"ហ៊ឹក...ហ៊ឹក....ខ្ញុំមិនដឹងថាគិតបែបណាទេលោក ជុងហ្គុក !!! ហ៊ឹក !!"។ រាងស្តើងដែលអង្គុយលើសាឡុងតែមួយជាមួយនឹងនាយសង្ហា ជុងហ្គុក យ ដែលអង្គុយសម្លឹងនាងដោយមុខស្រពោនក៏លើកដៃមកដាក់លើស្មានាងជាការលួងលោម។
"នេះខ្ញុំគ្រាន់តែចង់ដឹងថាតើបង មីន ធ្លាប់មានបញ្ហាជាមួយនរណាទេកន្លងមកនេះ? ដូចជាជនពាលអ្វីជាដើមចឹងណា៎?"។ ជុងហ្គុក ក៏សួរនាំ ម៉ារៀ ហើយនាងក្រមុំក៏ងាកមកសម្លឹងគេដោយវិលវល់។
"ជាប់ពាក់ព័ន្ធនឹងជនពាល?! នេះខ្ញុំគិតថា មីន ម៉េចនឹងអាចទៅលោក ជុងហ្គុក ! គេមិនមែនជា ម៉ាហ្វៀ ឯណា!"។ ម៉ារៀ ក៏តបដោយការមិនដឹងរឿងរបស់នាងទើប ជុងហ្គុក ក៏ភាំងមុននឹងគេក៏សើចបែបស្រាលៗ។
"ខ្ញុំគិតថាបង មីន ច្បាស់ជាមិនបានប្រាប់អ្នកនាងទេថាគាត់ជាអ្វីឲ្យប្រាកដ! តាមពិតគាតើគ្រាន់តែជាមនុស្សពូកែផ្នែកបច្ចេកវិទ្យាពិតមែនមិនសមណាមានបញ្ហាជាមួយសង្គមងងឹតទាំងនេះមែនទេ? តែរស់នៅជាមនុស្សប្រុសម្នាក់ដែលប្រើប្រាស់បណ្តាញសង្គមនឹងស៊ើបពត៍មានទាំងទងនឹងសង្គមអស់នោះហលយរឿងរ៉ាវបញ្ហាខ្លះបានប៉ះពាល់នឹងជនពាលវាជារឿងធម្មតាដែលនឹងត្រូវជួបទោះខំជជៀសក៏មិនផុតដែរ! បង មៅន ជាមនុស្សដែលពូកែផ្នែកបច្ចេកវិទ្យានេះធ្លាប់បានធ្វើការជួយចាប់ពត៍មានប្រព័ន្ធនានារបស់ជនសង្គមងងឹតច្រើនជូនប៉ូលីសហើយនឹងឆែកឆេរស៊ើបការសម្ងាត់ជាច្រើនប្រឈមនឹងរឿងអស់នេះជាមិនខាន! អ្នកនាងច្បាស់ជាភ្ញាក់ផ្អើលហើយថានេះការពិត!"។ ជុងហ្គុក ក៏និយាយគ្រប់យ៉ាងទាក់ទងនឹង ជីមីន ហើយ ម៉ារៀ ក៏ភាំងដែលនាងមិមធ្លាប់ស្មានដល់ថាបុរសម្នាក់ដែលនៅចំពោះមុខនាងធម្មតាៗសោះម៉េចក៏គេជាមនុស្សដែលមានជីវិតប្រថុយប្រថានរាល់ពេលបែបនេះហើយនាងមិនដឹងអ្វីសោះ។
"ចឹងក្រោយពីដឹងហើយខ្ញុំគ្រាន់តែចង់សួរថាគាត់ធ្លាប់បានធ្វើការអីដែលទាក់ទងនឹងជនប្រលូកសង្គមទាំងនេះទេពីមុនមក? រឺក៏កន្លងរយះពេលនេះ!"។ ជុងហ្គុ ព្យាយាមសួរបន្តហើយ ម៉ារៀ ក៏ចាប់ផ្តើមគិតមុននឹងនាងក៏បើកភ្នែកធំៗ។
"បើតាមគិតនោះមនុស្សដែល មីន ធ្លាប់ប៉ះទង្គិចមានតែ....មែនហើយ ខេវេន !!! ប្រាកដជាគេហើយ!"។ ម៉ារៀ ទើបតែនឹកដល់មនុស្សម្នាក់ដែលនាងមិនស្មានសោះឡើយថានាងបែរជាបំភ្លេចគេទាំងការពិតគេនោះហើយជាជនគួរសង្ស័យបំផុយនៅពេលនេះ។
YOU ARE READING
ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)
Romanceជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាសម្បូរស្នេហ៍ជាមួយនឹងក្រមុំរូបស្រស់ដែលមិនមានចិត្តស្នេហ៍សម្រាប់គេសោះឡើយព្រោះបេះដូងនាងមានម្ចាស់រួចទន្ទឹម...