ភាគទី១៧: គ្រោះថ្នាក់ណាស់សម្រាប់វ៉ុនៗ

427 49 13
                                    

" ប៉ាមិននឹកស្មានថាក្មេងដែលពួកយើងមើលថែជាដេវ៉ុនសោះ..ហ្អឹម.. " ជុងហ្គុក និយាយឡើងនិងដកដង្ហើមធំបន្ទាប់ពីការប្រជុំបញ្ចប់ទៅដោយភាពតានតឹងប្រាកដណាស់ព្រោះជុងហ្គុកភ្ញាក់ផ្អើលខ្លាំងពេករកពាក្យមកនិយាយមិនត្រូវអ្វីដែលពិសេសគឺគេចងចាំវិញពីពេលណាក៏មិនដឹង ។ ជេយ៍វិញក៏មិនខុសអ្វីពីប៉ាធំរបស់គេប៉ុន្មានដែរ នាយគាំងជាងជុងហ្គុកទៅទៀតនាយស្និតជាមួយវ៉ុនៗប៉ុន្តែមិនបានចាប់ភ្លឹកគិតដល់ពីសកម្មភាពនិងអកប្បកិរិយារបស់នាយតូចឡើយ ។

" មិនគួរណារឿងកើតឡើងលឿនយ៉ាងនេះសោះ "

" កូនចង់និយាយអំពីអ្វី? "

" ហ្អឹម..គឺខ្ញុំមិនចង់ជឿនូវអ្វីបានកើតឡើងមុននេះវាលឿនពេកហើយ ខ្ញុំមិនទាន់ទាំងត្រៀមខ្លួនរួចរាល់ផង " ជេយ៍ ដកដង្ហើមវែងដោយអារម្មណ៏ពិបាកនឹងបកស្រាយក្រឡែកទៅជ្រុងម្ខាងគឺឃើញដេវ៉ុននៅឈរនិយាយលេងជាមួយអ្នកផ្សេងដោយស្នាមញញឹម កែវភ្នែករបស់ពួកគេប៉ះគ្នាដែលដេវ៉ុនក៏ដៀងមករកនាយដូចគ្នាតែបន្តិចក៏ក្រលៀសចេញវិញបន្តជជែកគ្នាជាមួយពូមីងរបស់នាយតូចទៀតដោយមិនបានរកមករាក់ទាក់ជេយ៍ឡើយ ។ ជេយ៍មានត្រឹមសម្លឹងពីក្រោយខ្នងដោយមិនហ៊ានចូលទៅនិយាយព្រោះគេក៏ពិបាកនឹងទទួលយក វាភ្លាមៗពេកទោះជាដឹងរួចហើយថាដេរ៉ុនជាជុងវ៉ុនតែនៅតែភ្ញាក់ផ្អើល ~,~

៚ បន្ទាប់ពីថ្ងៃនោះមកជុងវ៉ុនក៏មិនបានត្រឡប់មកគ្រួសារគីមវិញដែរហេតុនេះជេយ៍មិនបានជួបគ្នាជាមួយគេទៀតដែរ ជុងវ៉ុនមានការងារត្រូវចាត់ចែងដូចជាស្រុងក្រុមហ៊ុនឲ្យមានសន្ទុះឡើងវិញ។ ក្នុងកំឡុងពេលដែលជុងវ៉ុនមកវិញនេះគេធ្វើឲ្យក្រុមហ៊ុនបានប្រាក់ចំណូលមកវិញទ្វេរដងមិនសរសើរមិនបានឡើយបញ្ហាក៏ចាត់ចែងបានយ៉ាងរលូតតែនៅសល់បញ្ហាមួយទៀតដែលគេពិបាកនឹងចាត់ការនោះគឺឃេវីនដែលជាបងប្រុសចិញ្ចឹមនេះតែម្ដងមិនឡើយថានាយនឹងមានគំនិតអាក្រក់អ្វីទៀតចំពោះជុងវ៉ុន ។

[ ... ] គំនិតអាក្រក់របស់ឃេវីននៅតែមានក្នុងខួរក្បាលរបស់គេដដែររយៈពេលដែលជុងវ៉ុនវិលត្រឡប់មកវិញមកដល់ពេលនេះរយៈពេលពីរខែហើយ នាយក៏បានធ្វើការចាត់ចែងកំចាត់នឹងគ្រប់គ្រងនាយតូចឲ្យបានដែរដោយការប្រើប្រាស់ថ្នាំនៅលើម្ហូបអាហាររបស់ជុងវ៉ុនជាសម្ងាត់ ។ ហើយថ្នាំពេលដែលយើងលេបវាទៅធ្វើខួរក្បាលនិងរាងកាយចាប់ផ្ដើមប្រែប្រួល ដូចជាខួរក្បាលដំណើរការមិនល្អនិងប្រែជាក្មេងមិនដឹងដូចកាលជុងវ៉ុនបាត់ការចងចាំអញ្ចឹង ><

" អ្នកប្រុសដល់ពេលទទួលទានអាហារហើយ " អ្នកបម្រើម្នាក់បានយកអាហារមកឲ្យជុងវ៉ុននៅក្នុងបន្ទប់ព្រោះតែពេលនេះនាយតូចប្រែប្រួលហើយដោយសារស្នាដៃរបស់ឃេវីននិងលាក់បាំងរឿងនេះមិនឲ្យពូមីងរបស់គេដឹងឡើយ គឺឃុំនាយតូចទុកក្នុងបន្ទប់ចោលរយៈពេលមួយខែហើយបន្ទាប់ពីក្រុមហ៊ុនដំណើរការមកវិញ

" ចុងក្រោយឯងនៅតែល្ងង់និងចាញ់ក្រោមស្នាដៃយើងដដែរ..ដេវ៉ុន! មនុស្សដែលល្ងង់បំផុតជាឯងទៅវិញទេយើងនឹងប្រាកដថាឯងរស់វេទនាជាងស្លាប់ " ឃេវីន និយាយក្នុងចិត្តខណៈដែលនាយឈរពីខាងក្រៅសម្លឹងទៅកាន់ជុងវ៉ុនតែងការស្អប់ខ្ពើមជាខ្លាំង ។ ពេលដែលបានឃើញសភាពរបស់នាយតូចបែបនេះគេសែនសប្បាយចិត្តដូចយកបន្លាចេញពីទ្រុងអញ្ចឹងព្រោះនាយតូចវិលមកចរឹកកូនក្មេងវិញដូចបំណងរបស់គេ

" ទាំងឯងនិងតារបស់ឯងនៅក្នុងការគ្រប់គ្រងរបស់យើង "

៚ ក្រឡែកមកខាងគ្រួសារគីមវិញ នៅក្នុងក្រុមហ៊ុនគីមដែលជេយ៍កំពុងតែធ្វើការអារម្មណ៏របស់គេពីមួយថ្ងៃទៅមួយថ្ងៃមិននៅក្នុងខ្លួនទេ តាំងពីជុងវ៉ុនមិននៅក្បែរគេមកម្លេះហើយនាយក៏ធ្វើការស៊ើបមើលពីបញ្ហារបស់គ្រួសារហាផងដែរ ។ ដឹងហើយគ្រួសារគីមក៏មានអំណាចខ្លាំងដែរហេតុនេះត្រឹមគ្រួសារហាមិនមែនជាបញ្ហាសម្រាប់គេទេនេះបើជុងវ៉ុនសុំជំនួយពីគេតែបន្តិចច្បាស់ណាស់នាយនឹងជួយពេញទំហឹងតែម្ដង កាលដែលគេស៊ើបមើលនេះព្រោះតែមិនទុកចិត្តខ្លាចមានរឿងដដែរៗកើតឡើងលើជុងវ៉ុនម្ដងទៀត ។ នាយដឹងថាម្នាក់ក្នុងគ្រួសារនោះមានចិត្តមិនល្អលើនាយតូច ចង់កំចាត់ហា ដេវ៉ុនចេញហើយការគិតរបស់គេមិនដែលខុសទេ...

" ខ្ញុំស៊ើបមកដឹងថាលោកដេវ៉ុនមិនមានវត្តមាននៅក្នុងក្រុមហ៊ុនមួយខែហើយមូលហេតុគឺមកពីបញ្ហាសុខភាព "

" បញ្ហាសុខភាព? " ជេយ៍

" បាទ! ដូចជាពួកគេចង់លាក់បាំងអ្វីម្យ៉ាងពីអ្នកជុំវិញខ្លួនឬក៏មានផែនការអ្វីផ្សេងខ្ញុំក៏មិនច្បាស់ដូចគ្នា "

" វ៉ុនៗ! សុខភាពរបស់គេល្អនិងរឹងមាំណាស់វាមិនចៃដន្យទេឬដែលមកប្រាប់ថាគេឈឺដោយមិនមានហេតុផលច្បាស់លាស់ ហើយគេមិនមែនជាអ្នកប្រកាសដោយខ្លួនឯងទៀត " ជេយ៍ និយាយឡើងដោយកំពុងសង្ស័យលើរឿងអ្វីមួយយ៉ាងណាក៏ដោយគេនឹងរកហេតុផលឲ្យឃើញរួចជួយជុងវ៉ុនចេញពីរូងខ្លាមួយនេះឲ្យបាន ។

" ម្នាក់ក្នុងគ្រួសារនោះគឺគ្រោះថ្នាក់ណាស់សម្រាប់..វ៉ុនៗ "

TO BE CONTINUED...
- PICH -

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now