" បងជេយ៍..មីងនឹងអាក្រក់ណាស់ខ្ញុំខ្លាច " ជុងវ៉ុនស្រាប់តែពេបមាត់យំតែម្ដងគេទប់យូរដែរហើយដោយសារតែស៊្ដែលឡាស្រែកខ្លាំងនិងចាប់ទាញគេឈឺៗទៀតគេអត់ចូលចិត្តរួចក៏កៀកៗទៅក្រោយខ្នងជេយ៍ដូចកូនទាមួយ
" មីង? អាក្មេងឆ្កួត.. " ស៊្ដែលឡាចង់ទៅទះជុងវ៉ុនក៏ប៉ុន្តែជេយ៍នៅឈរពីមុខទើបនាងមិនអាចនាងហួសចិត្តនិងខឹងចិត្តណាស់មើលយ៉ាងម៉េចបានហៅគេថាមីងនៀក? គួរឲ្យខឹងណាស់គេចាស់ណាស់មែន
" វ៉ុនៗហៅមីងក៏មកពីមីងឯងស្រែកដាក់ខ្ញុំ " ស៊្ដែលឡាក្ដៅស្លឹកត្រចៀកហើយមកហៅគេមីងនឹងសង្ស័យបានចាប់ទះមនុស្សប្រុសនៅនឹងកន្លែងឥឡូវហើយភ្នែកណាស់មកហៅមីងបែបនឹងចង់តែទាញឲ្យទះៗឲ្យមាត់ទេលោកអើយឯជុងវ៉ុនពេលនិយាយតបវិញហើយក៏ថយមកនៅក្រោយខ្នងជេយ៍វិញខ្លាចគេដែរប៉ុន្តែឌឺយកតែម្ដង ><
" គេមិនដឹងខ្យល់អីទេអូនកុំប្រកាន់បានទេ? "
" ឆើស..អាក្មេងឆ្កួត " ងាកមុខចេញទៅម្ខាងដោយចិត្តនៅក្ដៅក្រហាយមិនទាន់បាត់រួចក៏ដើរចូលបន្ទប់ដោយទាញទ្វាបិទឡើង ** ក្រាំង ** ជេយ៍បានត្រឹមឈរក្រវីក្បាលហួសចិត្តនឹងចរឹតរបស់ប្អូនស្រីឲ្យតែបែបនឹងគ្មានអ្នកណាហ៊ានស្រលាញ់ទេបើឆ្នាស់ម្លឹងៗ ~,~ បន្ទាប់ពីរឿងចប់ហើយជេយ៍នាំជុងវ៉ុនមកបន្ទប់របស់គេវិញដោយបានយកសម្លៀកបំពាក់ដែលបានទិញយកមករៀបចំដាក់ក្នុងទូរឲ្យទៀតផង
" ចូលទៅសម្អាតខ្លួនទៅនិងបានគេងពីព្រលប់ "
" វ៉ុនៗមិនហ៊ានងូតទឹកម្នាក់ឯងទេគេថាក្នុងបន្ទប់ទឹកអញ្ចឹងមានខ្មោចលង " និយាយហើយក៏ខិតមកអោបដើមដៃរបស់ជេយ៍ណែនជាមួយការភ័យខ្លាច
" វាគ្មាននោះទេឯងធំហើយបើមិនងូតទឹកម្នាក់ឯងតើឲ្យងូតជាមួយអ្នកណាទៅ? " ប្រើពាក្យសម្ដីផ្អែមល្ហែមឲ្យជុងវ៉ុនព្រមទៅងូតទឹកមកនៅយូរទៀតខ្លាចថាធ្លាក់ខ្យល់ត្រជាក់ជាងនឹងពិបាកងូតជាមិនខានប៉ុន្តែជុងវ៉ុនក្រវីក្បាលនៅអោបដៃនាយជាប់មិនលែងឡើយពេបមាត់រកយំទៀតចង់ជេយ៍ខំដកដៃចេញក៏មិនកើតតោងជាប់ជាងកាវទៅទៀត
" ខ្ញុំខ្លាច..បងងូតជាមួយខ្ញុំទៅ "
" មិនបានទេ " នាយក្រវីក្បាលយ៉ាងលឿនឲ្យងូតទឹកជាមួយគ្នាយ៉ាងម៉េចកើត? ស្រមៃក៏ព្រឺរោមដែរព្រោះថាគេមិនដែលងូតទឹកជាមួយនរណាផងច្បាស់ជាមិនអាចហើយប៉ុន្តែជុងវ៉ុនពេបមាត់ធ្វើភ្នែកចង់យំដាក់គេមើលទៅគួរឲ្យអាណិតណាស់គេមិនដាច់ចិត្តប្រកែកនោះទេតែថាតើឲ្យងូតជាមួយគ្នាដោយរបៀបណាមិនឃើញអស់ហើយទេ?
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...