#លោកប៉ាចិញ្ចឹម៣១/៣២
~សំណួរសួរ ដេញជើងធ្វើឲ្យរាងកាយតូចឈរធ្មឹងសញ្ចឹងគិត គិតដោយមិនដឹងថាគួរផ្ដល់ចម្លើយអ្វីឲ្យលោកដង្ខៅវិញឡើយ ព្រោះថាសំណួរមួយនេះ ហើយនិងរឿងមួយនេះវាមិនអាចកើតឡើងបានឡើយ។
«កំប្លែងណាស់លោកប៉ា នេះយប់ហើយលោកទៅបន្ទប់វិញចុះ សង្ឃឹមថា រឿងដែរលោកធ្វើដាក់ខ្ញុំមុននោះវាជាលើកចុងក្រោយ ហើយឈប់
និយាយថា ខ្ញុំជារបស់លោកទៀតទៅ ខ្ញុំមានរូបរាងខ្ញុំមានសាច់ឈាមពណ៌សម្បុរ ខ្ញុំមានបេះដូងដូចក្មេងស្រីទូទៅដែរ ខ្ញុំក៏ចេះឈឺចាប់ ខ្ញុំមិនមែនជាវត្ថុប្រើប្រាស់ ដែរលោកប៉ាយកទុកធ្វើជារបស់ផ្ទាល់ខ្លួនឡើយ»
ស្ដាប់ចម្លើយនេះហើយលោកដង្ខៅ ក៏ដើរទៅមាត់បង្អូចសម្លឹងចេញមកក្រៅ តែលោកក៏ប្រទះភ្នែកនិងកម្លោះក្មេង សុងហូកំពុងតែ ដោះអាវបញ្ចេញសាច់ណែនកង់ ដាល់ប៉ាវខ្សាច់ព្យួរក្រោមដើមឈើ នេះវាចំបន្ទប់របស់ រាងតូចដែរជាកូនស្រីចិញ្ចឹម តែម្ដងទើបលោកប្រញាប់ទាញបង្អួចបិត រួចដើរ មកជិតរាងតូចវិញ លោកសម្លឹងមើលមុខក្រមុំតូចទាំងលើកចិញ្ចើមម្ខាងមុនវាចា។«យើងមិនមែន ស្រលាញ់ឯងដូចស្រីទូទៅទេ តែយើងមិនឲ្យឯងទៅនណាឡើយ»
~វឹប~
«ដង្ខៅ ធ្វើអីដាក់ខ្ញុំចុះទៅ»
និយាយហើយស្រាប់តែលោកដង្ខៅចាប់ក្របួច ចង្កេះតូចជាប់ លើកលីនាងមកដាក់លើស្មារួចហើយក៏ដើរចេញពី បន្ទប់នាងខាងក្រោម គាត់យកនាងឆ្ពោះទៅកាន់បន្ទប់របស់គាត់នៅខាងលើ ព្រោះថានៅបន្ទប់នាង ងាយណាស់នាងអាចនិងឃើញកម្លោះសុងហូកំពុងតែ ហូរញើសកាត់ទ្រូង ជោកជាំពេញសាច់ណែន។~ខ្វាក!វឹប~
មកដល់បន្ទប់ហើយ លោកដង្ខៅក៏ទម្លាក់ខ្លួនតូចស្រាលទៅលើសាឡុងទាំងឈរសម្លឹងមុខ នាងដោយទឹកមុខសោះកក្រោះ។
«យកខ្ញុំមកបន្ទប់នេះធ្វើអី?»
«ឯងត្រូវគេងទីនេះជាមួយយើង»
«អត់ទេ»
«គ្រាន់តែគេងធម្មតា»
«ខ្ញុំមិនគេងទេ»
រាងតូចនិយាយទាំងក្រោក តម្រង់ខ្លួនដើរមកកាន់ទ្វារ តែត្រូវដៃមាំទាំរបស់រាងចំណាស់ចាប់ក្រៀកឱបនាងជាប់ពីក្រោយ។«ម្ដេចក៏ធ្វើបែបនេះ? លោកប៉ាដឹងទេ?ថាវាមិនសមភ្នែកគ្រប់គ្នាដែរមើលមកពួកយើងទាំងពីរឡើយ»
«អ្នកណាដែរមើលមកមិនសម យើងដេញចេញទាំងអស់»
«ដេញខ្ញុំចេញម្នាក់ផងទៅ»
«ឯងចង់បានអី?»
«សេរីភាពដូចកាលពីមុន»