#លោកប៉ាចិញ្ចឹម
ភាគ:១២១/១២២
~ដៃលើកមកបិតរូបលើស្មាមាត់វាចាប្រាថា គាត់និងមិនលុបរូបមួយនេះចេញឡើយ ទោះនាងមិនពេញចិត្តក៏ដោយ។
«ប្រពន្ធ វាគួរឲ្យខ្មាស់!»
ស្ដីត្រឹមនេះ រាងតូចបោះជំហ៊ានដើរចូលបន្ទប់ទឹក ងូតទឹករៀបចំខ្លួន ឯដង្ខៅតាមមើលដំណើរនាងទាំងទឹកមុខញញឹម រហូតនាងបិតទ្វារបាត់ទើប ងាកមកចាប់អារម្មណ៍ជាមួយនិង ការងាររបស់គាត់វិញ។ក្រឺង!ព្រូស!
«អុ៎!អូយ ចង្រៃយ...»
ជណ្ដើរដែក ហូតឡើង គាត់ឡើងមកប្ដូរអំពូល មួយដែរជាប់បង្អួច តែក៏រអិលជើងធ្លាក់ចុះមក អុកគូទពេញទំហឹង មិនដឹងថាចង្កេះបាក់ឬអត់ទេ។«មានរឿងអី?»
បន្ទាប់ពីបានឮ សម្លេងរាងតូចដែរងូតទឹកមិនទាន់រួចរាល់ នាងទាញកន្សែងមករុំខ្លួនសិន ដើម្បីរត់ចេញមកមើល ពេលចេញមកក៏ឃើញលោកដង្ខៅកំពុងតែព្យាយាមក្រោក ទាំងត្រដាបត្រដួស នាងដើរមកជួយគ្រាឲ្យនាយមកអង្គុយលើពូក សម្រួលដង្ហើមសិន។«បើដឹងថា ខ្លួនឯងធ្វើមិនកើតហើយ ខំធ្វើអីហៅជាងមកជួសជុលក៏បាន»
«ខ្ញុំធ្វើបានហើយ នោះជាអំពូលចុងក្រោយ វារួចរាល់ហើយ ខ្ញុំគ្រាន់តែក្រលាច់ជើងពេលចុះមកវិញ»
«អឹុម!តើមានឈឺត្រង់ណាទេ?»រាងតូច សួររួមទាំងទាញដៃទាញខ្លួននាយមើល ក្រែងមានត្រូវរបួសត្រង់ណា តែដង្ខៅដកដៃចេញមិនឲ្យនាងចាប់ឡើយ មើលចុះចរិកក្មេង ទៀតហើយ។
«មិនបាច់បារម្ភ មនុស្សមិនបានការដូចជាខ្ញុំទេ ឯងទៅងូតទឹកឲ្យរៀបរយចុះ»
រាងតូច មិនតបនាងពន្លែងដៃ នាយហើយក៏ដើរចូលបន្ទប់ទឹកងូតទឹកបន្តទៅ។«មកនេះលាបថ្នាំទៅ ខ្ញុំឃើញដៃមានរបួស មុតនិងដែកមែនទេ?»
មួយសន្ទុះ នាងចេញមកវិញព្រមជាមួយសម្លៀកបំពាក់សមរម្យ រួចទាញប្រអប់ថ្នាំ ដើម្បីលាបរបួសដៃឲ្យនាយ។«បន្តិចបន្តួចតែប៉ុណ្ណោះខ្ញុំមិនឈឺ»
«កុំក្បាលរឹងបានទេ ហុចដៃមកឲ្យលឿន ខ្ញុំប្រញាប់ទៅមើលហាង ហើយក៏ឃ្លានដែរ»ដង្ខៅមិនហុចដៃ ឲ្យនាងលាបរបួសទេ តែគាត់បែរជាមកចាប់ផ្ដេកកាយតូចរបស់នាងឲ្យគេងចុះ មកលើពូក មុខចំណាស់ក៏រុលចូលមកកៀកមុខតូច ច្រមិចរបស់នាង ដោយវាចា។
«បារម្ភពីខ្ញុំមែនទេ ឈើរី?»
«អត់បានបារម្ភទេ ខ្ញុំធ្លាប់ធ្វើជាគ្រូពេទ្យ គ្រាន់តែឃើញហើយក៏ ចង់ជួយតែប៉ុណ្ណោះ មនុស្សដូចខ្ញុំលែងមានក្ដីអាណិត ទៅលើនណាទៀតហើយ បេះដូងខ្ញុំពេលនេះ វាបានកកដូចជា ទឹកកកដែរកំពុងតែពូនផ្ដុំគ្នានៅខាងក្រៅ ផុតរដូវនេះវានិងរលាយទៅតាមនិងដែរ វាខុសពីដុំថ្មដែរគ្មានថ្ងៃរលាយ»