ភាគទី ២៧ : ជំនួសពាក្យសុំទោស

401 25 2
                                    

"អាយ៎!!! អាណាគេហា៎ហ៊ាន-បង-បង មីន ?!"។ ពេលដឹងខ្លួនជោកសុទ្ធតែទឹកពេលនេះនារីពីរនាក់ដែលបានឈរវាយប្រហារ ម៉ារៀ មុននឹងក៏ងាកក្រោយតែក៏ត្រូវត្រឹមស្ងៀមមុននឹងឃើញកំលោះម្នាក់ដែលឈរកាន់ធុងទឹកខ្នាតតូចមួយដោយទឹកមុខស្មើហើយកែវភ្នែកមុតតែម្ដង។

"អូ! ជ្រុលដៃតិចហើយនារីៗ! សុំទោសណា៎! នេះមិញឃើញដូចជាមានភ្លើងកំពុងតែឆេះសន្ធោសន្ធៅពេកក៏ប្រញាប់យកទឹកត្រជាក់មកជះកុំឲ្យឆាបឆេះអស់នៅទីនេះអញ្ចឹងណា៎!"។ ជីមីន ក៏ទម្លាក់ធុងទឹកទុកនៅម្ខាងមុននឹងរៀបរាប់ហើយនិយាយដោយទឹកមុខញញឹមហើយ ម៉ារៀ ពេលនេះក៏នៅធឹងមុននឹងសម្លឹងគេដោយភាំងហើយនារីពីរនាក់នោះក៏សម្លឹងមើល ជីមីន ដោយទឹកមុខមិនសូវរីកតែក៏ខំប្រឹងញញឹមប៉ុន្តែហាក់ដូចជាពិបាកនឹងបង្ខំខ្លួនឯងឱ្យញញឹមក៏ព្រោះតែលើខ្លួនពួកគេពេលនេះហាក់មានក្លិនដែលអាក្រក់ថ្នាក់ចង់ក្អួតមកទៅហើយ។

"នេះ...នេះបង មីន ម៉េចក៏ធ្វបែបនេះមកលើពួកខ្ញុំ? ទឹកស្អីនឹងក៏ក្លិនខ្លាំងអាក្រក់ម្ល៉េះ?"។ យូមី ក៏សួរដោយការរអើមខ្លួនហើយ ជីមីន ក៏បោះជំហានមករក ម៉ារៀ មុននឹងគេឈោងដៃមកទាញចង្កេះនាងហើយអោបនាងកៀកនឹងដងខ្លួនមាំរបស់គេមុននឹងសម្លឹងនារីពីរនាក់នោះវិញមកទឹកមុខស្រស់។

"នេះខ្ញុំក៏ភ័យពេកមិញមិនបានគិតច្រើនឃើញអ្នកមីងអនាម័យម្នាក់នៅខាងក្រោយកំពុងជូតការ៉ូក៏សុំទឹកដែលគាត់ជូតរួចហើយនោះតែម្ដងទៅព្រោះគិតថាបើយកទឹកស្អាតមកជះក៏ស្តាយធនធានទឹកល្អៗហើយបើជាទឹកដែលកខ្វក់គង់តែចាកចោលដដែលក៏សុំយកមកជះពន្លត់ភ្លើងតែម្ដងទៅ! មិនបានចាប់ភ្លឹកឃើញអ្នកទាំងពីរ! តែថាអ្នកទាំងពីរក៏សមនឹងទឹកប្រភេទនេះដែរតើមែនទេ?"។ ជីមីន ក៏លើកចិញ្ចើមហើយនិយាយដោយសំដីមុតចាក់ដូចកាំបិតនាំអោយនារីទាំងពីរនោះខាំមាត់ហើយសម្លឹងមើល ម៉ារៀ ដោតខឹងសម្បារជាខ្លាំង។

"ពួកខ្ញុំមកក្នុងបំណងល្អទេ! នេះបង មីន ក៏ធ្លាប់ចាប់អារម្មណ៍លើពួកយើងដែរតើកាលនៅរៀន! យល់ដល់អនុស្សាវរីយ៍ល្អៗជាមួយគ្នាក៏គិតចង់ឱ្យបងដកខ្លួនពីមីស្រីមេធ្មប់ម្នាក់នេះ! វាមិនដឹងជាទៀនមន្តអាគមអាបធ្មប់ ដាក់អំពើ ដាក់ស្នេហ៍នេះមកពីណាទេទើបពង្វក់បានបង មីន ឲ្យទៅជាបែបនេះណា! បង មីន ងប់ងល់នឹងវាហើយឃើញហើយថាវាផិតប្តីបានទាំងមានប្ដីល្អដូចជាបងយ៉ាងនេះហើយ! បើបងមិនយល់ពីបំណងល្អរបស់ពួកយើងទៀតរឺ?"។ នារីម្នាក់ដែលឈរក្បែរ យូមី ក៏ចង្អុលមុខ ម៉ារៀ និយាយដោយមិនអស់ចិត្តហើយជាមួយគ្នានេះ ម៉ារៀ ក៏នៅតែអោនមុននឹងមិនហ៊ានងើបមុខសម្លឹងពួកគេទេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now