ភាគទី ១១ : អតីតកាលមួយដែលឈឺចាប់

541 17 8
                                    

បន្ទាប់ពីងូតទឹកសំអាតកាយរួចរវល់មកពេលនេះក៏ឃើញនាយសង្ហាដែលអង្គុយចុចទូរសព្ទដៃតបសារកញ្ញាៗរូបស្រស់ជាច្រើនដែលទាក់ទងមុខគេហូរហែនោះមិនឈប់ទំរាំតែដាច់ចិត្តដាក់ទូរសព្ទចុះក៏ឃើញថាម៉ោងច្រើនណាស់ទៅហើយទើបនាយកំលោះពេលនេះលើកដៃមកអង្អែលពោះ។

"អូយ! នេះយប់អ៊ីចឹងសោះបានជាឃ្លានម៉្លេះ? នែ ជ្រូកមិនញ៊ាំបាយ-អរ៎ ហើយនេះនាងកំពុងតែធ្វើស្អីរបស់នាងហ្នឹង?"។ ជីមីន រវល់តែខ្វល់ពីនាងៗ របស់គេក៏មិនដឹងពីនារីម្នាក់ទៀតដែលពេលនេះកំពុងស្ថិតក្នុងឈុតយឺតរឹបរាងរបស់គេក៏បាន កំពុងតែបញ្ឈរជើងផ្អែកទៅនឹងជញ្ជាំងហើយដាំក្បាលចុះក្រោមនាំឲ្យ ជីមីន ស្រឡាំងកាំងនិងនាងតែម្ដង។

"អូយ....ហ៊ើយ!!! នេះមិនឃើញកំពុងតែហាត់ យូហ្គា ទេរឺ?"។ នាងក្រមុំក៏ទម្លាក់ជើងចុះទាំងមាននៅញើសស្រក់ចុះមកមុននឹងនាងតបនឹងនាយកំលោះដែលធ្វើមុខឆ្ងល់និងនាងទើបក្រោកឈរហើយច្រត់ចង្កេះសម្លក់គេ។

"ស្អីគេ? នេះក្រែងមុននេះ 1 ម៉ោងមិនមែននាងកំពុងតែហាត់កីឡារត់ម៉ាស៊ីនទេហេ៎? នេះហាត់ជិត  2 ម៉ោងទៅហើយហាត់កីឡាមិនទាន់ចប់ទៀតរឺ? នេះនាងប្រុងហាត់ដល់កណ្ដាលអាធ្រាតបានដេកហេ៎?"។ ជីមីន ក៏ភ្ញាក់ផ្អើលនិងនាងព្រោះតែនាងក្រមុំចំណាយពេលពេញមួយមួយល្ងាចហាត់កីឡាហលយនាយកំលោះក៏មិនបានខ្វល់នឹងនាងទើបសំងំបន្តិចបន្តួចមុននឹងដល់ពេលយប់ជ្រៅក្រពះរឿងឃ្លានទើបងាកមកហើយក៏ឃើញនាងអង្គុយហាត់កីឡាមិនឈប់បែបនេះ។

"រឿងរបស់ខ្ញុំ!!! ហូយ!!! ថ្លឹងគីឡូសិន!!"។ នាង ក្រមុំក៏យកកន្សែងជូតមុខមុននឹងនាងដើរទៅរកជញ្ជីងថ្លឹងរបស់នាងហើយក៏មើលគីឡូដោយស្នាមញញឹម។

"អឺម!!! ល្អណាស់! នេះស្រកបាន 1 គីឡូទៀតហើយ! សង្ឃឹមថានឹងនៅថេរបែបនេះចុះ 38 គីឡុអើយ!"។ គ្រាន់តែលឺពីទម្ងន់របស់នាងក្រមុំភ្លាម ជីមីន ដែលឈរមើលនាងក៏ភាំងតែម្ដងមុននឹងលើកចិញ្ចើម។

"ព្រះជាម្ចាស់អើយ!!! នេះនាងគីឡតែ 38 ទេហេ៎? ហើយកម្ពស់នោះ?"។ ជីមីន ក៏សួរខណៈនាងក្រមុំបានអកទឹកក្អឹកៗទាំងឆ្ងាញ់ទើបតបគេ។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now