" ហេតុនេះស្រីៗគួរឲ្យខ្លាចម្លេះប៉ាធំ? កូនអត់ចូលចិត្តទេ " ជុងហ្គុកលឺហើយក៏ក្រវីក្បាលសើចតិចៗនេះមកខ្លាចស្រីអញ្ចឹងឬកូនប្រុស? ចាញ់ប៉ាបាត់ហើយកូនអើយតែមិនអីទេបើបានខ្លាចអញ្ចឹងក៏ល្អអត់ពិបាកភ័យថាកូនខិលខូចព្រាននារីជាមួយស្រីណាច្រើន ។
" ស្រីៗមិនអញ្ចឹងទាំងអស់ទេកូនមានអ្នកផ្សេងគេល្អច្រើនណាស់នេះគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ " ជុងកូងក់ក្បាលតិចៗបន្ទាប់មកពួកគេក៏ដើរទៅជួបអ្នកផ្សេងទៀតរហូតដល់តែអស់និងចប់កម្មវិធីទៀតទើបបានសម្រាក
" ហត់ទេកូន? "
" អត់អីទេប៉ាតូចចុះនាងច្រម៉ក់មោះ " ជុងកូចង់សំដៅលើស្ដែលឡាប្អូនស្រីរបស់គេដោយសារតែមិនឃើញទើបសួររកទៅស្ងាត់មាត់នាងដូចជាប្លែកដែរ ~,~
" ប្អូនឯងឡើងទៅសម្រាកបាត់ហើយព្រោះថាស្អែកត្រូវទៅរៀនផងកូនក៏អញ្ចឹងដែរទៅសម្រាកទៅលឺថាស្អែកនេះទៅមើលការងារជាមួយប៉ាធំផងហេ៎ស " នាយញញឹមនិងងក់ក្បាលបន្តិចរួចក៏សុំថេយ៉ុងឡើងបន្ទប់ដើម្បីបានសម្អាតខ្លួននិងសម្រាកផងបើថេយ៉ុងមិននិយាយទេបិះនឹងភ្លេចទៅហើយថាស្អែកត្រូវចេញទៅមើលការងារជាមួយនឹងជុងហ្គុកមកវិញមិនទាន់បានប៉ុន្មានផងការងារចូលមករកបាត់
៚ ព្រឹកបន្ទាប់ឪពុកនិងកូនធ្វើដំណើរចេញទៅទាំងព្រលឹមតែម្ដងហើយអ្វីដែលគួរឲ្យដឹងនោះគឺថេយ៉ុងបានឈប់ពីការងារជាតារាហើយដោយសារតែគេអាយុច្រើននិងមានកូនដល់ទៅពីរនាក់ទើបមិនចង់នៅប្រជែងជាមួយនឹងតារាថ្មីៗក្មេងៗព្រោះដឹងតែពួកនឹងអត់ឈ្នះគេបាត់ទៅហើយ ><
ឯមកខាងក្រុមហ៊ុនឯណេះវិញជុងហ្គុកនិងកូនប្រុសបោះជំហានចូលភ្លាមធ្វើឲ្យបុគ្គលិកអោនគោរពគ្រប់ៗគ្នាថែមទាំងបាញ់ភ្នែកសម្លឹងទៅជុងកូព្រមៗគ្នាដោយសារតែមិនដែលឃើញមុខនឹងហើយ ។
" នោះជាកូនប្រុសរបស់ចាហ្វាយមែន? "
" មិនមែនទេដឹងចាហ្វាយឯណាមានកូនកម្លោះអញ្ចឹងនោះមិនដែលឃើញគាត់រៀបការផងនឹង " ស្រីៗដែលជាបុគ្គលិកនាំគ្នាជជែកគ្នារឿងនេះព្រោងព្រៀតហើយគ្មាននរណាដឹងថានាយមានកូននោះទេព្រោះថាកាលបែកព័ត៍មានគឺគេដឹងថាប្រពន្ធនោះជាប្រុសក៏មិនបានរៀបចំរៀបការអ្វីឲ្យធំដុំដែរទើបអ្នកខ្លះមិនដឹង
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romansa" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...