"នែ ម៉ារៀ !!! នាងកំប្លែងលេងឆ្កួតឡប់ស្អីបែបនឹងហា៎?"។ ជីមីន ក៏ទ្រឹងស្ងៀមបន្តិចក៏ចាប់ផ្តើមចោទសំណួរដ៏សែនងឿងឆ្ងល់ឡើងនាំឲ្យ ម៉ារៀ ត្រូវសម្លឹងគេដោយលើកចិញ្ចើមដូចគ្នានឹងគេដែរ។
"ឡប់ស្អីរបស់លោក?! នេះខ្ញុំគិតបែបនេះរឺក៏វាខុសស្រាប់ហើយ! នេះគឺត្រឹមត្រូវបំផុតហើយក៏ជាជម្រើសចុងក្រោយដើម្បីយកឈ្នះលើកិច្ចសន្យាពួកយើងដែរ! បើមិនសម្រេចការធំម៉េចនឹងអាចធ្វើឲ្យការងារពួកយើងជោគជ័យទៅ ជីមីន ?!"។ ម៉ារៀ ក៏តបមកវិញដោយចងចិញ្ចើមហើយ ជីមីន ពេលនេះក៏អស់សំណើចមុននឹងគេក្រពាត់ដៃក្រាស់ដែលមានសរសៃវាពេញដើមដៃមើលមកក៏ដឹងថាគេជាបុរសគ្រប់លក្ខណៈយ៉ាងពេញមួយតួខ្លួនមិនត្រឹមតែសង្ហាតែក៏រឹងមាំទៀតផង។
"នាងមានដឹងថានាងកំពុងនិយាយស្អីទេ ម៉ារៀ ?"។ ជីមីន ចាប់ដៃនាងហើយក៏សួរនាំបន្ថែមហើយ ម៉ារៀ ក៏មានទឹកមុខមិនយល់ពីឫកពារគេ ពេលនេះថាគេមានរឿងអ្វីឲ្យប្រាកដចំពោះនាង។
"ដឹង!!! ហើយលោកកើតស្អីទៅនឹង? នេះ ខ្ញុំទៅយកកូនជាមួយបុរសដែលខ្ញុំស្រឡាញ់ហើយក៏ជាអនាគតគ្រួសារពិតរបស់ខ្ញុំដែរតើលោកចាំបាច់ជំរិតសួរកញ្ជ្រោលដូចខ្ញុំកំពុងតែក្បត់ចិត្តលោកទេ ជីមីន ?"។ ម៉ារៀ ក៏បកចម្លើយមកវិញធ្វើឲ្យ ជីមីន នេះកាន់តែស្លុតចិត្តការបើឃើញនាងតបបែបហ្នឹងទើបគេផ្អៀងមុខដោយការហួសចិត្ត។
"នាងស្រលាញ់ ខេវេន ខ្លាំងណាស់មែនទេម៉ារៀ ?"។ ដៃក្រាស់ពេលនេះក៏ឈោងមកទាំងសងខាងចាប់ដៃតូចស្រឡូនរបស់នាងក្រមុំដែលសម្លឹងបុរសដែលមានសំដីប្លែកៗនេះដោយមិនដឹងថាគេគិតពីអ្វីទេ។
"ត្រូវហើយ! ខ្ញុំស្រលាញ់ ខេវេន ខ្លាំងណាស់ហើយ ខេវេន ក៏ស្រឡាញ់ខ្ញុំដូចគ្នា! ពួកយើងស្រឡាញ់គ្នាយូរណាស់មកហើយ ! តើមានអីដែលធ្វើឲ្យលោកទៅសួរនាំអំពីស្នេហារបស់ខ្ញុំ ?"។ ម៉ារៀ តបដោយចិត្តស្មោះបំផុតពីទំហំស្នេហាដែលនាងមានឲ្យទៅ ខេវេន ប្រុសដែលជាសង្សាររបស់នាងហើយក៏ជាមនុស្សដែលពុះពារឧបសគ្គជាមួយគ្នាកំពុងតែរង់ចាំឱកាសណាមួយដែលអាចរំកិលខ្លួនមកកាន់ដៃគ្នាស្របច្បាប់។
YOU ARE READING
ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)
Romanceជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាសម្បូរស្នេហ៍ជាមួយនឹងក្រមុំរូបស្រស់ដែលមិនមានចិត្តស្នេហ៍សម្រាប់គេសោះឡើយព្រោះបេះដូងនាងមានម្ចាស់រួចទន្ទឹម...