ភាគទី ៣០ : បច្ចុប្បន្នកាលនៃ 6 ខែក្រោយ

437 24 4
                                    

"អាឡូលោក ថេយ៉ុង គ្រីហ្វីន ! នេះមានការអ្វីទៅទើបទូរសព្ទមកខ្ញុំបាទទាំងកណ្ដាលថ្ងៃចែសបែបនេះ?"។ ខណៈ ម៉ារៀ កំពុងតែមុជទឹកស្រាប់តែទូរសព្ទរបស់ ជីមីន ក៏មានលេខមួយខលចូលហើយលេខដែលហៅថានោះគឺជា ថេយ៉ុង ដែលជាអ្នកខលមករកគេ។

( នេះចង់សួរថាលោក ជីមីន ខាវេនណូ អញ្ជើញចូលរួមពិធីមង្គលការរបស់លំដាប់តារាល្បី ឡេវេន ប័រណឺនដូ នឹងលោកចាងហ្វាង ហូស៊ុក លូកាស្ត្រូ យើងពេលណាដែរហ្នឹង? គេមកដល់ បាសេឡូណា  តាំងពីថ្ងៃនេះអស់ទៅហើយ! ចំពោះដំណឹងរបស់បង ជីន ដែលមិនបានមកក៏មកពីភរិយារបស់គាត់មិនស្រួលខ្លួនទៅ! ចុះលោកកំលោះឯងអ្នករវល់អីដែរទៅ?)"។ ថេយ៉ុង ក៏តបមកវិញខណៈ ជីមីន អេះក្បាលហើយក៏បញ្ចេញទឹកមុខហាក់តឹងតែង។

"នេះនៅ 2 សប្តាហ៍ទៀតទើបរៀបមង្គលការ! ចាំបាច់ប្រញាប់ដល់ថ្នាក់ហ្នឹងទេ? ចាំជិតដាច់ខែចាស់ចូលខែថ្មីយើងក៏ហោះទៅទីនោះភ្លាម! មិនអីទេ! ត្រឹម ជប៉ុន ទៅ ប្រេស៊ីល នោះ! មានការងារជាច្រើនដែលត្រូវរង់ចាំដោះស្រាយសិនទើបអាចដកខ្លួនទៅបាន! មិនមែនទំនេរទាត់ខ្យល់ចោលដូចឯងទេលោក គ្រីហ្វីន!"។ ជីមីន ក៏តបបែបលេងសើចតាមរបៀបគេនិង ថេយ៉ុង ដែលជាមនុស្សដែលមានអាយុស្មើគ្នានៅក្នុងក្រុមបងប្អូនរបស់ពួកគេ ។

( នែ! អ្នកណាគេថាយើងទំនេរអត់ការងារធ្វើនោះ!  យើងកាន់ការងារស្ទើរតែគ្រប់មុខរាល់ថ្ងៃគឺរកតែពេលសម្រាកគ្មានទៅហើយនៅយកពេលមើលថែអូន ម៉ូ ហើយនឹងកូនៗទៀត! នេះយើងក៏មានកូនស្រីពៅម្នាក់ទៀតណា៎! នេះយើងជាប្រុសដែលមានគ្រួសារ មានប្រពន្ធ មានកូនត្រូវចំណាយពេលមើលការងារផង មើលប្រពន្ធផង មើលកូនផងមិនមែនទំនេរដូចឯងហ្នឹងធ្វើខ្លួនដូចជាកំលោះ! ទៅកម្មវិធីណាក៏រកតែប្រពន្ធម្នាក់បណ្ដើរមិនបាន! ស្រីគរជើងមិនដឹងមួយណាអោយប្រាកដ!)។ ថេយ៉ុងក៏ថាទៅឲ្យ ជីមីន វិញទើបពេលនេះ ជីមីន ពេបមាត់ ហើយ ជីមីន ពេបមាត់។

"អឺ!! ចាំតែបើកភ្នែកមើលទៅលោក គ្រីហ្វីន ថាខ្ញុំនឹងនាំប្រពន្ធពេញសិទ្ធិទៅជាមួយជាមិនខានទេ! ចាំមើលណាស់ខ្ញុំនិងឲ្យគ្រប់គ្នាដឹងសមត្ថភាពមុខមាត់សង្ហារដូចខ្ញុំដែរ! រឿងអីរកប្រពន្ធពេញច្បាប់ម្នាក់មិនបាន! ប្រាប់បង ជីន បង ជូនបង យ៉ុន នឹងបង ហូស៊ុក ផងថាចាំតែមើលទៅ! បានហើយអញ្ចឹងនាំគ្នារៀបចំខ្លួនឲ្យហើយទៅ! ត្រឹមតែប៉ុន្មានថ្ងៃទៀតខ្ញុំនឹងហោះទៅ បាសេឡូណា ហើយគ្រប់គ្នានឹងដឹងហើយនឹងភ្លឺភ្នែកតែម្ដងគឺជាពិសេសគឺឯង ថេយ៉ុង គ្រីហ្វីន !"។<ទូត~ទូត/រុឺង រុឺង>។កិច្ចសន្ទនារបស់ពួកគេក៏ត្រូវបានបញ្ចប់ ហើយនាយកំលោះរបស់យើងក៏ចុចបិទទូរសព្ទដោយគ្រវីក្បាលតិចៗមុននឹងពេលនេះទឹកមុខរបស់គេទម្លាក់ពីស្រស់ស្រាយមកបែរតានតឹងក៏ព្រោះតែពេលនេះមិនដឹងថាគួរតែដោះស្រាយការងារបែបណាឲ្យបានឆាប់រហ័សបំផុតស្របពេលនោះក៏មានលេខទូរសព្ទថ្មីមួយខ្សែបានខលចូលមករកគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now