៤៧/៤៨

245 8 1
                                    

#លោកប៉ាចិញ្ចឹម

៤៧/៤៨

អឺ!នេះលោកដង្ខៅប្លែកទៀតហើយ រាងតូចច្រឡឹងគ្រាន់តែឮរោងចក្រផលិត ទឹកដោះចុងក្រោយនោះ នាងបែរជាជ្រួញចិញ្ចើមឡើង ទាំងឆ្ងល់នេះមិននឹកស្មានថាលោកដង្ខៅមានរោងចក្រផលិតទឹកដោះមនុស្ស ហើយកាន់តែអស្ចារ្យគាត់ផលិតតែម្នាក់ឯងថែមទៀត ឮបែបនេះហើយស្រីពៅពន្លករបស់លោកដង្ខៅ ក៏រហ័សលើកជាសំណួរសួរនាំនាយបន្ត។

«អូ៎!លោកប៉ារបស់ខ្ញុំអស្ចារ្យយ៉ាងនេះ លោកប៉ាផ្គត់ផ្គង់ទឹកដោះឲ្យទារកទៀត តែថារោងចក្រផលិតទឹកដោះមនុស្ស នោះតើនៅឯណា?ខ្ញុំអាចសុំទៅមើលផងតើបានទេលោកប៉ា?»
«បានតើ»
«ហិហិ!លោកប៉ាចិត្តល្អជាងគេ»

លោកប៉ាយល់ព្រមឲ្យទៅហើយរាងតូចក៏សប្បាយ ចិត្តសើចកក្អឹក មិនតែប៉ុណ្ណោះនាងបានហក់ទៅឱបកលោកប៉ាទាំងភ្លេចខ្លួនថែមទៀតផង។
«តើលោកប៉ានិងនាំខ្ញុំទៅរោងចក្រ នោះពេលណាដែរទៅ?»
«រោងចក្រ នៅមិនឆ្ងាយទេ នៅម្ដុំៗនេះ»
«ហូៗ!នៅក្បែរផ្ទះយើងផងឬ?លោកប៉ា»

រាងតូចប្រលែកពីការឱបកមាំរបស់លោកប៉ា រួចក៏លាន់មាត់ ពេលឮថារោងចក្រនៅម្ដុំៗនេះ ដង្ខៅប្រាប់ហើយ ក៏ញញឹមកំហូចឡើងមក ព្រោះតែគាត់សប្បាយចិត្តក្នុងការបោកកូនក្មេង។

~វឹប~
«អឺ!មិននៅឯណាឆ្ងាយទេ គឺនៅក្រវាត់ក្រុងហ្នឹងឯង ក្មេងល្ងង់អ្ហើយ នេះខ្លួនជាគ្រូពេទ្យផងម្ដេចក៏មិនដឹងនៅរឿងមួយនេះ ?»
«មិនមែនពេទ្យគ្រប់រូបវសុទ្ធតែឆ្លាតឯណាលោកប៉ា អុអូនេះលោកប៉ាធ្វើអី?»
«គឺនៅត្រង់នេះហើយ រោងចក្រមិនបាច់ទៅរកឯណាឆ្ងាយទេ»

ដៃមាំលើកមកលួចប៉ះអង្អែល រោងចក្ររបស់រាងតូចតិចៗធ្វើឲ្យនាងភ្ញាក់ចាប់ដៃនាយជាប់ នៅពេលនេះនាងដឹងហើយថា រោងចក្រអ្វីនេះ លោកដង្ខៅចង់សម្ដៅទៅលើត្រង់រាងកាយផ្នែកមួយនៃស្រ្ដីនោះ

«លោកប៉ានេះ គំនិតអាក្រក់ណាស់ បាបស្លាប់ហើយកុហកក្មេងបែបនេះ»
«មិនបានកុហកទេ តែមកពីក្មេងមិនយល់ខ្លួនឯងទេតើ»
«លោកដង្ខៅឈ្នះទៀតហើយ»
ស្ដីចប់ហើយរាងតូចក៏ងាកខ្លួន ចង់ចាកចេញពីបន្ទប់មួយនេះ តែលោកដង្ខៅក៏ប្រញាប់ឃាត់ដំណើរដ៏ទន់ភ្លន់របស់នាងសិនព្រោះថាគាត់មិនទាន់បានឲ្យអ្វីមួយទៅកាន់នាងឡើយ។

លោកប៉ាចិញ្ចឹមDonde viven las historias. Descúbrelo ahora