ភាគទី ៦២ : រីករាយដែលបានជួបឯងម្តងទៀត

582 27 8
                                    

ផេនហោសន៍ របស់ ជីមីន ....

ម៉ោង 2 រំលងអាធាត្រ ...

"អឺម...អ្នកនាងចា៎!!! អ្នកនាង ម៉ារៀ ចា៎!"។ ពេលនេះរាងស្តើងបែរជាអង្គុយលើតុបាយដែលមានម្ហូបពាសពេញតុដោយមិនប៉ះមួយម៉ាត់ហើយក្រាបក្បាលបិទភ្នែកគេងលក់លើតុក៏មិនដឹងតាំងតែពីពេលណាព្រោះនាងរង់ចាំបាយជាមួយកម្លោះសង្ហាតាំងពីក្បាលព្រលប់ដល់ពេលនេះទៅហើយទើបមានស្រីបម្រើដែលផ្លាស់វេនចុះមកមើល ម៉ារៀ ក៏ដើរចូលទៅហៅគេ។

"អឺម...នេះ... មីន គេមកវិញហើយវិឮរឺ?"។ ម៉ារៀ ក៏ញញឹមតែនារីបម្រើក៏មានទឹកមុខស្រពោនតិចតួច។

"គឺនៅមិនទាន់មកវិញទេអ្នកនាង! នេះខ្ញុំគិតថាអ្នកនាងគួរទៅសម្រាកសិនចុះចា៎! ចាំម្ហូបអាហារអស់នេះខ្ញុំរៀបចំជូន! យប់ជ្រៅណាស់ហើយលោកប្រុសប្រហែលជាសម្រានៅផ្ទះមិត្តភក្តិជិតសិទ្ធិរបស់គាត់ហើយព្រោះគាត់ឧស្សាហ៍សម្រាកនៅខាងក្រៅញឹកញាប់ណាស់អ្នកនាង!"។ នារីបម្រើក៏រៀបរាប់ហើយ ម៉ារៀ ក៏ញញឹមហើយក៏សម្លឹងទៅនាឡិកាលើជញ្ជាំងទើបនាងក្រវីក្បាល។

"មិនអីទេ! ខ្ញុំចង់ចាំ មីន តិចទៀតក៏បានទេ?"។ ម៉ារៀ ក៏ទទូចតែនារីបម្រើនៅតែក្រវីក្បាល។

"អ្នកនាង! ពេលនេះអ្នកធ្វចឹងគឺមិនល្អដល់សុខភាពខ្លាំងណាស់! បើមិនគិតខ្លួនឯងក៏គិតដល់កូនក្នុងផ្ទៃដែរ! អ្នកនាងធ្វើចឹងមិនល្អដល់កូនក្នងពោះទេណា៎!"។ អ្នកបម្រើក៏បញ្ចុះបញ្ចូលហើយ ម៉ារៀ ក៏ទើបនឹកឃើញថាពេលនេះនាងមិនមែនខ្លួនមួយទៀតទេធ្វើអីក៏ត្រូវតែគិតឲ្យជ្រោះជ្រះជាងមិនដែលទើបនាងមានតែបោះជំហានទៅបន្ទប់គេងដោយបង្ខំ។

<ក្រាក/គ្រាំង>មួយសន្ទុះបន្តិចនោះដែលនាងក្រមុំទើបប្រះខ្លួនគេងលើគ្រែនាងក៏ត្រូវងើបខ្លួនវិញភ្លាមៗពេលដែលលឺសម្លេងទ្វារបន្ទប់របស់ ជីមីន បើកហើយក៏បិទទៅវិញមួយទំហឹងទើបនាងដឹងថាច្បាស់ជាគេត្រលប់មកវិញជាមិនខាន។

ទឹកមុខញញឹមក៏ប្រញាប់សម្លឹងកញ្ចក់បន្តិចមុននឹងរៀបចំខ្លួនចេញទៅរកគេទាំងគេនោះស្អប់មុខនាងយ៉ាងណាក៏ដផយតែនាងក៏ត្រូវទៅញញឹមហើយសួរនាំគេដែរ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now