១៣១

161 9 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ/១៣១
   
  «ឮប្រាប់ឲ្យឈប់ទេ ដាក់កូនចុះឥឡូវនេះ»
រាងតូចស្រែកឃាត់ដំណើរស្រពពេលដែរ នាយពរកូនដើរចូលមកខាងក្នុង តែសម្លេងនោះបានធ្វើឲ្យបុគ្គលិកនាំគ្នាលួចមកអើតមើលតាមកញ្ចក់ខាងក្នុង លោកដង្ខៅចាប់ផ្តើមស្រៀវឆ្អឹងខ្នងដូចខ្មោចលង ខណ:ពេលដែរបែរមុខមកឃើញ នាងល្អិតឈរសម្លក់គាត់ដោយក្រសែភ្នែកខឹងក្រោធយ៉ាងខ្លាំង មិនឲ្យខឹងយ៉ាងមិចនេះបើកូននៅតូច ទើបតែអាយុ៤ឆ្នាំ ហ៊ានលួចលុយលួចទូរស័ព្ទ មករកនាយបែបនេះ ម្លោះហើយនាងខឹង ឪមិនមែនខឹងកូនទេ។

«ឈើរី!ឈើរី!ចូលមកនិយាយគ្នានៅខាងក្នុងសិនទៅ»
«អត់ទេ ខ្ញុំមកទទួលកូនយកទៅវិញ»
,«អូនអត់ទៅវិញទេ ម៉ាមីកុហកអូន»

ដង្ខៅពរកូនដើរចូលមកក្នុងបន្ទប់អហ្វីសរបស់គាត់ ឈើរីដើរចូលមកតាម នាងចូលមកដើម្បីបកស្រាយរឿង ដែរកូនថានាងកុហកគេ។
«ហេតុអីក៏នាំកូនរត់ចោលខ្ញុំ?»
ចូលមកហើយ គាត់ដាក់កូនឲ្យអង្គុយលើកៅអីបង្វិលដែរគាត់អង្គុយធ្វើការជាប្រចាំ ជុងលីអង្គុយ ដង្ខៅដើរមកសួរ នាងដើម្បីចង់ដឹងសុខៗនាងក៏នាំកូនរត់មកចោលនាយបែបនេះ។

«ខ្ញុំគ្រាន់តែ ចង់រស់នៅស្ងប់ស្ងាត់តែពីរនាក់កូនតែប៉ុណ្ណោះ»
«ឯងមានយល់អារម្មណ៍កូនដែរទេ?»

សំណួរមួយនេះបន្ទាប់ពីបានស្ដាប់ហើយ ឈើរីឈរស្ងៀម សម្លឹងមើលមុខតូចច្រមិចរបស់កម្លោះតូចដែរអង្គុយ សម្លឹងមើលមកនាងជាមួយដង្ខៅឆ្លាស់គ្នា តើនាងគួរតែ និយាយបែបមិចដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍របស់គេ។

«កាលពីគ្មានលោកចូលទៅ ជ្រៀតជ្រែកខ្ញុំជាមួយកូនរស់នៅ មានក្ដីសុខណាស់»
«ឯងគិតថា វាជាកំហុសរបស់ខ្ញុំអញ្ចឹងឬ?»
«មែនហើយ បើគ្មានវត្តមានរបស់លោកខ្ញុំជាមួយកូនក៏មិនមកជាន់ទីនេះម្ដងទៀតដែរ»

  ដង្ខៅឈប់និយាយ រួចដើរចូលមកក្បែរកូនដៃលើកអង្អែលក្បាលគេតិចៗ គាត់ពិតជាអាណិតកូនណាស់
ទាំងស្រលាញ់ ទាំងអាណិតអាសូរ គេស៊ូ រត់មករកនាយដល់ទីនេះ គេខ្លាហាន ទាំងដែរនេះជាលើកទី១ដែរគេមកជាន់ទឹកដីប្រទេសនេះជាលើកដំបូង

លោកប៉ាចិញ្ចឹមWhere stories live. Discover now