ភាគទី ១៧ : ស្នាមថើបចៃដន្យ

544 20 6
                                    

វីឡាត្រកូល ឃីថារ៉ូ ...

បន្ទាប់ពីការសញ្ជឹងគិតពីសម្តីរបស់ ជីមីន ដែលសន្ទនាជាមួយនាងមកក៏បោះជំហានចូលមកក្នុងផ្ទះនេះដោយទឹកមុខស្មើជាប់ខុសពី ជីមីន ដែលជ្រែកដៃចូលហៅប៉ៅធ្វើជាមិនដឹងនោះឯង។

<ក្រាក>នាយសង្ហាដើរមកដល់បន្ទប់គេងរបស់ពួកគេនៅខាងលើហើយក៏បើកទ្វារចូលក្នុងធ្វើរំភើយខុសពី ម៉ារៀ ដែលជ្រួញចិញ្ចើមមើលមកគេព្រោះបើគិតទៅនេះជាបន្ទប់គេងដែលពួកគេត្រូវមកនៅជាមួយគ្នាបែបនេះហើយនាងក្រមុំក៏កាន់តែហួសថ្លែងបានត្រឹមតែឈរមើលគេហើយ ជីមីន ក៏ងាកក្រោយកាលបានដើរដល់ក្នុង។

"ហើយម៉េចមិនចូលមក? នៅឈរធ្វើអីនៅក្រៅនឹង? រឺនាងចង់ដេកនៅនឹង?"។ ជីមីន ក៏ងាកមកផ្តោះផ្តងដាក់ ម៉ារៀ ទើបនាងក្រមុំសម្លក់គេមិនដាក់ភ្នែក។

"បន្ទប់របស់ខ្ញុំមានរឿងអីដែលខ្ញុំត្រូវដេកនៅក្រៅ! មនុស្សដែលគួរតែដេកនៅក្រៅគឺជាលោកនោះទេ!"។ ម៉ារៀ ក៏ក្រពាត់ដៃសម្លក់គេហើយតបមកវិញរីឯ ជីមីន ក៏ធ្វើមុខឌឺដាក់នាង។

"ចុះបើប្រាប់ថាខ្ញុំមិនចេញហើយចង់ដេកទីនេះដែរនាងធ្វើអីខ្ញុំបានទៅជ្រូក?"។ ជីមីន ក៏បោះជំហានទោរទន់មកនាងមុននឹងនិយាយពាក្យនេះដាក់នាងហលយ ម៉ារៀ ក្តាប់មាត់ជាប់ប្រើកែវភ្នែកកាចមើលគេ។

"ហើយគិតថាខ្ញុំឲ្យលោកដេកបានសុខស្រួល ឡូយឆាយក្នុងបន្ទប់ខ្ញុំរឺខុសស្តង់ដា?! បើលោកហ៊ានតែផ្តេសផ្តាសនោះខ្ញុំនឹងយកកាំបិតមកអារបំពង់កររបស់លោកជាមិនខាន!!"។ ម៉ារៀ ក៏គម្រាមគេដផយសម្តីកាចហើយ ជីមីន កីធ្វើជាយកដៃឪបខ្លួនហើយធ្វើមុខភ័យរបៀបឌឺដងនាង។

"អូយ! ញ័រអស់សព្វកាយហើយនៀក!!! គួរឲ្យខ្លាចណាស់! បើចឹងមែននាងគួរអារករខ្ញុំបែបណាឲ្យស្អាតផងណា! សន្យាថាត្រូវតែអារយ៉ាងម៉េចឲ្យខ្គុំនៅតែសង្ហា!"។ ជីមីន ក៏មិនញញឹមនៅតែធ្វើមុខឌឺទើប ម៉ារៀ កាន់តែក្តៅចិត្ត។

"នែ! ខ្ញុំគ្មានពេលមកសន្យាឌឺដងនឹងរឿងអត់បានការរបស់លោកទេណា៎ខុសស្តង់ដារ! បើគ្មានការសំខាន់អីទេផ្លោះបង្អួចនឹងហើយទៅដេកឯណាក៏ទៅៗ!"។ ម៉ារៀ ក៏លើកដៃចង្អុលបង្អួចរួចប្រាប់គេបែបនេះធ្វើឲ្យ ជីមីន ហួសចិត្តនឹងនាងដែលមានគំនិតប្លែកៗបែបនឹង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now