លាមអ្នកដែរងាកមុខទៅរកប្រភពសម្លេងនោះមុនគេ គឺលោកដង្ខៅចនជុងគុក នាយងាកទៅសម្លក់មុខកម្លោះសង្ហាដែរប្រហើនដើរមកនិយាយប្រើសម្ដីលេបខាយដាក់រាងតូចរបស់នាយបែបនេះ។«រៀមច្បងហានវូយាន សុខសប្បាយទេបងមកកូរ៉េតាំងតែពីពេលណា?»
រាងតូចក្រោកនិយាយគួរសមទៅកាន់កម្លោះវូយាន ឯដង្ខៅចេះតែសម្លឹងសម្លក់មកដូចចង់ស្ទុះមកសីុសាច់វូយានទាំងរស់។«នេះលោកប៉ា ហានជាម្ចាស់ក្រុមហ៊ុន វូយានគ្រុបដែរបងធ្លាប់បានប្រាប់ទៅឯងកាលពីនៅឯបរទេសនោះ»
រាងតូចលើកដៃសំពះទៅកាន់លោកហាន ហើយនាងក៏ញញឹមដើម្បីជាការរាកទាក់។«សូមគោរពលោកអ៊ុំប្រុស»
«អឹុម!មានសិលធម៏ណាស់ តើកូនមកជាមួយអ្នកណា?»
លោកហានគាត់ញញឹមដោយសួរសំណេះសំណាលព្រោះមើលទៅក្មេងស្រីដែរចេះគួរសម ស្អាតថែមទាំងថ្លៃថ្នូម្នាក់នេះ អាចក្លាយជាកូនប្រសាររបស់គាត់បាន។«ចាស៎!លោកអ៊ុំខ្ញុំមកជាមួយលោកប៉ា នោះគាត់អង្គុយត្រង់នោះ»
រាងតូចលើកដៃបង្ហាញទៅកាន់លោកប៉ា ដែរអង្គុយរំលងកៅអីបីបួនតែប៉ុណ្ណោះ ងាកទៅហើយលោកហានជាមួយលោកដង្ខៅបែរជាពាក់មុខយក្សដាក់គ្នាសម្លក់ទៅមក រាងតូចមិនដឹងទេថាលោកដង្ខៅជាមួយលោកហាន ជាដៃគូរប្រកួតសីុសាច់ហុតឈាមគ្នាកម្រិតណា វូយាននាយដឹងទើបប្រញាប់សម្រួល ហើយឱនគោរពទៅកាន់លោកដង្ខៅតែ ដង្ខៅមិនមើលមុខទេ។