ភាគទី ៤១ : ប្រឌិតការពិត

698 21 6
                                    

ក្រមហ៊ុនគ្រឿងសំអាង អិមខេ ...

"សួស្តីអ្នកនាងនាយិការ!"។ ខណៈរាងស្តើងស្អាតរបស់នាងក្រមុំបានបោះជំហានចូលមកក៏មានបុគ្គលិកចាំរាក់ទាក់ហើយនាងញញឹមដាក់ពួកគេវិញ។

"មិត្តភក្តិរបស់អ្នកនាងនាយិកាបានមករង់ចាំយូរហើយចា៎! ខ្ញុំបានអញ្ជើញពួកគាត់ឲ្យរង់ចាំនៅបន្ទប់ទទួលភ្ញៀវ!"។ ជំនួយការម្នាក់ក៏បានប្រាប់នាងហើយនាងក្រមុំដែលរៀបឡើងទៅខាងលើការិយាល័យរបស់នាងក៏ងាកមកវិញហើយពេលនោះនាងក៏ងាកក្រោយរួចមើលគេ។

"ចឹងហេ៎? អូខេ អរគុណណា៎! ទៅធ្វើការបន្តចុះ!"។ ម៉ារៀ ក៏តបដោយទឹកមុខញញឹមមុននឹងរៀបចំខ្លួនបែរត្រឡប់ក្រោយដើម្បីមកកាន់បន្ទប់ទទួលភ្ញៀវដែលមានមិត្តភ័ក្តិរបស់នាងរង់ចាំហ្នឹងឯង។

"សាយូ មីគី !!! ពួកឯងមកយើងដល់កន្លែងមានការអីមែនទេ? អេ៎! ឯណា ហ្វូតាបា នាងមិនមលទេរឺ?"? ម៉ារៀ ក៏ធ្វើការសួរនាំទៅកាន់សម្លាញ់របស់នាងដែលរាប់អានគ្នាយូរមកហើយមានគ្នាបីនាក់ក៏ប៉ុន្តែថ្ងៃនេះក៏មានត្រឹមតែបុគ្គលពីរនាក់តែប៉ុណ្ណោះដែលមកនេះនៅថ្ងៃនេះ។

"ក៏ព្រោះតែកំពុងតែមានរឿងហ្នឹងហើយ ម៉ារៀ ! ហ្វូតាបា គេប្រាប់ថាមិនចង់ជួបឯងទេ!"។ សាយូ ជានារីសក់ខ្លីត្រឹមកនិយាយដោយទឹកមុខស្មើហើយ ម៉ារៀ ក៏បើកភ្នែកធំៗនឹកឆ្ងល់មិត្តភក្តិនាង។

"មានរឿងអី? ហេតុអីទៅបានជា ហ្វូតាបា មិនចង់ជួបយើង? នេះយើងធ្វើអីខុសមែនទេ?"។ ម៉ារៀ ក៏សួរនាំហើយទើប សាយូ ក៏ចោលក្រសែភ្នែកសម្លឹងមើល មីគី រួចក៏គ្រវីក្បាលដាក់គ្នា។

"យើងមិនដឹងថាត្រូវនិយាយប្រាប់ឯងយ៉ាងណាទេ ម៉ារៀ ! តែដើម្បីឯងបានដឹងច្បាស់យើងក៏មានតែប្រាប់តាមហ្នឹង! ពួកយើងបានទៅរក ហ្វូតាបា ព្រឹកនេះហើយពេលនោះនាងក៏យំឡើងហើមភ្នែកហើយក៏សួរនាំទើបនាងក៏និយាយថានាងមិនមិមចង់ជួបឯងនោះទេព្រោះតែចេះតែនឹកឃើញដល់ស្វាមីរបស់ឯងគឺលោក ជីមីន ខាវេនណូ !"។ មីគី ក៏រៀបរាប់ហើយ ម៉ារៀ ដែលកំពុងស្ដាប់នេះក៏ស្រាប់តែចងចិញ្ចើមនៅពេលដែលឮឈ្មោះរបស់ស្វាមីគេដែលស្ថិតនៅក្នុងរឿងនេះដែរ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now