ភាគទី ៥០ : បងស្រីរបស់ ខេវេន

509 24 3
                                    

"នេះអូនពិតជាឈប់ស្រលាញ់បងហើយជ្រើសយកអាជនទីបីនោះចឹងហេ៎ ម៉ារៀ ?"។ ខេវេន ក៏ងាកមកច្រឡោតដាក់នាងរីឯ ម៉ារៀ ក៏សម្លឹងគេដោយការចងចិញ្ចើមបង្ហាញអារម្មណ៍រំខាន។

"គេមិនមែនជាជនទីបីទេ ខេវេន ព្រោះខ្ញុំមិនបានយកគេមកជ្រែកជ្រែងក្នុងទំនាក់ទំងងពួកយើងនោះឡើយ! ហើយក្នុងពេលនេះគឺខ្ញុំនិងលោកគ្រាន់តែជាអតីតកាលនឹងគ្នានោះទេ! ពួកយើងមិនគួរទាក់ទងគ្នាហើយខ្ញុំក៏រៀបការមានគ្រួសារហើយ! និយាយថាគេជនទីបីមិនត្រូវឡើយ ខេវេន ! ខ្ញុំគ្រាន់តែចង់និយាយប្រាប់លោកឲ្យបានច្បាស់នោះទេថាលោកគួរតែឈប់បង្កបញ្ហទៀតទៅ ខេវេន ! លោកឈប់តាមខ្ញុំទៅ! រឿងពួកយើងគឹចប់គ្នាហើយ!"។ ម៉ារៀ ក៏តបបែបនេះដោយទឹកមុខហាក់ស្រពោនតិចតួចព្រោះបេះដូងនៅតែឈឺតែ ខេវេន គេក្រវីក្បាលមុននឹងចូលទៅកាន់ដៃនាង។

"តែបងមិនព្រមចប់! អូននិយាយថាបែកក៏បែក ហើយចប់ក៏ចប់បានយ៉ាងម៉េចទៅ ម៉ារៀ ! ក្រែងអូននិយាយថាអូនចង់មានគ្រួសារជាមួយគ្នានោះអី! ពួកយើងសន្យានឹងគ្នាច្រើនណាស់ហេតុអីក៏ចុងក្រោយអូនក្បត់បងហើយជ្រើសគេ?"។ ខេវេន ក៏អង្រួនស្មារបស់ ម៉ារៀ ទើបនាងក្រមុំយកដៃច្រានគេ។

"អ្នកណាជាអ្នកក្បត់ទៅ ខេវេន ? មនុស្សក្បត់ពិតប្រាកដគឺជាលោកមិនចឹង?! លោកធ្វើបែបនេះដាក់គ្រួសារខ្ញុំថាដើម្បីខ្ញុំអញ្ចឹងមែនទេ? ចុះរឿងសមាសភាពពិតរបស់លោកដែល ខេវេន គឺជានិស្សិតច្បាប់ទាំងការពិតទៅគឺជាអ្នករកស៊ីសង្គមងងឹតទាំងអស់នេះបែបនេះគេហៅថាមនុស្សក្បត់ត្រូវទេ?!"។ ម៉ារៀ ក៏សួរបកទៅវិញហើយគេវិញក៏នៅទ្រឹងបន្តិចទើប ម៉ារៀ លើកដៃច្រានគេចេញ។

"បងធ្វើនេះដើម្បីអូន! បើបងមិនប្រើប្រាស់សមាសភាពបែបនេះក៏គ្មានថ្ងៃនេះដែរ!"។ ខេវេន ក៏ធ្វើការបកស្រាយហើយ ម៉ារៀ ក៏ខាំមាត់ដោយការមានកំហឹងមុននិងទប់ទឹកភ្នែកកុំអោយជ្រាបចេញ។

"អត់ទេ! មិនពិត! បើលោកពិតជាចង់ត្រូវជាមួយខ្ញុំតាមសម្រួលមែននោះគឺខ្ញុំឲ្យសូមលោកធ្វើខ្លួនឯងត្រឹមត្រូវហើយដើរផ្លូវត្រឹមត្រូវវិញទៅបានអញ្ចឹងបានទេ? បើលោកនិយាយថាលោកស្រលាញ់ខ្ញុំហើយខ្ញុំជ្រើសរើសឱ្យលោកចាកចេញពីសង្គមអាក្រក់នេះលោកធ្វើបានទេដើម្បីខ្ញុំ?"។ ម៉ារៀ ក៏សួរនាំគេវិញហើយនាយក៏សម្លឹងមើលមុខនាងដោយទឹកមុខស្រពោនជាខ្លាំង។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now