ភាគទី ៦០ : ពីស្រឡាញ់ក្លាយមកជាស្អប់

522 28 8
                                    

3 ថ្ងៃក្រោយ ...

វីឡាត្រកូល ខាវេនណូ ...

បន្ទាប់ពីរៀបចំឲ្យនាយសង្ហាចេញមន្ទីរពេទ្យហើយនាយកម្លោះក៏បានវិលមកវីឡារបស់គ្រួសារគេហើយពេលនេះនាយកម្លោះក៏អង្គុយគងអន្ទាក់ខ្លាសម្លឹងមើលម្តាយឪពុកគេហើយនឹង ម៉ារៀ ដែលអង្គុយទល់មុខពួកគាត់ដែលចងចិញ្ចើមមិនឈប់។

"ចឹងបើនៅខ្វះឥវ៉ាន់អីនោះគឺចាំម៉ាក់ឲ្យគេរៀបចំទៅយកមកដាក់ទីនេះណា៎! កូនហើយនឹងប្រុស មីន នៅជាប់ខាងលើចុះណា៎!"។ ម៉ាក់របស់ ជីមិន ក៏រៀបចំឲ្យ ម៉ារៀ មកនៅទីនេះក្រោយពេលដែល ជីមីន បានប្រកែកថាដាច់ខាតថាមិនទៅនៅផ្ទះរបស់ម៉រៀ ទេព្រោះគេមិនស្គាល់នាង រឹតតែមិនចង់នៅទីនឡព្រោះគេគុតថានោះមិនមែនជាផ្ទញគេ តើគេមានហេតុអីត្រូវទៅដើរនៅផ្ទះអ្នកដទៃទាំងគេមានផ្ទះសំបែងខ្លួនឯងតែឥឡូវក៏ត្រូវមកអង្គុយចងចិញ្ចើមសម្លឹង ម៉ារៀ ដែលតាមគេមិនឈប់គ្រប់ទីកន្លែងគឺនាងតាមគេជាប់តែម្តង។

"ម៉ាក់! ខ្ញុំសួររម៉ាក់តិចមើល! ហេតុអីក៏ឲ្យគេមកនៅជាមួយយើង? នេះកូនមិនយល់ទេ! ហេតុអីទៅ?"។ ជីមីន នៅតែនិយាយពាក្យដដែលៗហាកើមិនពេញចិត្តនឹងមើលមុខ ម៉ារៀ ហើយម៉ាក់របស់ ជីមីន ក៏មានអារម្មណ៍អាសូរកូនប្រសារស្រីកូនគាត់ដែរ។

"ប្រុស មីន ! នេះកូនកុំពុងស្ថិតក្នុងដំណាក់កាលភ្លេចការចងចាំមានដឹងខ្លួនទេ? បើគេព្យាយាមនៅក្បែរនិយាយប្រាប់កូនពូរឿងដែលកូនមិនដឹងនោះហើយជាអ្វីដែលកូនមិនចាំ! ម៉េចកឈរប្រកែកក្តែងៗបែបនឹង? ដឹងហើយថា ម៉ារៀ កំពុងតែមាន-!"។ ម៉ាក់របស់ ជីមីន ប្រុងនិយាយរឿងសំខាន់ចេញមកតែ ម៉ារៀ ក៏ចាប់ដៃគាត់ហើយឃាត់។

"បានហើយអ្នកម៉ាក់! កុំទាន់ប្រាប់គាត់អី!"។ ម៉ារៀ ក៏ញញឹមដាក់គាត់ដោយទឹកមុខស្រពោនហាក់អង្វរករគាតកុំឲ្យនិយាយរឿងនាងមានកូនអីហើយពេលនោះ ជីមីន ក៏ហាក់ធុញថប់មុនគេក៏ធ្វើមុខដូចជាអស់សំណើចហើយក្រោកឈរជ្រែងហោប៉ៅឡើងទៅខាងលើបាត់។

"ម៉ាក់សុំទោសណា៎ ម៉ារៀ ! តែម៉ាក់និយាយថាបើកូនមានបញ្ហាអីក៏ប្រាប់មកម៉ាក់ប៉ាមកចុះណា៎គឺពួកយើងនឹងជួយមើលប្រុស មីន ព្យាយាមឲ្យគេចងចាំដូចគ្នា! កូននៅមានចៅរបស់ម៉ាក់ប៉ាដែលត្រូវមើលថែណា៎! ឆាប់ទៅតាមកូន មីន ទៅ!"។ ម៉ាក់របស់ ជីមីន ក៏ណែនាំហើយ ម៉ារៀ ក៏ងក់ក្បាលហើយដើរទៅតាមគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now