"ហ៊ឹក...ហ៊ឹក ...!"។ ពេលនេះស្ថានភាពស្ងប់ស្ងៀមត្រូវបានកាត់ផ្ដាច់ត្រឹមសំឡេងខ្សឹបខ្សួលរបស់ ម៉ារៀ ដែលយំចំពោះមុខ ជីមីន ធ្វើឲ្យនាុកម្លោះពេលនេះក៏ស្រឡាំងកាំងហើយខ្វល់ពីនាងទាំងដែលខ្លួនប្រាណគេទាំងមូលពេលនេះមានការឈឺចាប់តែគេបែរជាមិនអើពើនឹងខ្លួនឯងទេព្រោះតែគេរវល់តែខ្វល់ពី ម៉ារៀ នៅពេលនេះហ្នឹងឯង។
" ម៉ារៀ !! កុំយំណា! នាងកុំពិបាកចិត្តពេកអីរឿង! បញ្ហាវាកើតឡើងហើយគ្មាននរណាគេហាមបានទេ! ទន់ជ្រាយក៏មិនអាចជួយឲ្យយើងបានប្រសើរដែរណា! នាងកុំអញ្ចឹងបានទេ! កុំយំណា!"។ ដៃក្រាស់ក៏ឈរមកជូតទឹកភ្នែកឲ្យនាងហើយ ម៉ារៀ ក៏នៅតែ យំហើយសម្លឹងមើលគេ។
"ហុឹក...គ្រាន់តែចង់នៅក្បែរមនុស្សដែលខ្លួនឯងស្រឡាញ់វាខុសណាស់មែនទេ? ...ហុឹក...ខ្ញុំហេតុអីគ្មានសិទ្ធិជ្រើសរើសជីវិតស្នេហារបស់ខ្លួនឯង? ...ហុឹក...ខ្ញុំស្អប់គ្រប់គ្នា...ហុឹក...គ្មានអ្នកណាយល់ពីការឈឺចាប់របស់ខ្ញុំទេ...ហ៊ឹក...!"។ ម៉ារៀ យំផងរៀបរាប់ផងដោយអណ្តឺតអណ្តកបំផុតទើប ជីមីន ក៏មើលនាងដោយក្នុងចិត្តគេក៏មានអារម្មណ៍ថាអួលតិចៗដែរ។
"បានហើយៗ! ខ្ញុំយល់បានទេ! នាងកុំចង់បានទេ ម៉ារៀ ! កុំទាន់ចុះចាញ់ងាយៗបានទេ?! ខ្ញុំនៅទីនេះហើយខ្ញុំដឹងនិងឮគ្រប់យ៉ាង! មិនថាគេជ្រើសធ្វើបែបណាចំពោះនាងនោះទេតែខ្ញុំនឹងជ្រើសឈរនៅខាងនាងហើយជួយនាងជានិច្ច! ចឹងហេតុអីនាងត្រូវទន់ខ្សោយនិងចុះចាញ់ហើយឈឺចិត្តពេលដែលមានខ្ញុំនៅចាំជួយនាង! នាងគិតមើល?"។ ជីមីន ក៏លួងលោមនាងដោយសម្តីទាំងនេះធ្វើអោយ ម៉ារៀ ងើបមុខចេញហើយក៏ត្រូវដកខ្លួនចេញពីការអោបចង្កេះរបស់នាយហើយក៏សម្លឹងមើលមុខបុរសម្នាក់ដែលមិនធ្លាប់ត្រូវគ្នានឹងនាងសោះតែពេលនេះគេកំពុងតែសំលឹងនាងដោយស្នាមញញឹមស្រស់បំផុតពេលដែលនាងទើបតែចាប់អារម្មណ៍ឃើញថាមុខរបស់គេថាបុរសម្នាក់នេះកំពុងតែពោរពេញទៅដោយរបួសពេញរាងកាយនិងភាពឈឺចាប់ពេញខ្លួនទៅហើយតែបែរជាខ្វាយខ្វល់ពីនាងដែលជាមនុស្សដែលធម្មតាទៅវិញ។
"មុខរបស់លោកហើមខ្លាំងណាស់! ចាំខ្ញុំលាបថ្នាំឱ្យលោក! ផ្អែកខ្លួនទៅលើគ្រែទៅ!"។ ម៉ារៀ ក៏និយាយដោយសំឡេងស្រាលហើយពេលនេះនាងក៏លែងយំទៀតហើយមុននឹងឈោងដៃរកប្រអប់ថ្នាំរបស់លាបមុខឱ្យ ជីមីន ទាំងគេកំពុងតែអង្គុយនៅក្បាលគ្រែនាពេលនេះ។
YOU ARE READING
ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)
Romanceជារដូវកាលទី 5 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្នេហាត្រីកោណដ៏ជំពាក់ជំពិនរវាងកម្លោះសង្ហាសម្បូរស្នេហ៍ជាមួយនឹងក្រមុំរូបស្រស់ដែលមិនមានចិត្តស្នេហ៍សម្រាប់គេសោះឡើយព្រោះបេះដូងនាងមានម្ចាស់រួចទន្ទឹម...