៨១/៨២

189 4 0
                                    

#លោកប៉ាចិញ្ចឹម
ភាគ:៨១/៨២

  ~រាងតូចច្រឡឹងត្រូវអាក់ដំណើរ ព្រោះតែកម្លោះសង្ហាសុងហ៊ូចូលមក ដូចជាមានការសំខាន់ចង់ជជែកជាមួយ។
«បងប្រុសមានការអីជាមួយខ្ញុំមែនទេ?»
ពោលសួរដោយស្នាមញញឹម រាងតូចញញឹមហាក់ដូចជាកំពុងតែសន្ដំចិត្តកម្លោះឲ្យដករលែងរួច នាយនៅភ្លឹកសម្លឹងមុខតូចច្រមិចៗរបស់ក្រមុំដែរដើរមកឈរចំពោះមុខធ្វើភ្នែកលីងឡង់ៗឱនចុះងើយឡើងហៅនាយម្ដងទៀត។

«បងប្រុសសុងហ៊ូ..?»
សម្លេងស្រួយរបស់នាងក្រមុំ បានហៅកម្លោះសង្ហាម្ដងទៀតធ្វើឲ្យនាយភ្ញាក់ពីការភ្លឹកប្រញាប់តបសម្ដីទៅកាន់ស្រីស្រស់វិញ។

«គឺបងមកចង់ជួបពិភាក្សារឿង អ្នកជំងឺបន្តិច»
«ចាស៎!អញ្ចឹងយើងរកកន្លែងគួរសមដើម្បីអង្គុយជជែកបន្តិចទៅ»
ស្ដីចប់រាងតូច លើកដៃបង្ហាញមកបន្ទប់ទទួលភ្ញៀវ រួចទាំងពីរនាក់ក៏ដើរចូលមកកាន់សាឡុងប្រណិតដែរមានពណ៌ត្នោតចាស់រលោងសមនិងតុប្រណិតមានក្បាច់រចនានៅចំកណ្ដាល។

ឃើញអ្នកទាំងពីរអង្គុយជជែកមួយសន្ទុះ បងកុលាបប្រញាប់លើកទឹកយកមកឲ្យ ដើម្បីបានស្ដាប់រឿងរ៉ាវរបស់អ្នកទាំងពីរក្រែងបានរឿងថ្មីយកទៅសីុត្រាវជាមួយបងៗអ៊ុំៗនៅផ្ទះបាយទៀត។

«បងគិតថានៅទីនោះ អាចប្រឈមនិងជំងឺប្រភេទថ្មី អ្នកស្រុកនៅទីនោះពួកគាត់មិនសូវជាចេះបង្កាការពារខ្លួនប៉ុន្មានទេ»

«នេះទឹកសម្រាប់អ្នកទាំងពីរ»
ជជែកត្រឹមនេះកញ្ញាកុលាបយកទឹកមកដាក់លើតុរាងតូចញញឹមជាការអរគុណទៅកាន់នាង។
«មិនអីទេ ហើយអូនទាំងពីរមានត្រូវការអីទៀតទេចាំបងយកជូន»
«មិនអីទេ ខ្ញុំដូចជាអស់ការហើយ អ៊ីចឹងបងទៅសិនហើយ មានការអីចាំបងឡាញមកប្រាប់ថែមទៀតណា»
មកកាន់ចង្វាក់គេណាស់ស្រីកុលាប សុងហ៊ូលារាងតូចត្រឡប់ទៅវិញ បងស្រីកុលាបក៏លើកទឹកទៅទុកវិញដូចគ្នា។

~ ទឺងៗៗៗៗៗ~

ឡើងមកដល់បន្ទប់វិញរាងតូចដាក់គូថអង្គុយចុះ មិនទាន់ដល់គ្រែត្រឹមត្រូវផងស្រាប់តែសម្លេង SmSក្នុងវីឆាតលោតទឺងៗស្ទើតែផ្ទុះទូរស័ព្ទទៅហើយ
នាងក្រោកមកទាញទូរស័ព្ទចុចមើល តែមើលហើយក៏ហួសចិត្តឡើងដល់មួយរយ បេះដូងអណ្តែតពេញផ្ទៃអេក្រង។នណាផ្ញើរមកដឹងទេ? មិនបាញ់ទាយក៏ដឹងថាជាបងប៉ារបស់នាងដែរ។

លោកប៉ាចិញ្ចឹមDonde viven las historias. Descúbrelo ahora