៧៥/៧៦

272 11 5
                                    

#លោកប៉ាចិញ្ចឹម
៧៥/៧៦

      សម្លេងគ្រល បានហៅកាត់ដំណើររបស់លោកដង្ខៅជាមួយនិងកូនស្រីធ្វើឲ្យទាំងពីរនាក់បែរទៅមើលស្រពគ្នា ងាកទៅហើយដង្ខៅក៏ចងចិញ្ចើម ជាប់ព្រោះតែឆ្ងល់ចម្លែកក្នុងចិត្តដែរបានឃើញវត្តមានរបស់មិត្តសម្លាញ់ ឪមកដល់ទីនេះ។
«ឈើរីទៅផ្ទះបាយតាមផ្លូវក្រោយ ទៅជួយចម្អិតអាហារក្នុងផ្ទះបាយទៅ»
ស្គាល់សម្លេងនោះហើយដង្ខៅក៏ដេញកូនស្រីឲ្យចេញទៅតាមផ្លូវក្រោយ ព្រោះគាត់មិនទុកចិត្តលោកសេដ្ឋីទេ ជួបកាលលើកមុនគាត់សម្លឹងមើលឈើរីមិនដាក់ភ្នែកបែបនេះហើយ។

«អាសេដ្ធី ខ្យល់ព្យុះអីបក់ឯងមកដល់ទីនេះ?»
បន្ទាប់ពីបានឃើញមុខម្ចាស់សម្លេងច្បាស់ហើយលោកដង្ខៅក៏ងាកទៅទាំងភ្ញាក់ផ្អើល ព្រោះតែលោកឃើញលោកជនដែរជាមិត្តសម្លាញ់មកលេងដល់ផ្ទះ តែគាត់ក៏ចម្លែក និងមានចម្ងល់។

«យើងមិនបានមកលេងឯងទេ កាលដែរមកចាំរាល់ថ្ងៃនេះព្រោះតែយើងមានការបន្ទាន់»
«មានការអី ចូលមកអង្គុយសិនទៅ»

ដង្ខៅលាដៃបង្ហាញមកក្នុង លោកជនរួមជាមួយដង្ខៅក៏បណ្ដើរគ្នា ចូលទៅអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ ដើម្បីសន្ទនារឿងរ៉ាវបន្ត។

«មានរឿងអីឯងនិយាយមក?»
ចូលមកដាក់គូទអង្គុយលើសាឡុង ប្រណិតពណ៌ប្រផេះចាស់ដំណាលគ្នា ដង្ខៅក៏ចាប់ផ្តើមបន្តការជជែក។

«គឺយើងមកនេះ មកចង់លក់ភាគហ៊ុនមន្ទីពេទ្យដែរនៅសល់៣០%ភាគរយនោះឲ្យទៅឯង»
«ឯងក្រគ្មានលុយចាយមែនទេ បានចង់លក់ភាគហ៊ុនឲ្យយើង?»

ដង្ខៅរួញចិញ្ចើមសួរទៅកាន់មិត្តសម្លាញ់ដែរគាត់បានដាក់រហ័សនាមឲ្យ គឺលោកសម្ដេចសេដ្ឋីវាល់លាននោះតែពេលនេះ។

«ទេយើងមិនក្រ តែ យើងខ្ចិលទៅមកៗរាល់ថ្ងៃហ្នឹងណា ម្យ៉ាងទៀតមន្ទីរពេទ្យនោះនៅឆ្ងាយពីក្រុមហ៊ុនយើងខ្លាំង ដូច្នេះហើយទើបយើងចង់លក់»

លោកសេដ្ឋីជនតបទៅកាន់ដង្ខៅវិញទាំងទឹកមុខស្មើៗរបៀបមនុស្សចាស់គិតច្រើន ។
«ឯងប្រគល់វាមកឲ្យយើងទុកជាចំណងសម្ព័ន្ធមិត្តភាពទៅ មិនបាច់លក់ដូរអីទេសម្ដេចសេដ្ធីអើយ»
ដង្ខៅនឹកឃើញក្រឡាចំណេញក៏ពោលទាំង រំភើយដាក់លោកសេដ្ឋីជន ធ្វើឲ្យគាត់គិតបន្តិចមុននិយាយតបទៅវិញ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now