ភាគទី០៣ : ពីពេលនេះយើងជាបងប្រុសរបស់ឯង..!!

1.1K 159 8
                                    

" ហា ដេវ៉ុន? " អានឈ្មោះនេះរួចហើយក៏ញញឹមបន្តិចហើយក៏យកទុកក្នុងហោប៉ៅមុននឹងដើរចេញទៅមើលអ្នកជម្ងឺគេត្រូវប្រាកដចិត្តសិនថាម្នាក់នឹងមិនអីទេបានគេអាចត្រឡប់ទៅវិញបាន ><

" មុខរបស់គេដូចជាធ្លាប់ឃើញនៅកន្លែងណា " ត្រឡប់មកផ្ទះវិញជុងកូមកអង្គុយគិតនិងមើលរូបរបស់មនុស្សដែលគេបានជួយនោះគេដូចជាប្រហែលមុខកន្លែងណាតែរកនឹកអត់ឃើញសោះសញ្ចឹងយូរបន្តិចក៏នឹកឃើញវិញ

" ហ្ហឹម..ឃើញឯងដោយចៃដន្យអញ្ចឹងតើបានជាប្រហែលៗ..ស្អាតឈ្មោះពិរោះទៀតតែហេតុអ្វីឯងគ្រោះថ្នាក់បែបនេះឬក៏មានអ្នកចង់ធ្វើបាប? មិនគួរទេ " នៅគិតចុះឡើងម្នាក់ឯងហើយក៏ងើបទៅសម្រាកខ្លួនចេញជាមួយស្នាមញញឹមជាប់លើផ្ទៃមុខមិនដឹងថាកំពុងតែគិតអ្វីខ្លះទេ

៚ ថ្ងៃបន្ទាប់ទៀតដោយមិនចាំយូរនោះទេជុងកូងើបពីព្រលឹមចុះមកក្រោមតែងខ្លួនរួចស្រេចនិងបានឲ្យកូនចៅជំនិតរៀបចំរថយន្តដើម្បីបើកជូនទៅមន្ទីរពេទ្យភ្លាមៗព្រោះគេទទួលបានដំណឹងពីខាងពេទ្យអញ្ចឹងត្រូវតែប្រញាប់ទៅបន្តិច..

" ចាហ្វាយអត់ប្រាប់លោកប្រុសទេឬ? 

" ចាំបកស្រាយពេលក្រោយទៅបើកចេញឥឡូវនេះទៅ " គេមិនមានពេលប្រាប់ទៅប៉ាទាំងពីររបស់គេនោះទេហេតុនេះហើយចាំពេលក្រោយតែម្ដងណាមួយពេលនេះគឺត្រូវតែប្រញាប់បន្តិចព្រោះថាខាងមន្ទីរពេទ្យខលមកប្រាប់ថាអ្នកជម្ងឺបានដឹងខ្លួនហើយអញ្ចឹងគេត្រូវទៅមើល

មួយសន្ទុះរថយន្តបើកមកដល់មុខមន្ទីរពេទ្យជុងកូចុះពីលើឡានដើរសំដៅទៅខាងក្នុងរកបន្ទប់របស់អ្នកជម្ងឺដែលជាបានជួយនោះមកដល់ក៏ឃើញថាមានគ្រូពេទ្យនៅពិនិត្យមើលអាការៈហើយនាយតូចនៅអង្គុយធ្វើភ្នែកម៉ង់ៗដូចជាមិនយល់ថាមានអ្វីកើតឡើង...

" ហេតុអ្វីគេឆាប់ដឹងខ្លួនម្លេះ? "

" មកពីរាងកាយរបស់គេខ្លាំងទោះជារងរបួសច្រើនមែនក៏ប៉ុន្តែរាងកាយរឹងមាំល្អណាស់ដូចនេះមិនចម្លែកទេដែលដឹងខ្លួនលឿនបែបនេះវានឹងងាយស្រួលក្នុងព្យាបាល " ងាកមកពន្យល់រៀបរាប់ឲ្យជុងកូស្ដាប់រួចដាក់អ្នកជម្ងឺឲ្យគេងទៅលើគ្រែវិញថ្នមៗ

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now