ភាគទី ៣៤ : បំបែក?!

467 21 2
                                    

<ផាច់>ដៃស្រឡូនរបស់ ម៉ារៀ បានវាត់ទៅលើមុខសង្ហារបស់ ខេវេន បុរសដែលនាងស្រឡាញ់បំផុតហើយគិតថាគ្មានថ្ងៃដែលនាងអាចនឹងធ្វើបែបនេះចំពោះគេតែពេលនេះក៏បានធ្វើឲ្យ ខេវេន ភ្ញាក់ផ្អើលមិនស្ទើរនឹងទង្វើនេះឡើយ។

"ហ៊ឹក...បងចង់កុហកអូនដល់ពេលណា ខេវេន ? ហ៊ឹក...បងលាក់បាំងអ្វីខ្លះពីក្រោយក្នុងអូនបងនិយាយតាមសម្រួលមក?"។ ម៉ារៀ ក៏ទ្រហោយំនៅចំពោះមុខគេដោយទឹកមុខឈឺចិត្តពេលដែលឃើញរូបភាព ខេវេន ធ្វើជាមនុស្សមិនដឹងខ្យល់ហើយទាំងកំពុងតែមានរឿងធំបែបនេះកើតឡើងទៅហើយនោះ។

"អូនកំពុងតែបានអ្វីមកនិយាយជាមួយបងនឹង ម៉ារៀ ? បង...បងធ្វើអ្វីឲ្យអូនមិនសប្បាយចិត្តមែនទេ? មានរឿងអីអូននិយាយជាមួយបងឲ្យស្រួលបួលមក ម៉ារៀ ?"។ ខេវេន នៅតែនិយាយជាមួយនាងដោយទឹកមុខត្រជាក់ហើយនិងក្តីស្រឡាញ់ទាំងស្រវាដៃមកកាន់ដៃនាងតែ ម៉ារៀ ក៏ថយខ្លួនចេញពីគេមកតងទៀត។

"បង..បងឈប់សម្តែងទៅ ខេវេន!!!! នេះអូនមិនដែលធ្លាប់គិតសោះថាបុរសម្នាក់ដែលអូនធ្លាប់គិតថាប្រគល់គ្រប់យ៉ាងឲ្យតែគេគឺជាមនុស្សបែបនេះសោះ! ហ៊ឹក...បងអាចធ្វើឲ្យអូនសប្បាយចិត្តបានយ៉ាងម៉េចទៅខ្ញុំ ខេវេន ទាំងដែលបងជាជនបង្កហេតុទៅលើបងប្រុសអូនយ៉ាងឈាមត្រជាក់បែបនេះ ខេវេន !!!!"។ ម៉ារៀ ក៏គប់ចិញ្ចៀនបញ្ចាំចិត្តស្នេហ៍រវាងនាងនឹងគេចំកណ្តាលដើមទ្រូង ខេវេន នាំឲ្យគេភាំងនិងសំដីទាំងនោះមុននឹងសម្លឹង ម៉ារៀ ដោយស្ងៀមស្ងាត់តែម្តង។

"ហ៊ឹក...នេះបើខ្ញុំមិនឃើញសកម្មភាពរបស់នឹងពាក្យសម្តីរួមទាំង វីដេអូ ទាំងអស់នោះខ្ញុំក៏មិនដឹងដែរថាបុរសដែលកំពុងតែឈរចំពោះខ្ញុំជា ខេវេន ប៉េនចឺមេន ជាបុរសដែលល្អនិងខ្ញុំគ្រប់ដង្ហើមចេញចូលនោះទេ! ហ៊ឹក...ហេតុអី ខេវេន ? ហេតុក៏កុហកអូន? ហេតុអី...ហេតុអីកំពុងធ្វើបែបនេះមកលើគ្រួសារអូនធ្វើបែបនេះ? ហេតុអីបងធ្វើបែបនេះ?"។ ម៉ារៀ ក៏ចាប់អង្រួនកអាវគេទើប ខេវេន ក៏ចាប់ផ្ដើមគាំងមុននឹងគេធ្វើការទប់ទល់នឹងភាពកញ្ជ្រោលរបស់ ម៉ារៀ ជាមុនសិន។

"ចូលមកខាងក្នុងសិនចាំបងនឹងបកស្រាយគ្រប់យ៉ាងអោយអូនស្ដាប់!"។ មិនទុកឲ្យ ម៉ារៀ មានពេលប្រកែកគេក៏ទាញនាងចូលបន្ទប់ហើយក៏បិទទ្វាមុននឹងរុញរាយកាយនាងតិចៗទៅលើទ្វារហលយគេក៏ដាក់បាតដៃទ្រានលើទ្វានឃាំងរាងកាយនាងក្រមុំមុននឹងសម្លឹងមើលនាងដោយទឹកមុខស្រពោន។

ជួលស្នេហ៍ថែបេះដូង( Pretend To Be Yours)រដូវកាលទី ៥( Season 5 (Complete ✅)Where stories live. Discover now