ភាគទី ៦ : រឿងមួយដែលគួរតែធ្វើ

634 20 6
                                    

សណ្ឋាគារ ...

"ហ៊ឺម ...នេះអូនៗទៅវិញហើយហ៎?"។ នៅក្នុងបន្ទប់សណ្ឋាគារដ៏ប្រណីតពេលនេះក៏ឃើញមានកាយអាក្រាតរបស់កម្លោះសង្ហាដែលបង្អួតល្វែងលើសុទ្ធសឹងតែសាច់ដុំធំៗពាសពេញស្មើនឹងដើមទ្រូងហាប់ណែនហើយជាមួយក្បាលពោះដែលគ្មានខ្លាញ់ដែលត្រូវបានបន្សល់តែសាច់ដុំកង់ៗនៅលើនោះគួរអោយចង់ស្ទាបអង្អែលហើយខណៈនោះ មាននារីពីរបីអ្នកបានរៀបចំខ្លួនយ៉ាងត្រឹមត្រូវមុននឹងបោះជំហានមករកនាយកំលោះថើបគេម្នាក់មួយខ្សឺតក្រោយបញ្ចប់កិច្ចការសប្បាយរបស់ពួកគេនៅយប់មិញ។

"ចា៎! លើកក្រោយបងកុំភ្លេចហៅអូនទៀតណា!"។ នារីស្លៀកឈុតខ្មៅក៏ច្របាច់ចុងចម្ការរបស់គេ ជីមីន ក៏ញញឹម។

"អូនក៏ដូចគ្នាណា មីន ! កុំភ្លេចមករកអូនផង! បងពូកែណាស់អូនពេញចិត្តតែម្ដង! អញ្ចឹងអូនទៅសិនហើយណា៎!"។ នារីឈុតក្រហមករអង្អែលដើមទ្រូងគេមុននឹងបោះជំហានចេញទៅទាំងអស់គ្នាទុកឲ្យ ជីមីន កំលោះសង្ហាដែលពូកែរាយស្នេហ៍នេះដេកគងដៃក្រោមក្បាលហើយគេសំលឹងមើលពិដានដោយស្នាមញញឹមបន្តិចតែក៏ត្រូវលុបបាត់ក្រោយពេលមានរឿងដែលសម្រុកចូលមកដល់ខួរក្បាល។

<រុឺង រុឺង>ទូរស័ព្ទនាយសង្ហាក៏រោទិ៍បានបង្ខំឲ្យ ជីមីន ត្រូវក្រោកខ្លួនឡើងមកទទួលវាដោយនឿយណាយព្រោះតែយប់មិញគេក៏ធ្វើសង្គ្រាមជាមួយនារីដល់តែពីរនាក់មិនមែនធម្មតាឡើយ។

"អាឡូម៉ាក់! មានការអីបានជាខលរកខ្ញុំទាំងព្រឹកបែបនេះ?"។ ជីមីន ក៏និយាយភ្លាមពេលឃើញលេខរបស់ម្ដាយទាក់ទងមក។

(ប្រុស មីន ! ឯងនៅឯណាទៅនឹង? ហ៊ឹក...នេះឯងឆាប់មកមន្ទីរពេទ្យឥឡូវនេះភ្លាមមកណា៎ !)។ សំឡេងស្លន់ស្លោរបស់ម្ដាយ ជីមីន នាំឲ្យនាយកំលោះត្រូវភ្ញាក់ខ្លួនហើយស្ទុះអស់មួយទំហឹងតែម្ដង។

"ថាម៉េចម៉ាក់? មានរឿងអីទៅ? ម៉ាក់កើតអីរឺ?"។ ជីមីន ក៏សួរនាំដោយការបារម្ភរង់ចាំចម្លើយពីម្ដាយរបស់ខ្លួនតប។

( ម៉ាក់មិនអីទេតែជាលោកប៉ារបស់ឯងទេប្រុស មីន ! គាត់លើសសម្ពាធឈាមខ្ពស់ណាស់កាលពីយប់មិញដោយសារតែទាស់សម្ដីនិងកូននោះអី! ពេលនេះគាត់ត្រូវបញ្ជូនមកពេទ្យសឹងមិនទាន់ទៅហើយ! ឯងមិនឆាប់មកវិញទេរឺ?)។ ម្តាយរបស់ ជីមីន ក៏និយាយបែបនេះធ្វើនាយកំលោះត្រូវបើកភ្នែកធំៗមុននឹងគេក៏រហ័សចុចទូរសព្ទដោយការមួម៉ៅនឹងខ្លួនឯងតែម្ដង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now