"ហ៊ឹក.. មីន ...ហ៊ឹក...បងដឹងខ្លួនហើយមែន មីន ?"។ ពេលមេះ ម៉ារៀ ក៏ស្រវាមកកាន់ដៃគេមុននឹងអោនមកជិតសម្លឹងនាយកម្លោះដែលបើកភ្នែកតិចៗដោយការស្រពិចស្រពិចតិចៗ។
"ហ៊ឹម..ខ្ញុំនៅកន្លែងណា?"។ នាយកម្លោះក៏ហើបបបូរមាត់ដែលស្ងួតក្រៀមឡើងហើយ ម៉ារៀ លើដៃមកអង្អែលមុខគេ។
"បងនៅមន្ទីរពេទ្យណា៎ មីន ! ហ៊ឹក...អរគុណដែលបងព្រមដឹងខ្លួនមក ជីមីន ! ហ៊ឹក...!"។ ម៉ារៀ ក៏ខ្សឹបខ្សួលខណៈម្តាយរបស់ពួកគេក៏ចូលមកជិតរីឯ ជីមីន ក៏សម្លឹងមើលនារីដែលខ្សឹកខ្សួលនោះដោយឬកពារភាំងៗទៅវិញ។
"អឺ...សុំទោស! នេះតើខ្ញុំស្គាល់នាងទេ?"។ សម្តីមួយឃ្លាចេញពីមាត់ ជីមីន ធ្វើឲ្យគ្រប់គ្នាក៏ស្ទើរគាំងជាប់ដូចគ្នានឹង ជុងហ្គុក ទើបចូលក្នុងមកមើលគេនោះក៏បើកភ្នែកធំៗមកមើល ម៉ារៀ ទើបសម្លឹង ជីមីន ដោយហួសស្មាន។
"ប្រុស មីន ! នេះកូនកើតអីនឹង? ក្រែងនេះ ម៉ារៀ ជាប្រពន្ធកូនមិនចឹងហេ៎? ម៉េចក៏កូននិយាយចឹង?"។ ម្តាយរបស់ ជីមិន មកជិតគេហើយនិយាយទើប ជីមីន ក៏សម្លឹងនាងដោយចងចិញ្ចើមជាប់។
"ប្រពន្ធ? ខ្ញុំមានប្រពន្ធពីពេលណា? ហើយខ្ញុំដូចមិនដែលស្គាល់នឹងគេទេ? ម៉ារៀ ណាទៅ?! "។ ជីមីន តបទៅម្តាយដោយទឹកមុខហាក់មិនជឿសម្តីរបសម្តីម្តាយគេមុននឹងនាយក៏ឃើញ ម៉ារៀ ដូចជាអ្នកដទៃធ្វើឲ្យ ម៉ារៀ គាំងនិយាយមិនចេញទើប ជុងហ្គុក ក៏ចូលមកក្បែរគេ។
"បង មីន! នេះបងស្គាល់ខ្ញុំទេ?"។ ជុងហ្គុក ចង្អុលខ្លួនឯងហើយ ជីមីន ក៏សម្លឹងគេហាក់អស់សំណើច។
"នេះឯងឆ្កួតទេ ជុង ! រឿងអីដែលបងមិនស្គាល់ឯង! ជុងហ្គុក ម៉ាលេនតូ !"។ ជីមីន ក៏និយាយដោយភាពអស់សំណើចច្បាស់លាស់ហើយ ជុងហ្គុក បានធូរអារម្មរណ៍ក៏ងាកមកសម្លឹង ម៉ារៀ ដែលមើល ជីមីន ដោយភាពស្រពោនហើយស្រក់ទឹកភ្នែកមករហូត។
"បងពិតជាមិនស្គាល់អូនមែនរឺ មីន ? បងម៉េចក៏ភ្លេច?"។ ម៉ារៀ ក៏និយាយរកគេបែបនេះហើយ ជីមីន សម្លឹងនាងដោយចងចិញ្ចើមដដែល។
"នេះខ្ញុំមិនយល់ទេ! ខ្ញុំហេតុអីក៏ចូលពេទ្យ? ហើយហេតុអីខ្ញុំត្រូវស្គាល់នាង? អឺ!!! ចុះលោកពូនឹងអ្នកមីងទាំងពីរជានរណា?"។ ខណះនោះ ជីមីន ក៏ងាកមើលជុំវិញខ្លួនក៏ឃើញបុរសចំណាស់ម្នាក់ដែលជាប៉ារបស់ ម៉ារៀ នឹងម៉ាក់របស់ ម៉ារៀ គេក៏ឆ្ងល់ទៀតក៏សួរសំណួរធ្វើឲ្យពួកគាតើក៏ភ្ញាក់ផ្អើលមើលមុខគ្នាតែម្តង។
YOU ARE READING
ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)
Romanceជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាសម្បូរស្នេហ៍ជាមួយនឹងក្រមុំរូបស្រស់ដែលមិនមានចិត្តស្នេហ៍សម្រាប់គេសោះឡើយព្រោះបេះដូងនាងមានម្ចាស់រួចទន្ទឹម...